សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការដឹង​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​កើតមាន​ជា​ហូរហែ​គ្មាន​ដាច់ បើទោះជា​មាន​ការ​ហាមប្រាម​ពី​សំណាក់​រដ្ឋាភិបាល​យ៉ាងណាក៏ដោយ​

​ការដឹង​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​កើតមាន​ជា​ហូរហែ​គ្មាន​ដាច់ បើទោះជា​មាន​ការ​ហាមប្រាម​ពី​សំណាក់​រដ្ឋាភិបាល​យ៉ាងណាក៏ដោយ​

ខេត្ត​រតន​:​គី​រី ៖ ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ នៅតាម​ដងផ្លូវ​ពី​ភូមិ​ស្រែ​តា​មី ឃុំ​តា​ឡា​ត ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹងត្រែង ដឹក​មក​តាម​ផ្លូវ​វាល​ឆ្កែ​ហត់ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនៈគីរី ឆ្ពោះ​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ អូយ៉ាដាវ គ្មាន​ស្រាក​ស្រា​ន បើទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ប្រកាស​ឱ្យ​បញ្ឈប់​នូវ​រាល់​ការដឹក​ឈឺ ជួញដូរ​ឈើ កាប់​ឈើ​ខុសច្បាប់​នេះ​យ៉ាងណាក្ដី តែ​ឈ្មួញ​ខិលខូច​រកស៉ី​ជំនួញ​នេះ នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​យ៉ាង​គឃ្លើន ។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ ឃុំ​ខាងលើ បាន​ដាក់​ជា​ចម្ងល់​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ថា តើ​ពួកគាត់​កំពុងតែ​ធ្វើ​អ្វី​? នៅទីណា ទៅណា​អស់ហើយ តើ​ដឹង​ដែរ​ទេ ពេល​មាន​ករណី​ដឹង​ឈើប្រណិត​ឆ្លងកាត់​ខ្វាត់ខ្វែង​បែប​ហ្នឹង បាន​មិនឃើញ​ចេញមុខ​មក​ទប់ស្កាត់ បង្ក្រាប​ករណី​នេះ​សោះ​យ៉ាង​ដូច្នេះ​?

​ជុំវិញ​ចម្ងល់​ទាំងនេះ អ្នកយកព័ត៌មាន​យើង​មិនទាន់​អាច​សុំ​ការឆ្លើយបំភ្លឺ​ពី​សមត្តកិច្ច​ពាក់ព័ន្ធ​នៅ​តំបន់​នោះបា​ន​នៅឡើយ ៕

 

 

IMG-20160801-WA0024 IMG-20160801-WA0025

Filed in: ព័ត៌មានសំខាន់