សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភាពស្អិតល្មួត​រវាង​ចិន​និង​រុស្ស៊ី​បង្ក​ការព្រួយបារម្ភ​ពី​សហភាព​អឺរ៉ុប​

ភាពស្អិតល្មួត​រវាង​ចិន​និង​រុស្ស៊ី​បង្ក​ការព្រួយបារម្ភ​ពី​សហភាព​អឺរ៉ុប​

​រុស្ស៊ី​បារាំង​៖ លោក​ប្រធានា​ធីបតី​ចិន ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ត្រូវបាន ប្រធានា​ធីបតី​រុស្ស៊ី វ្លា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ធ្វើ​ពិធី​ខួបកំណើត​អាយុ ៦៦​ឆ្នាំ​មុន​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការកសាង​ជំនឿ​ទុកចិត្ត​នៅ​អាស៊ី (CICA) នៅក្នុង​ទីក្រុង Dushanbe ប្រទេស​តាជី​គី​ស្ថាន ដោយ​មាន​កាដូ និង​នំ​ខេ​កមួយ ដែល​មាន​អក្សរ​ជា​ភាសា​ចិន​ដែល​បង្ហាញ​ពី​ភាពស្ងិតល្មួត​នៃ​ចំណង​ទាក់ទង​រវាង​ប្រទេស​ដែល​រង​ការប្រឆាង​ពី​អាមេរិក​ដូចគ្នា​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CGTN នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។

​ទូរទស្សន៍​រដ្ឋ​ចិន បានបង្ហាញ​រូបភាព​របស់លោក ស៊ី ជីន​ពីង និង​លោក ពូ​ទីន បាន​កាន់​កែវស្រា​សាំ​ប៉ា​ញ ជល់​កែវ​ជាមួយ​គ្នា នៅ​ឯ​សណ្ឋាគារ​ស្នាក់នៅ​មួយកន្លែង ស្ថិត​នៅ​ទីក្រុង Dushanbe រដ្ឋធានី​នៃ​ប្រទេស​តាជី​គី​ស្ថាន​ដែល​ជា​កន្លែង​មេដឹកនាំ​ទាំង​ពីរ​ចូលរួម​កិច្ចប្រជុំ​។ ភាពស្អិតល្មួត​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពី​បង្ក​ឲ្យមាន​ការព្រួយបារម្ភី​សហគម​ន៍​អឺរ៉ុប​។​

​ប្រធានាធិបតី​បារាំង​លោក អ៊ែ​ម៉ានុយ​អ៊ែល ម៉ា​ក្រុង (Emmanuel Macron) បាន​ស្នើ​ឲ្យ​អឺរ៉ុប​គួរតែ​ពិចារណា​ឡើងវិញ ហើយ​ងាក​ទៅ​កសាង​ទំនុកចិត្ត​ជា​មួយ​រុស្ស៊ី ដោយ​មិន​គួរ បណ្តោយ​ឲ្យ​រុស្ស៊ី​ទៅ​ស្អិតល្មួត​ជាមួយ​ចិន​នោះ​ឡើយ​។ សារព័ត៌មាន​រុស្ស៊ី Sputnik កាលពី​ថ្ងៃ​ពុធ ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​បានឲ្យដឹងថា​៖​លោក Macron បាន​អំពាវនាវ ថា «​អឺរ៉ុប​ត្រូវតែ​គិតគូរ​ឡើង​វិញ អំពី​ការកសាង​ទំនុកចិត្ត និង​ទំនាក់ទំនង​ផ្នែក​សន្តិសុខ​ជាមួយ​រុស្ស៊ី និង​មិន​គួរ​យល់​ស្រប​តែ​ជាមួយ​គំនិត​របស់​អង្គការ NATO ឡើយ​»​។​

​លោក​ប្រធានាធិបតី​បារាំង បាន​ទទូច​ឲ្យ​ភាគី​ទាំងពីរ គួរ​រក្សា​កិច្ចពិភាក្សា​បែប​យុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី បើទោះបីជា​មាន​ភាព​មិន​ត្រូវរ៉ូវ​គ្នា​មួយ​ចំនួន​ក្តី ខណៈ​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ឡើយ ដែល​បណ្តោយ​រុស្ស៊ី​ឲ្យទៅ​ជិត​ស្និទ្ធចិន​។​ប្រធានាធិបតី​បារាំង អ៊ី​ម៉ាន់​នូ​អែល ម៉ា​ក្រុង បាន​អំពាវនាវ​ដល់​ទីក្រុង​ប្រ៊ុច​សែល​ឱ្យ​បង្កើត “​ច្បាប់​ថ្មី​នៃ​ការទុកចិត្ត និង​សន្តិសុខ​” ជាមួយ​ក្រុង​ម៉ូស្គូ របស់​រុស្ស៊ី​ដោយ​និយាយថា បើ​មិន​ដូច្នោះ​ទេ “​វា​មិន​ល្អ​ទេ​ដែល​ទុក​ឱ្យ​រុស្ស៊ី​នៅ​ជាមួយ​ចិន​” ។​

​គួរ​ជម្រាប​ថា លោក Macron បាន​ថ្លែង​ដូច​ខាងលើ​នេះ​បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួប​និង​ពិភាក្សា​គ្នា​អំពី​ឱកាស នៃ​ការពង្រឹង​ចំណងទាក់ទង ឲ្យ​កាន់តែ​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ ចំពោះមុខ​ការបង្ក​ព្យុះភ្លៀង កាន់តែ​ខ្លាំង​ឡើងៗ​ពី​សហរដ្ឋអាមេរិក​។ ប្រទេស​ចិន និង​រុស្ស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង បង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ ដែល​មិន​ធ្លាប់​មាន​ពីមុនមក​នោះឡើយ ដោយ​ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​ជម្រុញ​ឲ្យដល់​ជាង ២០០​ពាន់​លាន​ដុល្លារ ខណៈ​វិស័យ​ចម្បងៗ​ផ្សេង​ទៀត​រួម​ទាំង​កិច្ចការពារ​សន្តិសុខ​រួមគ្នា ក៏​នឹង​ត្រូវ​លើកក​ម្ព​ស់​ឲ្យ​ខ្លាំង​ជាង​មុន​ផងដែរ​។​

Filed in: អន្តរជាតិ