សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម​ថៃ​នរៈ​សត្យា​បង្ហាញមុខ​ប្រពន្ធ​ក្មេង​និង​គេហដ្ឋាន​ថ្មី​អតីត​ភរិយា​ទម្លាយ​អាថ​កំបាំង​រឿង​ស្នេហ៍​

​ឯកឧត្តម​ថៃ​នរៈ​សត្យា​បង្ហាញមុខ​ប្រពន្ធ​ក្មេង​និង​គេហដ្ឋាន​ថ្មី​អតីត​ភរិយា​ទម្លាយ​អាថ​កំបាំង​រឿង​ស្នេហ៍​

ភ្នំពេញ​៖ ឯកឧត្តម ថៃ នរៈ​សត្យា រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ បាន បង្ហាញ​មុខ​ភរិយា​ថ្មី​ស្រស់ស្អាត​ឈ្មោះ ទេព សុធី​តា ដោយ​រៀពីធី​សេ​ព្រេនសំពះផ្ទឹម​ពេល​ព្រឹក​ហើយ​ពេល ល្ងាច​រៀបចំ​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​លោកជំទាវ​ក្មេង ទេព សុធី​តា បាន​ថ្លែងអំណរគុណ​តាម​ហ្វេ​សប៊ុក​ថា​៖ “​នាង​ខ្ញុំ​និង​ស្វាមី​សូម​អរគុណ​ដល់​ភ្ញៀវ​ទាំង​អស់​ដែល​បាន​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​របស់​នាង​ខ្ញុំ​ចា៎សូ​ម​សុខ​សប្បាយ​និង​សុខភាព​ល្អ​ទាំងអស់គ្នា​ណា៎​”​។​

​យោងតាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា​ភរិយា​ក្រោយ​របស់ ឯកឧត្តម ថៃ នរៈ​សត្យា គឺ​ជា​ប្អូន​ជីដូន​អ្នកស្រី ងិន ម៉ា​នីយ៉ា (​ភរិយា​មុន​) ក្នុង​នោះ​ផង​ដែល ឯកឧត្តម ថៃ នរៈ​សត្យា និង​ភរិយា​ក្រោយ​មាន​អាយុ​ខុសគ្នា​ជិត​៤០​ឆ្នាំ​។​សូម​បញ្ជាក់​ដែរ​ថា​៖​អតីត​អ្នកនិពន្ធ​ចម្រៀង អ្នកស្រី ងិន ម៉ា​នីយ៉ា បាន​លែងលះគ្នា​ជា​យូរ​មក​ហើយ ប៉ុន្តែ​ពុំ​ដែល​ឮ​ដំណឹង​ថា ឯកឧត្តម ថៃ នរៈ​សត្យា មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយនឹង​នារី​រូប​ណា​ឡើយ​!​គឺ​ស្ងាត់ឈឹង​។​

​អ្នកស្រី ងិន ម៉ា​នីយ៉ា ក៏​បាន​បង្ហាញ​ការភ្ញាក់ផ្អើល​ដែរ ក្នុងនោះ​គាប់​ជួន​នៅថ្ងៃនោះ​ក៏​ជា​ថ្ងៃ​ខួបកំណើត​កូនស្រី អ្នកស្រី ងិន ម៉ា​នីយ៉ា​និង​ឯកឧត្តម​ថៃ​នរ​៖​សត្យា​ដែរ ក៏​បាន​ធ្វើការ​ជូន​ពរ កូនស្រី​និង​រៀបរាប់​ពី​អារម្មណ៍​រហូតដល់​បាន​ទម្លាយ​រឿងរ៉ាវ​យ៉ាង​ដូច្នេះ​ថា «​កាលពី ២៤​ឆ្នាំមុន នៅ​ពេល​ថ្មើរ​នេះ​ម៉ាក់​បានប្រសូត​កូនស្រី​ម្នាក់​ដែល​ស្អាត​គួរ​ជាទី​ស្រឡាញ់រ​បស់​គ្រួសារ បងប្រុស​កូន​ទាំង​ពីរ​នាក់​សើច​ញញឹម​ប្រលែង​នឹង​កូន​មិន​ទៅ​ណា​ឆ្ងាយ​ពី​អូន​ឡើយ ព្រោះ​ខ្លាច​មាន​គេ​មក​ដណ្ដើម​យក​កូន​ទៅ ព្រោះតែ​មាន​ចាស់ៗ​ជន្លលេង​ថា​យក​ប្អូន​ហើយ​យកៗ ហេតុនេះ​ទើប​បងប្រុស​កូន​ទាំង​ពីរ​មិន​ទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ​គឺ​នៅ​យាម​អង្រឹង​កូន​ម្ខាង​ម្នាក់​»​។​

