សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​បង្កើត​កូន​ភ្លេច​យក​បង់​រុំ​របួស (​កំ​ប្រេស​) ពី​ដៃ​ស្បូន​ពេទ្យ​ទម្លាក់កំហុស​មក​ភាគី​ជនរងគ្រោះ​

រឿង​បង្កើត​កូន​ភ្លេច​យក​បង់​រុំ​របួស (​កំ​ប្រេស​) ពី​ដៃ​ស្បូន​ពេទ្យ​ទម្លាក់កំហុស​មក​ភាគី​ជនរងគ្រោះ​

តាកែវ​៖​កាលពី​ថ្ងៃ​ទី​១៨​មិថុនា​មាន​កើត​ព្រិត្តិការណ៍​ភ្ញាក់ផ្អើល​មួយ​គឺថា​មាន​ស្ត្រី​ឆ្លងទន្លេ​ម្នាក់​រង​ការឈឺចាប់​ប៊ិះ​ស្លាប់​ដោយសា​តែ​ពេទ្យឆ្មប​ខេត្តតាកែវ​ភ្លេច​យក​បង់​កំប្រេស​ចេញពី​ស្បូន​។​តែ​ខាង​មន្ទីរពេទ្យ​បកស្រាយ​ថា​មិន​មេន​កំហុស​ពេទ្យ​ទេ​គឺ​កំហុស​ខាង​សា​ម៉ី​ខ្លួន​ស្ត្រី​មក​ឆ្លងទន្លេ​ទៅវិញ​?​។

​យោងតាម​សេចក្ដីបំភ្លឺ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បាន​បកស្រាយ​ថា ក្នុងករណី​សម្រាលកូន ស្រី​រូប​នេះ គឺ​សម្រាល​ដោយ​មាន​កាត់​ទ្វារមាស និង​បូម​ជំនួយ ដូច្នេះ​ដំណើរការ​សម្រាល់​មានការ​ហូរ​ឈាម​ខុសធម្មតា ហើយ​តាម​បច្ចេកទេស​គ្រូពេទ្យ ឬ​ឆ្មប ដែល​ផ្ដល់​ការ​សម្រាល​ត្រូវ​ធ្វើការ​ញាត់​កុំ​ប្រេស ដើម្បី​ឃាត់​ទាម ដោយ​ទុក​រយៈពេល​ជា​មធ្យម​ពី ២៤​ទៅ​៤៨​ម៉ោង​។​

​បើ​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត ពេល​សម្រាល​រួច​ស្ដ្រី​ខាងលើ បាន​ចេញ​ពី​មន្ទីរពេទ្យ ដោយ​សន្យាថា នឹង​មក​រក​ពេទ្យឆ្មប​សំអាត​តាម​ក្រោយ តែ​ផ្ទុយទៅវិញ គាត់​មិន​បាន​ហៅ​ពេទ្យ​មក​សំអាត​ទេ គាត់​សំអាត​ដោយ​ខ្លួន​គាត់ ដោយ​យក​កុំ​ប្រេស​២​ដុំ​?!​។​

​សូមបញ្ជាក់​ថា ហ្វេ​សប៊ុក​ឈ្មោះ នួន ឈិន ដែល​ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ បាន​សរសេរ​លើ​ហ្វេ​សប៊ុក ឲ្យដឹងថា ភរិយា​ខ្ញុំ​រួចផុត​ពី​គ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ សំអាត​មិន​ស្អាត​ហើយ​ថែម ទាំង​មាន​បង់​រុំ​របួស​ក្នុង​ស្បូន​ទៀត​។​
​គណនី​ហ្វេ​សប៊ុក​ឈ្មោះ​នួន ឈិន សរសេរ​រៀបរាប់ថា​៖«(18/06/2019)​ពេល​នេះ​ភរិយា​ខ្ញុំ​រួចផុត​ពី​គ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​តាកែវ សំអាត​មិន​ស្អាត​ហើយ​ថែមទាំង​មាន​បង់​រុំ​របួស​ក្នុង​ស្បូន​ទៀត ពិតជា​ខកចិត្ត​ខ្លាំងណាស់​ដែល​សំរេច​ចិត្ត​ទៅ​សំរាល​នៅ​ពេទ្យ​នោះ ខ្លាច​ហើយ​រៀង​ហើយ​»​។​

​លោក​បាន​បន្តថា ស្វាគមន៍​កូនប្រុស និន វិសុ​ទ្ធារ័​ត្ន ទំងន់ 3,3kg ប្រសូត​វេលា​ម៉ោង 10:50​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ទី​7​ខែ​មិថុនា​ឆ្នាំ​2019 ត្រូវ​និង​ថ្ងៃ​៥​កើត ខែ​ជេ​ស្ធ ឆ្នាំ​កុរ ព​.​ស​២៥៦៣
​ជូនពរ​កូនប្រុស​សុខភាព​ល្អ ប្រាជ្ញា​ឈ្លាសវៃ រៀន​ពូកែ ក្លាយ​ជា​កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម ដើម្បី​ជួយ​ដល់​គ្រួសារ​យើង​និង​សង្គមជាតិ នាពេល​អនាគត​។​លោក​បាន​បន្ថែមថា “​ខ្ញុំ​សូម​បញ្ចប់រឿង​ត្រឹម​នេះ​ចុះ មិន​ដេញដោល​អ្វី​ទៀត​ទេ ចំពោះ​ខ្ញុំ​គ្រាន់តែ​ចង់​សំណូមពរ​ឲ្យ​គ្រូពេទ្យ​ទាំងអស់ បន្ថែម​ការយកចិត្តទុកដាក់ និង​ប្រុងប្រយត្ន័​ឲ្យបាន ខ្ពស់​តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ឲ្យ​អ្នកជំងឺ​ទាំងអស់ មាន​ភាពកក់ក្តៅ ទុកចិត្ត និង​គ្មាន​ការព្រួយបារម្ភ​…”​។​

​លោក មុន ឈិន ជា​ប្ដី​ស្ត្រី​រងគ្រោះ បានឲ្យដឹងថា ប្រពន្ធ​របស់​ខ្លួន​បាន​មក​ឆ្លងទន្លេ​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ដោយ​ឆ្លងទន្លេ​ធម្មតា ដោយ​មាន​ពេទ្យឆ្មប​ស្ត្រី​ម្នាក់​ឈ្មោះ សុធា ជា​អ្នកបង្កើត​។​

​លុះ​បង្កើត​ហើយ​បាន ៣​ថ្ងៃ ខ្លួន​នាំ​ប្រពន្ធ​មក​សម្រាក​នៅ​ផ្ទះ​ក្នុង​ស្រុក​សំរោង បាន​មួយ​ថ្ងៃ ស្រាប់តែ​ប្រពន្ធ​របស់​ខ្លួន​ចុកពោះ​យ៉ាងខ្លាំង ហើយ​ក្រុម​គ្រូ​សារបាន​យក​ទៅ​ពេទ្យ​ក​ជន​ក្នុង​ឃុំ ត្រូវ​ពេទ្យ​ពិនិត្យ​ឃើញ​កំប្រេ​សនៅ​ក្នុងស្បូន ហើយ​ក៏​វះ​យក​តែ​ហូ​ឈាម​ចេញ​ច្រើនពេក ពេល​នោះ​ក្រុម​គ្រូ​សារ ក៏​បាន​បញ្ជូន​បន្ត​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

 

 

Filed in: ព័ត៌មានជាតិ