សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ផែង​វណ្ណៈ​ត្រូវបាន​ដោះលែង​អាច​ធើ​កាសែត​ទៀត​បាន​តែ​ទា​ហ៊ាន​ត្រូវ​ចប់​!?

​លោក​ផែង​វណ្ណៈ​ត្រូវបាន​ដោះលែង​អាច​ធើ​កាសែត​ទៀត​បាន​តែ​ទា​ហ៊ាន​ត្រូវ​ចប់​!?

​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជាត​នៅ​ថ្ងៃទី​១៨​មិថុនា​បន្ទាប់​ពី​នាយក​ហ្វេ​សប៊ុក​Pheng Vannak News បាន​ប្រាប់​កាសែត​ថា​៖ «​លោក ផែង វណ្ណៈ អស់​ក្របខណ្ឌ​ហើយ គឺ​ត្រូវ​គិត​ចាប់តាំងពី​លោក មាន​សាលក្រម​ស្ថាព​»​។​

​លោក​ឈុំ​បញ្ជាក់ថា «​តាម​គោលការណ៍ យោធិន​ដែល​មាន​ទោស​ព្រហ្មទណ្ឌ គឺ​ត្រូវតែ​ដកហូត​តួនាទី និង​ក្របខណ្ឌ​ជា​បណ្តោះអាសន្ន​សិន ដើម្បីឱ្យ​តុលាការស៊ីវិល​អនុវត្ត​តាម​នីតិវិធី ព្រោះ​ថា​គេ​មិន​អាច​យក​យោធិន​ទៅ​កាត់ទោស ដោយ​មិន​បាន​ដកហូត​តួនាទី និង​ការអនុញ្ញាត​អង្គភាព​សាមី​បានទេ​»​។​

​យោងតាម​មាត្រា​២៨ ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ចែងថា អាច​ត្រូវ​តែងតាំង​ជា​នាយទាហាន​អាជីព​បាន ចំពោះ​ជន​ណា​ដែល​៖ មាន​សញ្ជាតិ​ខ្មែរ​, មាន​លិខិត​ថ្កោលទោស​ដែល​បញ្ជាក់ថា​គ្មាន​ទោស​, មាន​សម្បទា​តាម​តម្រូវការ​ដើម្បី​បំពេញ​មុខងារ​។​យោង​តាម​ច្បាប់​នេះ​អាច​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ផែង វណ្ណៈ មាន​លិខិត​ថ្កោលទោស​ដោយ​បញ្ជាក់​ថា ធ្លាប់​មាន​ទោស ដូច្នេះ​មិន​អាច​ធ្វើ​ជា​មន្ត្រី​យោធា​បាន​ទៀត​ទេ​។​ទោះ​យ៉ាងណា​លោក​ឈុំ​សុជាតិ​មិន​និយាយ​ថា​បើ​មាន​លិខិត​សុំ​លើកលែង​ពី​ព្រះមហាក្សត្រ​នោះទេ​!​។​

​លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩ តាម​ដីកា​របស់​ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​ចូល​ខ្លួន ដើម្បី​សាកសួរ​ពាក់ព័ន្ធ នឹង​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ​។ ដល់​ថ្ងៃ​ទី​១៤​មិថុនា​បាន​សវនាកាត់​ទោស​តម្រឹម​ដោះលែង​ថ្ងៃទី​១៧​មិថុនា​ទៅ​។

​ដោយឡែក​ជុំវិញ ការប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​វិញ​លោក អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ថ្លែងប្រាប់ កាសែត ថា ក្នុង​ករណី​តុលាការ មិនបាន​កំណត់ ថា ជនជាប់ចោទ មិន​អាច​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន បាន មានន័យ​ថា អ្វីៗ​ជាធម្មតា ។ “​គ្មាន​ច្បាប់​ណា​ហាមឃាត់ បើសិន​តុលាការ​មិន​កំណត់ គាត់​មាន​សិទ្ធិសេរីភាព ដូច​គេ​ដូច​ឯង​ដែរ អត់​ពាក់​ព័ន្ធ​នឹង​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​ទេ​”​។​ចឹង​លោកផែង​វណ្ណៈ​អាច​ធ្វើ​សកម្មភាព​ហ្វេស​ប៊ុក​បន្ត​ទៀត​ប្រសិនបើ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មេ​ផែង​វណ្ណៈ​!​។​គេ​សម្គាល់ថា កាល​ពេល​ប្រកាស​សាលក្រម គឺ តុលាការ​ពុំ​បាន​កំណត់​អំពី​ការហាមឃាត់​មិន​អោយ​លោក ផែង វណ្ណៈ ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នោះទេ​៕

Filed in: ព័ត៌មានជាតិ