សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ក្អម​សំណរ​បីនាក់​ចូល​ច្រឿង​ខារ៉ាអូខេ​ត្រូវ​ចាប់ខ្លួន​ក្រោយ​ពី​សម្លាប់​ស្រី​កំដរ​ម្នាក់​!

​នគរបាល​ក្អម​សំណរ​បីនាក់​ចូល​ច្រឿង​ខារ៉ាអូខេ​ត្រូវ​ចាប់ខ្លួន​ក្រោយ​ពី​សម្លាប់​ស្រី​កំដរ​ម្នាក់​!

ខេត្ត​កណ្តាល ៖ នគរបាល​ច្រក​ព្រុំដែន​ក្អម​សំណរ​៣​នាក់​និង​កម្មករ​ម្មករ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​វេលា​ម៉ោង​១​និង​៣០​នាទី នៅ​ចំណុច​ហាង​កា​រ៉ា​អូ​ខេ ម៉ី​ម៉ី បន្ទប់​លេខ​៧៧៧៧ ស្ថិតក្នុង​ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក​ខេត្ត កណ្តាល​បន្ទាប់ពី​បាន​ចូល​ច្រៀង​ខារ៉ាអូខេ​ហើយ​លាយថ្នាំ​ឲ្យ​ស្រី​កំដរ​ផឹក​ស្លាប់​ម្នាក់​និង​រង​ជាតិពុល​៣​នាក់​។

​ដោយឡែក ជនសង្ស័យ​៥​នាក់​៖១-​ឈ្មោះ ទឹម វឌ្ឍនៈ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​)​។​២-​ឈ្មោះ​ចន្ត្រា វណ្ណះ ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​)​។​៣-​ឈ្មោះ កែវ វឌ្ឍនៈ​ពូន ភេទ ប្រុស​អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នគរបាល​ច្រក​ទា្វ​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​) ដែល​ជា​អ្នកស្នាក់នៅ​ក្នុង​ប៉ុស្តិ៍​ច្រក​ទា្វរ​អន្តរជាតិ​ក្អម​សំណរ ។ ៤-​ឈ្មោះ វ៉ាន់ ជី​វ័ន្ត ភេទ ប្រុស​អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កម្មករ​(​ឃាត់ខ្លួន​)​។​ឯ​ជនសង្ស័យ​ទី​៥-​ឈ្មោះ វណ្ណា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តាក់ស៊ី​(​គេចខ្លួន​)​។​
​ចំពោះ​វត្ថុតាង​ចាប់យក​៖​ថ្នាំ​ម្សៅ​ពណ៌​ស​ស្រ​អាប់​១​កញ្ចប់​តូច​(​ពុំ​ដឹង​ជា​ថ្នាំ​អ្វី​)​។ ដប​ទឹក​សុទ្ធ​វី​តាល់​មាន បន្សល់​ទឹក​ថ្នាំ​ពណ៌​លឿង​(​ពុំ​ដឹង​ថ្នាំ​អ្វី​)​។ សំបក​កញ្ចប់​កៅ​អៀក​រូប​ខ្លា​ពណ៌​លឿង​(​ចំនួន​០១)​។​
​ជនរងគ្រោះ​៤​នាក់​៖១-​ឈ្មោះ អ៊ិច ច​ន្នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី (​ស្លាប់​) ។​២-​ឈ្មោះ​សន ស្រី​នា ភេទ​ស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​កា​រ៉​អូ​ខេ​ម៉ី​ម៉ី (​អាការៈ ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​)​។​៣-​ឈ្មោះ រ៉ា សំណាង ភេទ ស្រី​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កា​រ៉ា​អូ​ខេ ម៉ី​ម៉ី​(​អាការ​ស្រាល​)​។​៤-​ឈ្មោះ ជា សម្ផស្ស ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី ។​

​សេចក្តីរាយការណ៍​ឲ្យដឹងថា​៖ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង ៥​នាក់ បាន​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ហាង «​ម៉ី​ម៉ី​» បន្ទប់​លេខ «៧៧៧៧» ដោយ​មាន​នារី​កំដរ​ចំនួន ០៤​នាក់​។ លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែល​ជា​កន្លះ​ម៉ោង​ឈ្មោះ ទឹម វឌ្ឍនៈ បាន​យក​ថ្នាំ​ចំនួន ២​ដប ទំហំ​ប៉ុន​ម្រាមដៃ​មក លាយ​ជាមួយ​ភេសជ្ជៈ​គោ​ជល់ ហើយ​លាយ​គ្នា​រួច​ឲ្យ​គ្នីគ្នា​ចាក់​ចូល​កែវ​តូចៗ ឲ្យ​នារី​កំដរ​រៀងៗ​ខ្លួន​ផឹក បានជា ៥ ទៅ ៦​នាទី ក៏​មាន​អា​ការៈធ្វើ​ទុក្ខ​ហើយ​ដឹង​ដល់​ម្ចាស់​ហាង ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​។​

​ក្រោយពី​ឃាត់ខ្លួន​មា​សេចក្តីរាយការណ៍​ថា​មន្ត្រីនគរបាល​ទាំ​បី​នាក់​មាន​បងប្អូន​ជា​មន្ត្រី​នៅ​ក្រសួងមហាផ្ទៃ​ដែរ​កំពុង​រត់​ការសម្របសម្រួល​ដោះលែង​សិន​ផងដែរ​តែ​មិនដឹង​ថា​អាច​ឬ​អត់​នោះទេ​ព្រោះ​ដឹងឮ​ដល់​កាសែត​ចឹង​ទៅហើយនោះ​!៕

Filed in: ព័ត៌មានជាតិ