សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជីវរ​ព្រួត​គ្នា​វ៉ៃ​គ្រូ​ជា​នាយក​សាលា​ម្នាក់​ហើយ​នាំគ្នា​ប្តឹង​ឲ្យ​ដកចេញ​ទៀត​!?

​អាជីវរ​ព្រួត​គ្នា​វ៉ៃ​គ្រូ​ជា​នាយក​សាលា​ម្នាក់​ហើយ​នាំគ្នា​ប្តឹង​ឲ្យ​ដកចេញ​ទៀត​!?

​កំពត ៖ បុរស​ម្នាក់​ជា​នាយក​សាលា​បថ​ម​សិក្សា​មហាព្រហ្ម​ត្រូវ​ប្រជាពលរដ្ឋ​ជា​អាជីវករ​ព្រួត​គ្នា​វាយ​ស្ទើ​រក្សយ័​ជី​វាហើយ​នាំគ្ន​ប្តឹត​មេដៃ​ប្តឹង​ឲ្យ​ដកចេញ​ទៀត​។​បើ​តាម​គណនេយ្យ​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា “​គ្រូ​ស្រៀង មហាព្រហ្ម​” ដែល​ជា​នាយក​សាលា​បឋមសិក្សា​មហាព្រហ្ម ស្ថិតនៅ​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ប​វាន​ឲ្យដឹង​ពី​ពី​ការឈឺចាប់ នៃ​ការ​ព្រួត​វាយ​ធ្វើបាប យក​ជើង​ជាន់​ក្បាល​ផង យក​ខ្សែ​មក​ចងស្លាបសេក​ផង គ្មាន​អ្នក​ជួយ​សោះ ដោយសារតែ​លោក ព្យាយាម​ការពារ​ទ្រព្យសម្បត្តិ​សាលារៀន​នេះ ។

​លោកគ្រូ​សស​សេ​រថា​៖“​នេះ​ឬ​តម្លៃ​គ្រូបង្រៀន​!​សូម​បងប្អូន​ជួយ​share​ម្នាក់​មួយ​មក នេះ​ហើយ​លទ្ធផល​ទទួល​បាន​ពី​ការអភិវឌ្ឍ​សាលាបឋមសិក្សា​មហាព្រហ្ម​កន្លងមក​។ ត្រូវ​អ្នកលក់ដូរ​តាម​រោងល្ខោន​ព្រួត​វាយ ប្រជាពលរដ្ឋ​បាន​ត្រឹម​បញ្ជោះ​ថែម ។ (​វៃ​វាឲ្យ​ងាប់​ទៅ​)​នេះ​ជា​សម្ដី​មេ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ខេត្ត​កំពត គ្មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​ទេ សូម្បី​តែ​អធិការ​ស្រុក​ឈូក​?! ។​

​ជនល្មើស​ជាច្រើន​បាន​រួចខ្ញួន ឯខ្ញុំ​ក្លាយ​ជន​មាន​កំហុស​និង​ដេកពេទ្យ​យ៉ាង​កម្សត់​។​តើ​ខ្ញុំ​ខុស​អី គ្រាន់​តែ​ការពារ​ទ្រព្យសម្បត្តិ​សាលា ហេតុ​អី​ក៏​ពួកគេ​មិន​យល់​បែរជា​មក​ប្រមាថ​ខ្ញុំ​ដូច​សត្វ​ធាតុ​។ ខ្ញុំ​ឈឺចាប់​ណាស់​! គេ​វាយ​នាយក​សាលា​ម្នាក់​ទាំង​ហ្វូង យក​ជើង​ជាន់​ក្បាល​ផង យក​ខ្សែ​មក​ចងស្លាបសេក​ផង គ្មាន​អ្នក​ជួយ​សោះ ចុងក្រោយ​បាន​ពូ​ធី គាត់​ដូរ​ចិត្ត​មកជួយ​ខ្ញុំ​ក្នុង​ហ្វូង​មនុស្ស​វិញ កុំ​អី​ប្រហែល​ស្លាប់​ព្រោះ​មាន​ទាំង​កាំបិត និង​ដែក​បំពង់​ទីប​ផង ពិតជា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ​។​”

