សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកនាង​ឌុ​ច​សោភា​ធ្លាក់​ចម្រស់​តែ​ជីវភាព​មិន​ដុនដាប​ទេ​!

​អ្នកនាង​ឌុ​ច​សោភា​ធ្លាក់​ចម្រស់​តែ​ជីវភាព​មិន​ដុនដាប​ទេ​!

ភ្នំពេញ ​៖ ​អ្នក​មេម៉ាយ​កូន​១ ឌុ​ច សុភា ជា​អតីត​ស្រី​ស្អាត​តាម​ធម្មជាតិ​ម្នាក់​ក្នុង​រង្វង់​សិល្បៈ ដោយ​នាង​ថែមទាំង​មិន​បាន​កែកុន​សម្រស់​សិប្បនិម្មិត ដូច​តារា​ផ្សេង​ទៀត​ឡើយ​។

​ឌុ​ច​សោភា​បាន​រៀបការ​ជាមួយ ន្ត្រី​ប៉ូលិស​ម្នាក់​ជា​កូន​ឧកញ៉ា​ឈ្មោះ លោក​ពៅ សីហា​តែ​បាន​បែក​គ្នា កាលពី​ឆ្នាំ​២០១១ ដោយ​បន្សល់​កូនប្រុស​ម្នាក់ ឈ្មោះ​ខេន​ខេន​ដែល​មក​ដល់ពេលនេះ​មាន អាយុ​ជិត​១០​ឆ្នាំ​ហើយ ។ អ្នកនាង​ឌុ​ច សុភា បាន​បង្ហាញ​ខ្លួន​សាជាថ្មី​ក្នុង​អាជីព​ចាស់ តាមរយៈ​ការ​ថតកុន​ឱ្យ​ហង្ស​មាស រឿង “​កូន ពស់​កេងកង​” និង​រឿង “​ខ្ញុំ​មាន​ញាណ​លើស​” ក្នុងឋានៈ​ជា​តួ​ម្តាយ ។ តែ​ពេល​នេះ សុភា ពិតជា​មាន សម្រស់​ប្រែប្រួល​ខុស​ពី​មុន​ឆ្ងាយ​មែន​។​

​អ្នកនាង​នាង​ឌុ​ច សុភា លែង​មាន​រាង​ស្វែល​ដូច​ពី​មុន​ទៀត​ហើយ​រហូត​មិត្ត​រួម​អាជីព​បាន​បង្អាប់​នាង​ថា សុភា បែក​សាច់​អស់​។ ការប្រែប្រួល​សម្រស់​របស់​សុភា នេះ គឺ​តាម​តារា​ដែល​ជិតស្និទ្ធ​នាង បង្ហើប​ប្រាប់ថា អ្នក​មេម៉ាយ​រូបនេះ​ចូលចិត្ត​ញ៉ាំ​ស្រា​បៀរ​ញឹកញាប់​ពេក ទើប​ធ្វើឱ្យ​ឡើង​គីឡូ​ជ្រុល​យ៉ាងនេះ​។​

​ក្រោយពី​ត្រូវ​មិត្តភក្តិ​បង្អាប់​រឿង​ឡើង​គីឡូ​ប្លែក​នោះ គេ​ឃើញ​ឌុ​ច សុភា បាន​ងាក​មក​ហាត់ប្រាណ​ច្រើនជាង​ពេលមុនៗ​ដែរ ដែល​មានន័យ​ថា​នាង​ចង់បង្ហាញ​សាច់​ឲ្យគេ​គ្រឹត​នៅឡើយ​។​

​មានការ​កត់​ស្គាល់​ពី​អ្ន​សិល្បៈ​ដូច​គ្នា​ថា​៖ ក្រោយ​បាត់​ខ្លួន​អស់​ជាង​៥​ឆ្នាំនេះ សុភា មិន​ត្រូវបាន​គូស្នេហ៍​បាំង​មុខ​ដែល​គេ​សង្ស័យថា ជា​លោក​ផ្កាយ​២​នោះ ហួងហែង​ឱ្យនៅតែ​ក្នុង​ទ្រុង​ស្នេហ៍​ដូច​មុន​ទៀត​ទេ គឺ​នាង​អាច​ថត​សម្តែង​ដោយ​សេរី ។​នេះ​ជាព​តិមាន​បឋម​សម្រាប់​អ្នក​ចង់​ប្រមាញ់​តារា​ចង់​ជួយ​ឧបត្ថម្ភ​នាង​៕

​ទោះជា​យ៉ាងណា អ្នក​មេម៉ាយ​កូន​១ ឌុ​ច សុភា រស់នៅ​យ៉ាង​ហ៊ឺហា​លើផ្ទះ​វីឡា តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ នៅ​ភូមិ​បៃតង សង្កាត់​ភ្នំពេញ​ថ្មី និង​ជិះរ​យន្ត Range Rover យ៉ាង​កាលី​ប ៕

Filed in: សិល្បៈ កំសាន្ត