សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចត​ឡាន​ទុក​កូន​ពីរ​នាក់​ចុះ​ទិញ​គ្រឿង​ហូប​ក្បែរ​ផ្ទះ​ចោរ​ចូល​លួច​បើក​រត់​ផ្អើល​នគរបាល​១​ក្រុង​!

​ចត​ឡាន​ទុក​កូន​ពីរ​នាក់​ចុះ​ទិញ​គ្រឿង​ហូប​ក្បែរ​ផ្ទះ​ចោរ​ចូល​លួច​បើក​រត់​ផ្អើល​នគរបាល​១​ក្រុង​!

ភ្នំពេញ​ ៖ ​ចោរ​ជើងឆើត​ចូល​លួច​បើក​យ​រថយន្ដ​ហាយ​ឡឹ​ន​ឌ័​រមួយ​គ្រឿង​ដោយ​ទាំង​កូនក្មេង​ពីរ​នាក់​ផង​ពេល​ម្តាយ​ចត​ចុះ​ទិញ​គ្រឿង​ហូប​ផ្អើល​ប៉ូលិស​មួយ​ក្រុងភ្នំពេញ​កាលពី​នៅ​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​កន្លែង​លក់​ប្រហិត​មួយ ស្ថិតនៅ​ជិត​គីរីរម្យ ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​កម្លាំង​នគរបាល​គ្រប់​ខណ្ឌ័​បើ​កការស្រាវជ្រាវ​ភ្លាមៗ រហូត​រក​ឃើញ​រថយន្ដ​ដែល​ចោរ​លួច​នោះ នៅលើ​ផ្លូវ​២៧១ ជិត​រង្វង់​មូល​ក្បាលថ្នល់ រួម​ទាំង​ក្មេង​ទាំង​២​នាក់​ក្នុង​រថយន្ដ​ផងដែរ​ដោយ​ចោរ​ផ្លុង​ចោល​រួច​រត់​បាត់​។​

​ម្តាយ​កុមារី​ទាំងពីរ​(​កូនស្រី​បង​អាយុ​១១​ឆ្នាំ​និង​កូនង៉ែត​ស្រី​តូច​អាយុ​២​ខែ​)​ដែល​ជា​ម្ចាស់​រថយន្ត​បានឲ្យដឹង​ថា​នាង​បាន​ឈប់​រថយន្ត​មួយគ្រឿ​ង ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-4126 នៅ​ជិត​ផ្ទះ​ដោយ​ទុក​កូន ក្នុង​ឡាន ក៏​មាន​ជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ចេញ​មក​ដោយ​នាំ​ទាំង​ក្មេង​ស្រី​តូច​ទាំងពីរ​ទៅ​ជា​មួយ​ទៅ​។​

​ក្រោយពី​មាន​បញ្ជា​តាម​សមត្តកិច្ច​បាន​រថយន្ត​ដែល​មាន​ភិនភាគ​ខាងលើ បើក​លើផ្លូវ​២៧១ ជិត​រង្វង់​មូល​ក្បាលថ្នល់​។​សមត្ថកិច្ច​ក៏​ដេញ​ចាប់​តែ​ក្រុមចោរ​បាន​ឈប់​ឡាន​ហើយ​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​និង​កូនក្មេង​ទាំង​ពីរ​តូច​តែប៉ុណ្ណោះ​។​សមត្តកិច្ច​កំពុង​បន្ត​ស្រាវជ្រាវរ​ក​ចោរ​ជើងល្អ​។​

Filed in: ព័ត៌មានជាតិ