សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់​ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​ព្រះរាជក្រិត្យ​និង​ជា​ដែនជម្រកសត្វព្រៃឱ​រាល់​រាប់​រយ​ហិចតា​ចំណុច​ជួរ​ភ្នំ​កញ្ជើ​របាយ​

អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់​ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​ព្រះរាជក្រិត្យ​និង​ជា​ដែនជម្រកសត្វព្រៃឱ​រាល់​រាប់​រយ​ហិចតា​ចំណុច​ជួរ​ភ្នំ​កញ្ជើ​របាយ​

កំពង់ឆ្នាំង ​៖ ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា ​៖ ​តើ​លោក​ប៉ក់​ម្ចាស់​គ្រឿងចក្រ​មាន​ឥទ្ធិពល​អ្វី​បានជា​ថ្លើមធំ​ហ៊ាន​អះអាងថា​មាន​ដី​រាប់​រយ​ហិច​តា​នៅ​ខាងលិច​ទំនប់​ចាក់​ទឹម តាម​ជើងភ្នំ​ចំណុច​ជួរ​ភ្នំ​កញ្ជើ​បាយ​ដែល​ជា​ដី​ដែនជម្រកសត្វព្រៃ​ឱ​រាល់ ស្ថិតនៅក្នុង​ភូមិ​ស្លែង ឃុំ​ទួល​ខ្ពស់​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​ហើយ សុទ្ធតែ​មាន​ផ្លង់​រឹង ព្រមទាំង​មាន​ច្បាប់​ឈូសឆាយ​ហើយ​ថែមទាំង​បាន​ឈូស ឆាយ​ហើយ​ជាស្រេច​ទៀតផង​?​។

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្លែង​បានអោយដឹងថា​៖ ដីព្រៃ​ជាង​៣​ម៉ឺន​ហិច​តា​នៅ​តំបន់​ខាងលើ​ជា​ដី​ព្រះរាជក្រឹត្យ​ដី​ដែនជម្រកសត្វព្រៃ​ឱ​រ៉ាល់ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង កំពុងតែ​រង​នូវ​ការ​រលាយ​ហិនហោច​ដោយសារ​ជន​ខិលខូច​ឃុបឃិត​ជាមួយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​លួច​រំលោភ​ធ្វើ​ផ្លង់​រឹង​និង​ឈូសឆាយយ​ក​ធ្វើ​កម្មសឹទ្ធិ​ជាយូ​មកហើយ (​នេះ​បើ​តាម​ឈ្មួញ​ឈ្មោះ​ប៉ក់​ដែលជា​ម្ចាស់​គ្រឿងចក្រ​)​អះអាងថា​មាន​ប្លង់រឹង​។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា កន្លងមក​មាន​ឈ្មួញ​ម្នាក់​មក​ពី​ភ្នំពេញ​ឈ្មោះ​តា​ទឹកត្រី​បានមក​ទិញ​ដី​នៅ​ចំណុច​ខាងលើ​នោះ​ដែរ​តែ​មិន​ដឹង​ខាង​ណា​ជា​អ្នកលក់​អោយ​នោះ​ទេ​? ប៉ុន្តែ​ករណី​នេះ​ក្រោយពី​បាន​បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន​ធ្វើ​ការចុះផ្សាយ​ដឹង​ដល់​ថ្នាក់លើ ទើប​តា​ទឹកត្រី​បាន​បង្វែរ​លក់​ដី​នោះ​ទៅអោយ​ឈ្មោះ​ប៉ក់​វិញ​អស់​ទៅ​ដោយ​លក់​តែ​តម្លៃ​ដើម​វិញ​ប៉ុណ្ណោះ​?!​។​

​ចំណែក​ឈ្មោះ​ប៉ក់​ដោយ​មាន​ដី​ដែល​ខ្លួន​លួច​ឈូសឆាយ​រំលោភ​យក​ដី​នៅ​ចំណុច​ខាងលើ​ខ្លះ​ផង​និង​ដី​ទិញ​គេ​ផង​និង​ទន្ទ្រាន​បន្ថែម​ផង​ទើប​មាន​ដី​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ​។​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការសោកស្ដាយ​ជា​ពន់ពេក ចំពោះ​មន្ត្រី​ជំនាញ​បរិស្ថាន​និង​មន្ត្រី​ជំនាញ​សុរិយោដី​ព្រមទាំង អាជ្ញាធរ​ឃុបឃិត​គ្នា​បើកដៃ​អោយ​ជន​ខិលខូច​លួច​ឈូសឆាយ​បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើ​កម្ម​សិទ្ធ​បែបនេះ​។​អំណឹះតទៅ​ដីព្រៃ​នៅ​ស្រុក​ទឹកផុស​និង​ដី​ជម្រក​សត្វព្រៃ​ស្ថិត​ក្នុង​ព្រះរាជក្រឹត្យ​បើ​ថ្នាក់​លើ​ក្រសួង​នគរូបនីយ៍កម្ម​ដែនដី​របស់​លោក​ជា​សុផារ៉ា​មិន​ចាត់ការ​ទេ​ច្បាស់​ជា​រលាយ​អស់​ជាក់​ជាមិនខាន ។​

​ប្រជាពលរដ្ឋ​ថា ៖ សព្វថ្ងៃ ដី​ដែនជម្រកសត្វព្រៃ​ដែល​ជា​ដី​ព្រះរាជក្រឹត្យ​នេះ​គ្រប់គ្រង​ដោយ​មន្ត្រី​ឧទ្យានុ​រក្ស​(​មន្ត្រី​បរិស្ថាន​)​នៅ​ស្រុក​ទឹកផុស​កំពុង​រលាយ​ជា​បណ្ដើរៗ​ហើយ​។​ចំណែក​មន្ត្រី​ជំនាញ​និង​អាជ្ញា​ពាក់ព័ន្ធ​ដេក​ចាំតែ​ទទួល​លាភសការៈ​ពី​ឈ្មួញ​ទុចរិត​មាន​លុយ​មាន​អំណាច​តែ​ប៉ុណ្ណោះ​?​។​

ប្រជាពលរដ្ឋ​ទទូច​ស្នើសុំ​អង្គភាព​សារព័ត៌មាន​យើង​ស្រាវ​រក​អ្នកពាក់ព័ន្ធ​យក​មក​ផ្សាយ​ជូន​ថ្នាក់ដឹកនាំ​ពិសេស​សម្ដេច​តេជោ​ហ៊ុន​សែន​បាន​ដឹង​និង​ជ្រាប​ជា​ព័ត៌មាន​និង​មាន​វិធា​ការ​ចំពោះ​ជនខិលខូច​ខាងលើ​និង​បក្ខពួក​ដែល​ពូកែ​ខាង​ឃុបឃិត​គ្នា​រំលោភ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើ​កម្មសិទ្ធិ​និង​លក់​អោយ​ឈ្មួញ​ផង​។​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី អាជ្ញាធរ​ឃុំ ទួល​ខ្ពស់ អាជ្ញាធរ​ស្រុក​ទឹកផុស និង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​អំពី​សេចក្តីរាយការណ៍​ខាងលើ​នេះ​បាន​ទេ​៕

Filed in: ព័ត៌មានជាតិ