សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ថៅកែ​ដី​ល្វែង​ត្រៀម​ប្តឹង​ថៅកែ​កា​រ៉ាស់រថ​យន្ត​៩៩៩​ក្រុង​ប៉ោយប៉ែ​ត​ករណី​ស​សេរ​សារ​គំរាម​!

​ថៅកែ​ដី​ល្វែង​ត្រៀម​ប្តឹង​ថៅកែ​កា​រ៉ាស់រថ​យន្ត​៩៩៩​ក្រុង​ប៉ោយប៉ែ​ត​ករណី​ស​សេរ​សារ​គំរាម​!

បន្ទាយមានជ័យ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​បា​លិលេ​យ្យ​ពីរ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្មីៗ​នេះ​បាន​ទៅ​ពឹងពាក់​អ្នកសារព័ត៌មាន​អោយ​ផ្សព្វផ្សាយ​ករណី មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន ស​សេរ​សារ​គំរាម​ក្នុង​អត្ថន័យ​ថា ដី​ពីរ​ល្វែង​កែង អ្នកទិញ​ប្រយត្ន័​រឿង នៅលើ​ស្លាក​នោះ ដោយ​បាន​លេខ​ទូរ​សព្ទ័​០១១៥៧៧ ៧៧៧ ទៀតផង ។

​ម្ចាស់​ដី​ពីរ​ល្វែង​នោះ ឈ្មោះ ថាច់ អៃ ភេទ​ប្រុស​មាន​អាយុ​៧០​ឆ្នាំ ដែល​គេ​ស្គាល់​ថា ជា​ដង្ខៅ​លក់​ដី​ល្វែង ស្ថិតក្នុង​ភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយប៉ែត បាន​ចេញមុខ​មក​ប្រតិកម្ម​និង​ជនអណាមិក​នោះ ដោយ ចោទ​អ្នក​ស​សេ​រថា មាន​ចេតនា​ឃាតកម្ម​ទុកជាមុន​មក​លើ​រូប​លោក​ជា​ម្ចាស់​ដី​មាន​បណ្ណ័​កម្មសិទ្ធិ​ស្រប​ច្បាប់ ។​

​លោក ថាច់ អៃ បាន​អោយដឹង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ថា​៖ ដី​ល្វែង​ខាងលើ​នេះ​គឺជា​ដី​ដែល គាត់​បាន​ពុះ​និង​កាត់​ប្លង់​បំបែក​ក្បាលដី លក់​អោយ​អតិថិជន ម្នាក់​ឈ្មោះ​ម៉ៅ ផានី ហៅ​ពៅ ភេទ​ប្រុស​មាន​អាយុ​២៨​ឆ្នាំ ដែល​ជា​ជាងសំណង់​របស់គាត់​(​លក់​អោយ​ក្នុងតម្លៃ​១៥០០០$​ក្នុង​/​ល្វែង ដោយ​រូប​លោក​ថាច់ អៃ អោយឈ្មោះ ម៉ៅ ផានី បង់​រំលស់​ក្នុង​១​ខែ ចំនួន​៨០០$​។ លោក​បន្តថា កាល​នោះ​កូនបំណុល​លោក​បាន​បង់​ប្រាក់​អោយ​លោក​បាន​មួយ​ខែ​ចំនួន​៨០០$ ហើយ​ក៏​ឈប់​បង់​តែម្តង ។​

​លុះ​ក្រោយមក លោក​បាន​ប្រាប់​ទៅ​កូនបំណុល ឈ្មោះ ម៉ៅ ផានី អោយ​បង់លុយ​បន្ត តែ​ម៉ៅ ផានី ថា​ឈប់​បង់ហើយ ព្រោះ​រត់​មិន​រួច​។ ភ្លាម​នោះ​លោក ថាច់ អៃ ថា លោក​បាន​អោយ​ឈ្មោះ​ម៉ៅ ផានី យក​ប្លង់​ដី​ដែល​លោក​បាន​ផ្ទេរសិទ្ធិ​នោះ​ប្រគល់​មក​អោយ​លោក​វិញ តែ​ម៉ៅ ផានី ថា ប្លង់​នោះបាន​បាត់​ហើយ​រក​មិន​ឃើញ​ទេ ។ លោក​ថាច់ អៃ ដែល​ជា​ម្ចាស់​ដី​ដើម ក៏​បាន​អោយ​ឈ្មោះ​ម៉ៅ ផានី ផ្តិតមេដៃ​ផ្ទេរសិទ្ធិ​ត្រឡប់​អោយ ម្ចាស់បំណុល​វិញ ក្រោយពី​បាន​ដាក់​បណ្តឹង​សារ​ទុក​នៅ​សាលា​សង្កាត់​រួចរាល់​ហើយ ។ មិនតែប៉ុណ្ណោះ ទេ​លោក​ថាច់ អៃ ដែល​ជា​ម្ចាស់​ដី​បាន​បន្ត​និតិ​វិធី​រហូតដល់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ចេញ​សាលក្រម​ប្រគល់​ដី​ពីរ​ល្វែង​ខាងលើ​ជូន​លោក​វិញ ដោយ​បង្គាប់​អោយ​លោក​បិទ​ក្រដាស់​សាលដីការ​នោះ​នៅ​កន្លែង​ដី​នោះ​ទៀត​ផង ។​

