សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចិន​ចាប់​ជម្រឹត​ចិន​ត្រូវ​បាន​បង្ក្រាប​នៅ​ប៉ោយ​ប៉ែត​!

ចិន​ចាប់​ជម្រឹត​ចិន​ត្រូវ​បាន​បង្ក្រាប​នៅ​ប៉ោយ​ប៉ែត​!

បន្ទាយមានជ័យ​៖ ជនជាតិ​ចិន​២​ក្រុម​ដែល បានធ្វើ​សកម្មភាព ចាប់​បង្ខាំង​មនុស្ស (​ជនជាតិ​ចិន​) ធ្វើ​ទារុណកម្ម ជម្រិត​ទា​ប្រាក់ ពី​សាច់ញាតិ ត្រូវ​បាន​បង្ក្រាប​ដោយ នគរបាល​ខេត្ត​បន្ទាយមានជ័យ កាលពី ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​សណ្ឋាគារ សុផល​ថា​វី បន្ទប់​លេខ ២៣B និង​ផ្ទះសំណាក់ លី ហ៊ូ​វ បន្ទប់​១០៣,១០៤,១០៩​។

​លោក អេង លី​ហួ អធិកា​រង នគរបាល ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន ជនសង្ស័យ​ជនជាតិ​ចិន បាន​១២​នាក់ និង​បាន​ជួយ​រំដោះ ជនរងគ្រោះ​ជនជាតិ​ចិន បាន​ចំនួន​៣​នាក់​។​

​ជនសង្ស័យ​ជនជាតិ​ទាំងនោះ​រួមមាន​៖ ទី​តាំងទី​១ ឃាត់ខ្លួន​ជន​ជាតិចិន​៦​នាក់ នៅ​ផ្ទះសំណាក់​សុផល​ថា​វី 1. ហេ​វូ​ជុន​(He wu jun )​អាយុ 30​ឆ្នាំ ។​2.​លី​ម៉េង​ហុយ​( Liu Meng Hui )​អាយុ 25​ឆ្នាំ​។​3.​ហ្សាង​ហាង​( Zhang Hang០ អាយុ 22​ឆ្នាំ​។ 4.​ហេ​ហ្វាន​( He. Fan) អាយុ 25​ឆ្នាំ​។ 5. ម៉ៀ​វយុន​(Miao Yun.) អាយុ 20​ឆ្នាំ​។​6.​លី​ហុង​ហ្វូ​( Li hong Fu )​អាយុ 24​ឆ្នាំ​។ រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​យូ​ស៊ី​ង​យុន​( Du Xing yun) ភេទ ប្រុស​។​

​ទី​តាំងទី​២ ឃាត់​បាន​ជនសង្ស័យ​៦​នាក់ បន្ថែមទៀត​៖ 1. វ៉ាង​ជួ​គាន់​(Wang gua quan) អាយុ 22​ឆ្នាំ ។​2. យ៉ាង​ហ្សា​វ​(Yang Zhao.) អាយុ 24​ឆ្នាំ​។ 3. ម៉ាង​ចាវ​(Mang Chao.) អាយុ 27​ឆ្នាំ ។​4. យ៉ាង​តៀន​(Yang Tian.) អាយុ 31​ឆ្នាំ ។​5. លាវ​យូ​ហាង​(Lie Yu Hang. )​អាយុ 22 ឆ្នាំ​។ 6.​យិង​ជុន​( Ding chun). អាយុ 18​ឆ្នាំ ។​រំដោះ​បាន​ជនរងគ្រោះ ២​នាក់ 1. ទូ​លី​ហ្គូល​(Tuli Gule )​អាយុ 18​ឆ្នាំ​។ 2. ទៀន​ចាង​(Tian gang )​អាយុ 36​ឆ្នាំ​។​

​ពាក់​ពន្ធ័​ករណី​ខាង លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ គឺ​ធ្វើឡើង​ក្រោយ​ពី​មាន សាច់ញាតិ​ជនរងគ្រោះ នៅ​ប្រទេស​ចិន បាន​ប្តឹង​ចូល​អគ្គ​កុងស៊ុល​ចិន ប្រចាំ​ខេត្ត​សៀមរាប ឲ្យជួយ​អន្តរាគន៍​ថា សាច់ញាតិ​របស់​ខ្លួន ត្រូវបាន​គេ​ចាប់​បង្ខាំង​ទុក វាយដំ​ប្រើ​ហឹង្សា និង​បាន​ផ្ញើរ​វីដេអូរ ឲ្យ​ពួកគាត់​មើល ហើយ​តម្រូវ​ឲ្យ​វេលុយ ទៅ​ឲ្យ​ពួកគេ​ក្នុង​ចំនួន​ច្រើន​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ចិន ចំនួន​០៣​នាក់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​គ្លីនិក​នគ​រាជ​។ រីឯ​សង្ស័យ​ជនជាតិ​ទាំង​១២​នាក់ ត្រូវ​បាន​បាន​សមត្ថកិច្ច​ឃុំខ្លួន បណ្តោះអាសន្ន ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

Filed in: សន្តិសុខសង្គម