សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលករ​ប្តឹង​សាលាបង្រៀន​កូរ៉​អាន់​សាន់រឿង​បោក​ទៅ​តុលាការ​កំពង់ឆ្នាំង​!

​ពលករ​ប្តឹង​សាលាបង្រៀន​កូរ៉​អាន់​សាន់រឿង​បោក​ទៅ​តុលាការ​កំពង់ឆ្នាំង​!

កំពង់ឆ្នាំង ៖ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ មាន​ពលករ​ចំនួន​២៥​នាក់​មកពី រាជធានី ភ្នំពេញ​,​បាត់ដំបង​,​កំពង់ធំ ដែល​ដាក់​ពាក្យ​ទៅ​ធ្វើការ នៅ​ប្រទេស​កូរ៉េ​តាមរយៈ​សាលា​កូរ៉​មួយ​ឈ្មោះ​អាន​សាន់ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​សាលាដំបូង​ខេត្ត​កពង់​ឆ្នាំង​ពី​ករណីយ៍​បោកប្រាស់​។

​ប្រជា​ពលករ​បាន ប្ដឹង​នាយក​សាលា ភាសា​កូរ៉េ​(​អាន​សាន់​)​ឈ្មោះ រឿន រដ្ឋា ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ដែល​ទីតាំង​សាលា​(​អាន​សាន់​) ពីមុន​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ឃ្លាំង​ប្រាក់ សង្កាត់​ប្អេ​រ បច្ចុប្បន្ន​សាលា​(​អាន​សាន់​)​នេះ​ត្រូវបាន​បិទទ្វារ (​មិន​ដំណើរការ​) ចាប់តាំងពី​ដើម​ខែ ឧសភា មក​ម្លេះ​ពី​បទ​ឆបោក និង​ទាមទារ​ឲ្យ​សង​លុយ​ពួក​គេ​វិញ​។​

​បើតាម​សម្តី​ប្រជាពលរដ្ឋ​ទាំងនោះ​បានឲ្យដឹងថា​៖​នាយក សាលា​(​អាន​សាន់​)​បាន​តម្រូវ​ឲ្យ​ពួក​គេ​បង់​ប្រាក់​អោយ​សាលា​ដោយ​ធានាថា បន្ទាប់ពី​បាន​បង់លុយ​រួច​គឺ​នឹង​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើកា​រ​នៅ​ប្រទេស​កូរ៉េ​។​តែ​អ្នក​ខ្លះ​ពេល​បញ្ជូន ខ​ទៅដល់​ប្រទេស​កូរ៉េ​ហើយ​គ្មាន​ការងារ​ធ្វើ​ហើយ​ត្រូវ​ត្រឡប់មកវិញ ។​

​ប្រជាពលរដ្ឋ​ដែល​ជា​សិស្ស​សាលា​ភាសា​កូរ៉េ​និង​ត្រៀម​ថា​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ឈ្មោះ អូយ​រដ្ឋា អាយុ​២៨​ឆ្នាំ​មាន​ទីលំនៅ​ខេត្តកណ្តាល​បានអោយ​ដឹង​តាម​ទូរ​សព្ទ័​ថា​៖​គាត់​បាន​បងលុយ​អោយ​ទៅ​សាលា​ភាសា​កូរ៉េ អាន់​សាន់ ដែល​មាន​ទីស្នាក់ការ​នៅ​ខាង​មុខ​បន្ទាយ​យោធា​ខេត្ត​កំពង់ឆ្នាំង​ដោយ​ដំបូង​មាន​ការចចា​គ្នា​ដោយ​តម្រូវអោយ​បង់លុយ​តៗ​គ្នា ។ ឈ្មោះ​គាត់​គេ​ប្រាប់ថា​ត្រូវបាន​ទៅ​ហើយ​ដោ​យារ​ធ្វើ​តេស​ឈាម​ជាប់​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​២៧​មេសា​កន្លង​ទៅ​។​បន្ទាប់​មក​បង់​លុយ​ទៅ​ពួគេ​២០០០​ដុល្លា​តែ​គាត់​អត់​លុយ​សុំ​បង់​១០០០​ដុល្លា​សិន​សម្រាប់​ប​ពេញ​ការងារ​នៅ​ប្រទេស​កូរ៉េ​រយះពេល​៦​ខែ​ដោយ​ស្របច្បាប់ ។​

​តំណាង​សិស្ស​ដែល​រៀន​ភាសា​កូរ៉េ​នៅ​សាលា អាន់​សាន់ ខាងលើ​បាន​អោយដឹងថា​៖​ក្រោយ​ពី​ការទទួល​លុយ​រួច​ហើយ​ស្រាប់តែ​បិទ​ទូ​សព្ទ័​ធ្វើអោយ​ពួគគាត់​អស់​សង្ឃឹង​ដឹងថា​ចាញ់បោក​គេ​ណា​មួយ​លុយ​ពួគគាត់​បាន​ខ្ចីបុល​ពី​ធនាគា​យក​មក​បង់​ដើម្បី​ថា​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​យក​លុយ​សង​ធនាគា​និង​នៅសល់​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ ។
​គាត់​ថា មិនថាតែ​រូបគាត់​មាន​ខ្លះ​បាន​បង់លុយ​អោយ​សាលា អាន់​សាន់ នេះ​មាន​ចាប់ពី​១០០០​ដុល្លា ២០០០​ដុល្លា​ទៅ​រហូត​ដល់​៥០០០​ដុល្លា​ហើយ​សិស្ស​សាលា​នេះ​មាន​មក​តាំងពី កំពង់ធំ ខេត្ត​កណ្តាល កំពង់ចាម បាត់តំបង ព្រៃវែង ។​ល​។​
​ចំនួន​ប្រាក់​ដែល​ពលករ​បាន​បង់អោ​យ​ទៅ​សាលាបង្រៀន​ភាសា​កូរ៉េ​អាន​សាន់​នេះ​គឺ​ក្នុង​មួយ​នាក់​ចាប់​ពី​១០០០​ដុល្លារ​រហូត​ដល់​៥០០០​ដុល្លារ​អាមេរិក​ក៏​មាន ៕​

 

Filed in: ព័ត៌មានជាតិ