​លោកស្រី​បង្ហោះ​រៀបរាប់​ទៀត​ថា «​ម៉ាក់​សប្បាយចិត្ត​ខ្លាំងណាស់​ទោះបី​ម៉ាក់​ស្ថិតនៅ​ក្នុង​ភាព​ល្វើយ​ខ្សោយ​អស់កម្លាំង​យ៉ាងណាក៏ដោយ​ក៏​មាន​កម្លាំងចិត្ត និង​មាន​សុភមង្គល​បំផុត​ព្រោះតែ​មាន​កូន​ប្ដី​នៅ​ជុំ​គ្នា​។​ពេល​នោះ​ប៉ា​របស់​កូនៗ​ល្អ​ខ្លាំង​ណាស់​គឺជា​ឪពុក​ម្នាក់​ដែល​ស្រលាញ់​ប្រពន្ធ​ស្រឡាញ់​កូន​ស្រឡាញ់​ក្រុមគ្រួសារ​គួរ​ជាទី​ឱ្យ​គោរព​ជាទីបំផុត​។​

​ប៉ុន្តែ​បន្ទាប់ពី​កូន​ធំ​បន្តិច​មក​ម៉ាក់​ក៏​បាន​ទៅ​ជួប​គ្រួសារ​ម្ដាយមីង​បង្កើត​គឺ​ប្អូន​របស់​ម្ដាយ​ម៉ាក់​បង្កើត​រស់នៅ​ឯ​កំពង់​ឆ្នាំង​ដោយ​សារ​ម៉ាក់យាយ​កូន គាត់​ទាមទារ​រក​ប្អូន​នឹក​ប្អូន​គាត់​ខ្លាំងពេក ម៉ាក់​ក៏​តាម​ដើរ​ស្វែងរក​រហូត​ទើប​ជួប​គ្រួសារ​មួយ​នោះ​ហើយ​ក៏​នាំ​យក​ចូល​ផ្ទះ​។ តែ​បំផុត​កូន​ដឹង​ហើយ​ដូច​សព្វថ្ងៃនេះ​ស្រី​ម្នាក់​នោះ​សាហាវ​ខ្លាំង​បំផុត គឺ​គេ​មិន​បាន​គិត​ពី​ក្រុម​គ្រួសារ​យើង​ទេ វា​នៅ​ក្មេង​សោះ​ហើយ​មាន​ប្ដី​ទៀត​បែរជា​លួច​សហាយស្មន់​នឹង​គ្នា​នៅលើ​ផ្ទះ​ម៉ាក់ ទីបំផុត​អ្វីៗ​ដូច​សព្វថ្ងៃនេះ​»​។​ទោះជា​យ៉ាងណា​អ្នក​ដែល​ស្គាល់​ឯកឧត្តម​ថៃ​នរៈ​សត្យា​និយាយថា​វា​មិនមែន​ជា​ទះដៃ​ម្ខាង​ឮ​ទេ​រឿង​គាត់​មាន​ភរិយា​ក្រោយ​នេះ​?!៕

Filed in: ព័ត៌មានជាតិ