​លោក ថាច់ អៃ បានអោយដឹង​ទៀត​ថា ស្រាប់តែ​នៅ​ដើមខែ​មិថុនា​ឆ្នាំ​២០១៩​នេះ ជន​ង​ណាមិក បាន​មក​ស​សេរ​អក្សរ​គំរាម​រូបលោក បន្ទាប់ពី​លោក​បាន​ដាក់​ស្លាក​លក់​ដី​ខាងលើ​។​លោក​ថា អ្នក​ដែល​ស​សេរ​អក្សរ​គំរាម​រូបលោក​នោះ គឺ​ឈ្មោះ ហុង រស្មី ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​លក់​រថយន្ត ដ៏​ធំ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ជា​អ្នក​ស​សេ​រ ស្លាក​នៅលើ​ដី​នោះ ។ លោក​ថាច់ អៃ ថា នៅ​ថ្ងៃ​ខាងមុខ​នេះ​លោក​នឹង​ដាក់​ពាក្យ បណ្តឹង​ប្តឹង​ឈ្មោះ​ហុង រស្មី ទៅ​ស្ថាបន័​រដ្ឋ​អំណាច​ជា​ក់​ជាមិនខាន ព្រោះ​ឈ្មោះ​នេះ បាន​ស​សេរ​អក្សរ​គំរាម លោក នៅ​កន្លែង​ដី​របស់​លោក ។​

​ពាក់​ពន្ធ័​និង​បញ្ហា​នេះ បុរស​ម្នាក់​ដែល​មាន​លំនៅ​ក្បែរ​ដី ឈ្មោះ ថាច់ អៃ បានអោយដឹងថា អ្នក​ស​សេរ​អក្សរ​នៅលើ​ជញ្ជាំង​នោះ​ជាប់​ដី​នោះ គឺ​ពិតជា ឈ្មោះ ហុង រស្មី មែន ព្រោះ​មុនពេល​ស​សេ​រ លោក ហុង រស្មី ក៏​បាន​ប្រាប់ថា ដី​ពីរ​ល្វែង​កែង​ហ្នឹង​ជា​ដី​របស់​លោក ហើយ​មានបណ្ណ័​ត្រឹមត្រូវ​ទៀត​ផង ។​

​យ៉ាងណាក្តី​កាលពី​រសៀល​ថ្ងៃទី​១០​ខែ​មិថុនា​ឆ្នាំ​២០១៩ លោក​ហុង រស្មី បានអោយដឹងថា ដី​ពីរ​ល្វែង​ដែល​មាន​ទីតាំង​នៅ​ចំណុច​ភូមិ​មិត្តភាព​នោះ គឺជា​ដី​របស់​លោក​បាន​ទិញ​ពី​ឈ្មោះ ម៉ៅ ផានី ក្នុងតម្លៃ ជាង​ពីរ​ម៊ឺន​ដុល្លារ​សហរដ្ឋអាមេរិ​ក បាន​ផ្ទេរសិទ្ធិ​តាមរយ​ភូមិ​សង្កាត់ និង​ក្រុង ដោយ​មាន​លោក​មេភូមិ​មិត្តភាព ឈ្មោះ សន មុនី ធ្វើ​ជា​សាក្សី​ដឹងឮ​ផងដែរ ។​

​ពាក់​ពន្ធ័​និង​បញ្ហាដ៏​ស្មុគស្មាញ​នេះ គេ​សង្ឃឹមថា អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​សង្កាត់​ប៉ោយប៉ែ​ត​គប្បី​កោះអញ្ជើញ​ភាគី មាន​វិវាទ​ទាំងសង្ខាង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ដោះ​បញ្ហា​នេះ​អោយបាន​ឆាប់​ពុំនោះ​ទេ បញ្ហា​ជម្លោះ​ដីធ្លី​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​ជាក់​ជាមិនខាន ៕

Filed in: ព័ត៌មានជាតិ