សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលខេត្ត ចុះ​ពិនិត្យ​មើល​ការរៀបចំ​បន្ទប់រៀន​ប​ណ្តោះ អាសន្ន​នៅ​ឃុំ​ឆ្នុកទ្រូ ក្រោយ​ពី​អគារសិក្សា​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង​

​អភិបាលខេត្ត ចុះ​ពិនិត្យ​មើល​ការរៀបចំ​បន្ទប់រៀន​ប​ណ្តោះ អាសន្ន​នៅ​ឃុំ​ឆ្នុកទ្រូ ក្រោយ​ពី​អគារសិក្សា​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង​

​កំពង់ឆ្នាំងៈ​នៅ​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​មន្ទីរ​បាន​អញ្ជើញ​ចុះ​ទៅ​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​លោកគ្រូ អ្នកគ្រូ នៅ​សាលា​យុគន្ធរ​ក្នុង​ឃុំ​ឆ្នុកទ្រូ ពិភាក្សា​និង​ពិនិត្យមើល​ការរៀបចំ​បន្ទប់​សម្រាប់​អោយ​សិស្សានុសិស្ស​បាន​រៀន​បណ្តោះអាសន្ន ក្រោយ​ពី​អគារសិក្សា​ចំនួន​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​។

​លោក​សឹម ប្រឹម ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ​អគារសិក្សា​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​កាលពី​ថ្ងៃ​អាទិត្យ​នោះ មាន​ចំនួន​៣​ខ្នង ក្នុងនោះ​មាន​អគារ​សាលា​មតេយ្យ​មួយ​ខ្នង​១​បន្ទប់ បណ្តោយ​ប្រវែង​១២​ម៉ែត្រ​និង​ទទឹង​៧​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​និង​សាលា​​បឋម​សិក្សា​មាន​២​ខ្នង​៦​បន្ទប់ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​។​

​លោក​ប្រធាន​មន្ទីរ​បាន​អោយដឹងទៀតថា ក្រោយ​ពី​អគារសិក្សា​នេះ​ត្រូវ​ភ្លើង​ឆេះ​មន្ទីរ​បាន​សហការ​ជាមួយ​ការិយាល័យ​អប់រំ​ស្រុក អាជ្ញាធរ​ដែនដី និង លោកគ្រូ អ្នកគ្រូ​សុំ​ខ្ចី​សាលាឆាន់​វត្ត​យុគន្ធ​ជា​បន្ទប់​អោយ​សិស្ស​បាន​រៀន​ជា​បណ្តោះអាសន្ន​សិន​ហើយ​សិស្ស​ផ្អាក​រៀន​តែ​ថ្ងៃ​ចន្ទ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ពួក​បាន​ចូលរៀន​វិញ​នៅ​ថ្ងៃ​អង្គារ៍​ទី​១១ មិថុនា​នេះ​។​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆេះ​បំផ្លាញ​អគារសិក្សា​រួម​ទាំង​សម្ភា​រះ​មួយចំនួន​ផងដែរ​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការបង្រៀន​សិស្ស ជា​បន្ត​ទៀត​បើ​ទោះបី​ជួប​ការលំបាក​ខ្លះៗ​ក៏ដោយ​។​ក្នុងឱកាស​នោះ​ឯកឧត្តម​ឈួ​រ ច័ន្ទឌឿនបា​ន​ឧបត្ថម្ភ​ថវិកា​ចំនួន​៧ ០០០ ០០០ រៀល​សម្រាប់​រៀបចំ​បន្ទប់​សិស្ស​រៀន​បណ្តោះអាសន្ន​ផង​ដែ​រ ។​

Filed in: ព័ត៌មានជាតិ