ភ្នំពេញ៖ ថៅកែក្លឹបកម្សាន្ត «លុច្សសារី» ត្រុវបាននគរបាលរកឃើញនិងចាប់បញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញហើយ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅក្លឹប (លុច្សសារី) ក្រោយចាប់ខ្លួនបានកាលពីថ្ងៃម្សិលមិញតាមដីការបង្គាប់របស់ លោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហួន ទួច អាយុ៤០ មានទីលំនៅបច្ចុប្បន្ន នៅភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមិថុនា នៅទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង។
ថៅកែក្លឹបលុច្សសារីឈ្មោះ ហួន ទួចនេះ ត្រូវជាប់ចោទ ពីបទ ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀនតាមមាត្រា ៤២ និងមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅចំណុចក្លឹប (លុច្សសារី) ផ្ទះលេខ៤២ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញដែល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩.នគរបាលរាជធានីឆ្មក់ចូលចាប់មនុស្សចូលកំសាន្តជាង៤០០នាក់ ។
គេមិនដឹងថាឈ្មោះ ហួន ទួច ជាថៅកែពិតឬឈរឈ្មោះឲ្យគេនោះតេតែនៅរសៀលថ្ងៃដដែលនេះ ចៅក្រមស៊ើបសួរ លោក កូយ សៅ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ហួន ទួច ដាក់ពន្ធនាគារ ដើម្បីរង់ចាំធ្វើការជំនុំជម្រះនៅពេលក្រោយជាមួយជនសង្ស័យ១៧នាក់ផ្សេងទៀត?៕