សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​

​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ អមដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​បាន ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្ដារ​ប្រឡាយ និង ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ខណៈ​តំបន់​នេះ នៅតែ​ប្រឈម​នឹង​ការ​លិច លង់​ដោយ​ជំនន់​ទឹកភ្លៀង ពេល​ដែល​ភ្លៀង​ធ្លាក់​ម្ដងៗ ក្នុង​រដូវវស្សា ។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជម្រុញ​ស្ដារ​ប្រឡាយ និង​ការដាក់​លូ ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​មួយចំនួន​នៅក្នុង​សង្កាត់​ចោមចៅ​៣,​សង្កាត់​កា​កាប​១ កា​កាប​២ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ សែន​សុខ​។

​លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ធ្វើ​សេចក្តីជូនដំណឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​ដឹង​ជា​មុន និង​ស្មាគ្រ័ចិត្ដ​រុះរើ​លំនៅ ដ្ឋា​ន​របស់ខ្លួន​ចេញ​ពី​លើ​ខ្នង​ប្រឡាយ​លូ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ក៏ដូចជា មន្ទីរជំនាញ ងាយស្រួល​ក្នុង​ការស្ដារ​ប្រឡាយ​លូ​មេ មួយ​ខ្សែ​នេះ​ផង​ដែរ ។​

​ដោយឡែក រោងចក្រ​មួយ​កន្លែង ស្ថិតនៅក្នុង ភូមិ​ត្រពាំង​ជ្រៃ ត្រូវបាន ឯកឧត្ដម អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ជម្រុញ​ឲ្យ រោងចក្រ​ខាងលើ​ធ្វើការ ដាក់លូ​ទំហំ​២​ម៉ែត្រ ជំនួស​លូ​ចាស់​ដែល​មាន​ទំហំ​ត្រឹមតែ ៨​តឹក ប្រវែង​២០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ទៅ​ប្រឡាយ​មេ​ស្ថិតនៅ ភូមិ​ចំការឪឡឹក ។ បន្ថែម​ពី​នេះ​ទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ និង​មាន​គម្រោង​បន្ថែម​ដាក់លូ​មេ​ទំហំ​២​ម៉ែត្រ​ប្រវែង​១១៧០​ម៉ែត្រ​ថែម​ទៀត​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ ប្រឡាយ​មេ​មួយ​ខ្សែ​នេះ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំដោះ​ទឹកភ្លៀង ចេញ​ពី​ខណ្ឌ​ពោធិ៏​សែនជ័យ និង​ខណ្ឌ​សែន​សុខ ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូល​ទៅក្នុង​ទីលាន អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ។ ប្រឡាយ​មេ​មួយ​ខ្សែ​នេះ និង​ជួយ រំដោះ​ទឹក​មិន​ឲ្យ​ទឹកភ្លៀង​លិចលង់​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ និង​សង្កាត់​គោក​ឃ្លាង​,​ភូមិ​ត្រពាំង​ជ្រៃ​, ភូមិ​ត្រពាំង​ពោធិ៍​, ព្រៃ​ព្រីង​ខាងជើង​, ភូមិ​ព្រៃទា​, សង្កាត់ ចោមចៅ​៣ និង​មួយ​ផ្នែក​ទៀត​រំដោះ​ទឹក​នៅ​ក្នុង​ខណ្ឌ​សែន​សុខ មួយ​ផ្នែក​ធំ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