​ទាក់ទង​នឹង​រឿង​នេះ​លោក “​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ” បាន​ធ្វើ​ការបកស្រាយ ថា ៖ ក្នុងនាម​ខ្ញុំ​ជា​អធិការ​នគរបាល​ស្រុក​ឈូក សូម​ជម្រាប​ជូន​ពី​ដំណើរ​រឿង​មាន​ដូចតទៅ ៖ កន្លងមក​លោក​ចៅអធិកា​រ​វត្ត​មហាព្រហ្ម បាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​ឆ្លង​សាលាឆាន់ ដោយ​មាន​ពុទ្ធបរិស័ទ​និង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ជា​អ្នក​មូលមតិ​គ្នា​ផ្តើម​បុណ្យ ។ បន្ទាប់​ពី​មាន​ការរៀបចំ​កម្មវិធី​បុណ្យ​នេះ​ឡើង លោក​មេ​ភូមិ​ព្រៃ​ពាយ បាន​ធ្វើ​ការស្នើសុំ​លោកនាយក​សាលា​បឋមសិក្សា​មហាព្រហ្ម ដើម្បី​ដាក់​សិល្បះ​ល្ខោន​កំសាន្ត និង​កន្លែង​កំសាន្ត​ផ្សេងៗ នៅក្នុង​បរិវេណ​សាលា ព្រោះ​បរិវេណ​វត្ត​និង​សាលារៀន​គឺ​នៅ​ជាប់​គ្នា ហើយ​លោក​នាយក​សាលា​រូបនេះ ក៏​បាន​អនុញ្ញាត ។​

​លុះ​មកដល់​ម៉ោង ១៧:៣០ នាទី ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ (​ជា​ថ្ងៃ​បុណ្យឆ្លងសាលា​ឆាន់ ) លោកនាយក​សាលា​រូបនេះ អះអាងថា​ការ​ដាក់​លក់ដូរ​និង​ដាក់​កន្លែង​កំសាន្ត​សម្រាប់​ក្មេង​លេង​មិន​បាន​សុំ​អនុញ្ញាត​ពី​គាត់ រួច​គាត់​ក៏​បាន​មក​ទារ​រក​សេវា​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកលក់ដូរ​និង​កន្លែង​កំសាន្ត​សម្រាប់​ក្មេង​លេង ចំនួន ១៥ ម៉ឺន​រៀល តែ​ពួកគាត់​មិនឲ្យ ហើយ​រូប​ក៏​មាន​ការ​ខឹងសម្បារ និង​បាន​ធ្វើការ​ទាត់​បំផ្លិចបំផ្លាញ​កន្លែង​លក់ដូរ​របស់​ប្រជាពលរដ្ឋ និង​បានធ្វើការ​រុះរើ​រោង និង​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​រងរបួ​សដោ​យ​ខ្លួនឯង​មិន​មាន​អ្នកណា​ម្នាក់​មក​បង្ក​ហឹង្សា​លើ​រូបគាត់​ឡើយ ។​

​ក្រោយមក​លោក​នាយក​សា​លា​រូបនេះ​បាន​មក​រក​ដុត​រោងសិល្បះ​ល្ខោន​ដែល​កំពុង​លេង​នៅ​ទីនោះ​ទៀត​ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ហាមឃាត់​និង​សម្របសម្រួល​គាត់​កុំឲ្យ​ប្រព្រឹត្ត​បែប​នេះ​ទៀត ។​បន្ទាប់មក​ក៏​មាន​អ្នក​មក​ជម្លៀស​គាត់​ចេញពី​ទីនោះ​តែម្តង ។​បច្ចុប្បន្ន​ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នេះ​ប្រជាពលរដ្ឋ លោក​មេភូមិ លោក​ចៅអធិការ​វត្ត និង​លោកតា​អាចារ្យវត្ត​កំពុង​ដាក់​ពាក្យ​និង​សំណូមពរ​ឲ្យ​ដោះដូរ​លោកនាយក​សាលា​រូបនេះ ចេញពី​សាលារៀន​បឋម​សិក្សា មហាព្រហ្ម ។​

​បើ​តាម​សេចក្តីរាយការណ៍​ដើមចម​នៃ​បញ្ហា​នេះ​គឺ​ផ្តើមចេញ​ពី​ការទារលុយ​ប្រជាពលរដ្ឋ​ដែល​ដាក់លក់​របស់របរ​នៅក្នុង​បរិវេណ​សាលា​ដោយ​មិន​សុំ​ការអនុញ្ញាតិ​ពី​គាត់ ។ ទោះជា​យ៉ាងណា​ករណី​នេះ​សមត្ថកិច្ច​ថា​និង​បន្ត​ធ្វើ​ការស្រាវជ្រាវ​អំពី​សកម្មភាព​លើកឡើង​ខាងលើ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ព្រោះ​ការប្រើ​ហឹង្សា​រវា​ខុសច្បាប់​។​

Filed in: ព័ត៌មានជាតិ