សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សហភាព​សហ​ពន្ធ​យុវជន​ខេត្តស្វាយរៀង​ប្រកែក​ញ៉ាញ​ថា​ថៅកែ​ក្លឹប​កម្សាន្ត​ឈ្មោះ AJR KTV​មិនមែន​ជា​សមាជិក​ខ្លួន​ទេ​!

​សហភាព​សហ​ពន្ធ​យុវជន​ខេត្តស្វាយរៀង​ប្រកែក​ញ៉ាញ​ថា​ថៅកែ​ក្លឹប​កម្សាន្ត​ឈ្មោះ AJR KTV​មិនមែន​ជា​សមាជិក​ខ្លួន​ទេ​!

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ បាន​បដិសេធ​ថា​ម្ចាស់​ក្លឹប​កម្សាន្ត​ឈ្មោះ AJR KTV ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ដែល បើក​អាជីវកម្ម​ក្លឹប​កម្សាន្ត មាន​បង្កប់​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​សមាជិក ស​.​ស​.​យ​.​ក ស្វាយរៀង ហើយ​។

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង និង​ជា​អនុប្រធាន​ប្រចាំការ ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង បាន ប្រាប់ កាសែត ថា លោក​មិន​អាច​ទទួលយក​បាន​ទេ ចំពោះ​ការអះអាង​របស់​បុគ្គល​ឈ្មោះ ឡាយ ប៉េង​អាន អាយុ​៣២​ឆ្នាំ ត្រូវបាន​គេ​ផ្សព្វផ្សាយ​ថា ជា​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង​។​
«​សមាជិក ស​.​ស​.​យ​.​ក​គឺជា​យុវជន​ធ្វើអំពើ​ល្អ​ដើម្បី​សង្គម មិនមែន​ធ្វើ​អំពើ​បែបនេះ​ទេ​។ ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង សូម​បដិសេធ​ថា ម្នាក់​នេះ​មិនមែន​ជា​សមាជិក ស​.​ស​.​យ​.​ក ស្វាយរៀង​ទេ​»​។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ ផេក​ហ្វេស​ប៊ុ​ករបស់ ស​.​ស​.​យ​.​ក បាន​ផ្សាយ​សារ​បដិសេធថា «​កាលពី​ពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា “​បុគ្គល​ឈ្មោះ ឡាយ ប៉េង​អាន ម្ចាស់​ក្លឹប AJR KTV ថា ជា​ក្រុមការងារ ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង​” ដែល​ធ្វើឲ្យ​មហាជន​មាន​ការភាន់ច្រឡំ​។ ក្នុង​នោះ​ផង​ដែរ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង សូម​ធ្វើ​ការច្រានចោល​នូវ​ព័ត៌មាន​នេះ ដោយសារ​បុគ្គល​ឈ្មោះ ឡាយ ប៉េង​អាន មិនមែន​ជា​ក្រុមការងារ ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង ដូច​ការចុះផ្សាយ​នោះទេ​»​។​

​តាម​សេចក្តីរាយការណ៍​ផ្សេងៗ បានឲ្យដឹង​ថា​ឈ្មោះ ឡាយ ប៉េង​អាន​អាយុ ៣២​ឆ្នាំ ជា​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង បុគ្គល​នេះ​មាន​ចរិក​ក្រអើត​ក្រទម​អួតអាង​ថា​ខ្លួន​មាន​ខ្សែ​ធំ​នៅ​ក្រសួង​មហាផ្ទៃ​។ ក្រៅពី​បើក​ក្លឹប​កម្សាន្ត​បង្កប់​គ្រឿងញៀន បុគ្គល​រូបនេះ មាន​ហាង​បញ្ចាំ​ម៉ូតូ​ក្តៅ ឡាន​ក្តៅ ដោយ​ខុសច្បាប់ ដើម្បី​យកការប្រាក់​ខ្ពស់​ហួសហេតុ គឺ​ពី​៣ ទៅ​៥​ភាគរយ ក្នុង​មួយ​ថ្ងៃ​។ មិន​តែ​ប៉ុណ្ណោះ​បុគ្គល​រូបនេះ ថែមទាំង​មាន​ឃ្លាំង​លក់​រថយន្ត​ទំនើប​ដ៏​ធំ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។​អាជីវកម្ម​បែបនេះ​ទើប​សេដ្ឋី​វ័យក្មេង​រូបនេះ​មាន​ទ្រព្យសម្បត្តិ​មហាសាល​ក្នុង​រយះពេល​តែ​មួយប៉ប្រិចភ្នែក​។​កាល​នោះ​ខាង​សស​យក​ស្ងាត់ឈឹង​!?​។​

​សូម​រំឭកថា កម្លាំង​កង​រាជ​អាវុធ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​យប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​បង្ក្រាប​សម្បុក​គ្រឿងញ្ញៀន​ដ៏​ធំ​ហើយ​បាន​សង្គ្រោះ​ក្រុម​យុវវ័យ​ខ្មែរ​ក្មេងៗ ដែល​ធ្លាប់តែ​គេច​ពី​សាលា​ចូល​ហើយ​ចាប់​មេក្លោង​គឺ​ជនសង្ស័យ​ឡាយ ប៉េង​អាន នេះ​ទៅ ៕

Filed in: ព័ត៌មានជាតិ