សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផុសផុល​ថ្វាយព្រះពរ​សម្តេចម៉ែ​ព្រះ​មាតា​ជាតិ​ក្នុង​ទិវា​ចំរើន​ព្រះជន្ម​!

​ផុសផុល​ថ្វាយព្រះពរ​សម្តេចម៉ែ​ព្រះ​មាតា​ជាតិ​ក្នុង​ទិវា​ចំរើន​ព្រះជន្ម​!

​ភ្នំពេញ ៖ ខុស​ពី​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​១៣​ដល់​១៥​ឧសភា​ដែល​ស្ងាត់ឈឹង​ក្រៅពី​ការ​ប្រារព្ធ​ធ្វើ​តាម​ប្រពៃណី​សាសនា​ក្នុង​ព្រះរ​បរមរាជវាំង​និង​នៅ​វិមាន​ប្រធានាធិបតី​ចិន​ប៉េកាំង​និង​ការ​ឈប់សម្រាក់​៣​ថ្ងៃ​នៅ​តាម​ក្រសួង​ស្ថាបន័រដ្ឋ​និង​ទូរទស្សន៍​ជាតិ​មិន​ឃើញ​មាន​អ្វី​ផ្សព្វផ្សាយ​ឡើយ​សូម្បីតែ​ការតាំង​ព្រះ​ឆា​យល​ក្ខ័​។​តែ​សម្រាប់​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​សម្តេច​ម៉ែ​ព្រះ​មាតា​ជាតិ​គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា​មាន​ការកត់សម្គាល់ថា​៖​ដូចជា​មាន​សកម្មភាព​អបអ​សារ​ទរ​គួ​ឲ្យ​ចាប់អារម្មណ៍​។

​ព្រឹក​ព្រលឹម ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​ផ្លូវការ​ថ្វាយព្រះព​រថា «​នៅក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់​ខួប ៨៣ យាង​ចូល ៨៤ ព្រះវស្សា ទូលព្រះបង្គំ​ជា​កូន ចៅ ចៅទួត និង មន្ត្រីរាជការ​ទូទាំង​ប្រទេស សូម​ព្រះ​បរម​រាជានុញ្ញាត អភិវន្ទ​លំឱនកាយវាចា​ចិត្ត​ក្រាបបង្គំ សម្តែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ និង​មហាប្រសើរ​គ្រប់យ៉ាង ចំពោះ​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ ព្រះកាយពល​រឹងមាំ​ខ្លាំងក្លា បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា និង​ចាក​ផុត​ពី​ព្រះ​រោគាព្យាធិ​នានា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​បំផុត​សម្រាប់​ប្រជារាស្ត្រ​ទូទាំងប្រទេស​»​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទ​ក្រហមក៏​ដឹកនាំ​រៀបចំ​ពិធី​ថ្វាយព្រះពរ​នៅ​ទីស្នាក់កា​រដែរ​។​នៅ​ស្ថានីយ៍​ទូរ​ស​ទ្សន៍​ជាតិ​ក៏​មាន​ការរៀបចំ​កម្មវិធី​សិល្បៈ​ថ្វាយព្រះព​រដែរ​។​ក្រសួង​ខ្លះ​តាំង​ព្រះ​ឆាយា​លក្ខ័​តែ​ក្រសួង​ខ្លះក៏​ធ្វើ​មិន​ដឹង​ដែរ​?!​។​

​សូមបញ្ជាក់​ថា​៖​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ទ្រង់​ព្រះ​ប្រសូត នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦​។ ក្រោយពេល​ព្រះ​ប្រសូត្រ ព្រះអង្គ​ទ្រង់​មាន​ព្រះនាម​ដើម​ថា «​ប៉ូ​មូនិច អ៊ី​ស៊ី​» ជា​បុត្រី​របស់លោក ហ្សង់​ហ្វ្រង់ ស្វ័​រអ៊ី​ស៊ី ជនជាតិ​បារាំង មាន​ដើមកំណើត នៅ​ប្រទេស​អ៊ីតាលី និង​ព្រះ​មាតា មាន​ព្រះនាម ប៉ុមពា​ង ជា​ជនជាតិ​ខ្មែរ និង​មាន​ព្រះអនុជ​មួយ​ព្រះអង្គ មាន​ព្រះនាម អាន​ម៉ា​រី​ស អ៊ី​ស៊ី​។ ចំណែក​ព្រះបិតា បាន​ទទួលមរណភាព ក្នុង​កំឡុង​សង្គ្រាមលោក លើក​ទី​២​។​

​ក្នុង​ខែ​មេសា ឆ្នាំ​១៩៥២ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​អតីត​ព្រះមហាវីរក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ព្រះ​បរម​រតន​កោដ្ឋ​)​។​
​ក្រោយ​អភិសេក ព្រះអង្គ​ទ្រង់ មាន​ព្រះរាជ​បុត្រា ២​ព្រះអង្គ គឺ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជបុត្រ​ច្បង និង​ព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រ​ពង្ស ជា​ព្រះរាជបុត្រ​ពៅ​។ ប៉ុន្តែ​ព្រះអនុជ នរោត្តម នរិន្ទ្រ​ពង្ស ទ្រង់​បាន​សោយ​ទិវង្គត កាលពី​ឆ្នាំ​២០០៣ ដោយ​ជំងឺ​បេះដូង​។​

​ឯកសារ​បង្ហាញថា កាល​ពី​វ័យ​កុមារ សម្តេច​ព្រះមហាក្សត្រី ទ្រង់​បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម ហើយ​ទ្រង់ បាន​បន្ត​ការសិក្សា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ តែ​ក្រោយមក ព្រះអង្គ​ទ្រង់ ត្រូវបាន​ផ្ទេរ​ទៅ​សិក្សា នៅ​វិទ្យាល័យ រ៉ូ​ណេ​ឌី​កាត វិញ​ម្ដង ដែល​ស្ថិតនៅ​ជិត​វត្តភ្នំ​។​

​ចំពោះ​ព្រះរាជកិច្ច​ក្នុង​សង្គម​វិញ​នោះ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ព្រះអង្គ​ធ្លាប់ មាន​ព្រះរាជតួនាទី ជា​ព្រះប្រធាន​កាកបាទក្រហមកម្ពុជា ចាប់​ទសវត្ស​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៧០​។​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នាពេល​បច្ចុប្បន្ន មាន​ព្រះរាជតួនាទី ជា​ព្រះ​ប្រធានកិត្តិយស នៃ​កាកបាទក្រហមកម្ពុជា​។ ជាមួយគ្នានេះ សម្តេច​ព្រះមហាក្សត្រី ទ្រង់​តែងតែ​យាង​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះអង្គ និង​អំណោយ​កាកបាទ​ក្រហម របស់​សប្បុរសជន ចែកជូន​ដល់​ប្រជានុរាស្ត្រ​ដែល​មកពី​តាម បណ្តា​ខេត្ត​នានា ដែល​បាន​ជួបជុំ​ទទួល នៅក្នុង​ព្រះបរមរាជវាំង និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត និង​មាន​ការ​អម​ព្រះរាជកិច្ច ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ច​៕

Filed in: ព័ត៌មានជាតិ