សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​

រតនគិរី​៖ ដោយ​មាន​បទបញ្ជា​ពី​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី នៅ​សៀ​ល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ លោក​អនុសេនីយ៍ឯក សោម​សុផល​នាយការិយាល័យ​ផែនការ​សន្តិសុខ នៃ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តរ​ត​គិរី​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អណ្តូង​មាស​, កម្លាំង​នគរបាល​ស្រុក​អណ្តូង​មាស និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​២០៣ បាន​ចុះ​រឹបអូស​ឈើ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចាយ ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី​។​

​លោក​អនុសេនីយ៍ឯក សោម សុផល បាន​ឱ្យ​សារព័ត៌មាន ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ក្រុម​ការងារ​បាន​បើក​ប្រតិបត្តិការ​តាំង​ពី​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញ រហូតមក​ដល់​ព្រឹក​នេះ បាន​រុករក​ប្រទះ​ឃើញ​ទីតាំង​ស្តុក​ឈើ​ចំនួន​៣​កន្លែង ដែល​ឈ្មួញ​ដឹក​មក​គរ​លាក់ទុក​ក្នុង​ចំការ​ចន្ទី នា​ទីតាំង​ខាងលើ​។​

​លោក​អនុសេនីយ៍ឯក សោម សុផល បាន​បន្តថា ក្រុមការងារ​ក៏​បាន​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ប្រមូល​ឈើ​លេខ​១​ទាំងនោះ​មក​រក្សាទុក​នៅ​ស្នាក់ការ​អាវុធហត្ថ​លេខ​៧៨៧​ប៉ុន្តែ​ដោយ​មាន​ភ្លៀង​ធ្លាក់ខ្លាំ​ស្ថានភាព​ផ្លូវ​មាន​ការលំបាក ខ្វះ​មធ្យោបាយ​ដឹកជញ្ជូន រហូតមកដល់​ពេលនេះ​ក្រុមការងារ​ទើបតែ​ដឹក​បាន​ប្រមាណ​៣០​កំណាត់​ប៉ុណ្ណោះ​នៅ​ប៉ុន្មាន​ទៀត​នឹង​ដឹក​មក​រក្សាទុក​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា ប្រតិបត្តិការ​ខាងលេ​ី​នេះ​ពុំ​ឃើញ​វត្តមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចូលរួម​នោះ​ទេ​។ ទាក់ទិន​ទៅ​នឹង​សមត្ថកិច្ច​ចុះ​រឹបអូស​គំនរ​ឈើ​ខាងលើ​នេះ​ដែរ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ សំណូមពរ​ឲ្យ​វែកមុខ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ មក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​កុំឲ្យ​ក្រុម​ឈ្មួញ​ផ្សេងៗ​ទៀត​នៅតែ​លួច​បន្តធ្វើ​សកម្មភាព​តទៅទៀត​៕
ដោយ ៖ ចាប សំអាន​

Filed in: សន្តិសុខសង្គម