សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ ដ៍​ធំ​មួយ​កន្លែង​ចំ​កណ្ដាល​ក្រុង​ក្រចេះ​

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ ដ៍​ធំ​មួយ​កន្លែង​ចំ​កណ្ដាល​ក្រុង​ក្រចេះ​

(​ក្រចេះ​)÷​កម្លាំងចម្រុះ ក្រោម​ការសម្របសម្រួល​ពី​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​សប្ប​កម្ម​កែច្នៃ​ឈើ​អត់​ច្បាប់ ដ៍​ធំ​មួយកន្លែង ដោយ​រឹប​អុស​បាន​ឈើ​ជាច្រើន​ម៉ែត្រគូប និង​វត្ថុតាង​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ប្រតិ​ប​ត្ត័​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ កន្ទ្រី​ង សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានឲ្យដឹងថា កម្លាំងចម្រុះ​ចុះ​បង្ក្រាប​រួមមាន​÷​កម្លាំង​អាវុធហត្ថ កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ រួម​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំង​សប្បិ​កម្ម​នោះ ហើយខ​ណះពេល​នេះ​កម្លាំង​ជំនាញ់​កំពុង​ដឹកជញ្ជូន​ឈើ​ចេញពី​សប្បិ​កម្ម​នោះ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ កំពុងតែ​បន្ដ​ដឹក​ជញ្ជូន​។​

​លោក មី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែមិថុនា នេះ​ថា កម្លាំង​រដ្ឋបាល​ព្រៃឈើ​កំពុង​ដឹង​ជញ្ជូន​ឈើ​យកទៅ​រក្សាទុក​នៅ​ស្ថានី​បណ្ដុះ​កូនឈើ​ខ្សា មិនទាន់​រួចរាល់​នៅ​ឡើយ​ទេ ហើយ​ក៍​មិន​ទាន់​ដឹង​ចំនួន​ម៉ែត្រ​ដែរ​ដោយសារ​មិនទាន់​បាន​ធ្វើការ​វាស់វែង​។​
​លោក​បន្ត​ទៀត​ថា ឈើ​ទាំង​នោះ​ភាគច្រើ​ជា​ឈើ​ប្រភេទ​លេខ​១(​សុ​ក្រំ​)​កម្លាំង​ជំនាញ​រឹប​អុស​បាន​ឈើ​ជា​ច្រើន និង​ម៉ាស៊ីន​ឈូសឈើ​ចំនួន​១​គ្រឿង ម៉ាស៊ីន​តាប​ចំនួន​២​គ្រឿង ចំណែក​ម្ចាស់​សិប្បកម្ម​កែច្នៃ​នោះ មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ពេល​កម្លាំង​ចុះ​ទៅ​ដល់​ទីតាំង​នោះ​ពួកគេ​បាន​រត់គេចខ្លួន​បាត់អស់​។ ដោយ​កិះ​ខន​

Filed in: ព័ត៌មានជាតិ