សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ស៊ុំ សុជាតិ ស្នងការ រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា​កាប់​រុករាន​ទន្ទ្រាន​ឈូសឆាយ​និង​យក ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​

​លោក ស៊ុំ សុជាតិ ស្នងការ រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា​កាប់​រុករាន​ទន្ទ្រាន​ឈូសឆាយ​និង​យក ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​

(​ខេត្ត​កំពង់ឆ្នាំង​), លោក​ស៊ុំ សុជាតិ​ស្នងការរង​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​ដែល​ពី មុន​នេះ​ជា​គូរ​ប្រជែង​ជាមួយ​លោក ខូវ លី រត់ការ​យក​តំណែង​ស្នងការ​ខេត្ត​កំពង់ឆ្នាំង​ជំនួស​លោក​ឡុច វណ្ណា​រា ពេលនោះ ត្រូវបាន​មន្ត្រី​ជលផល​ប្តឹង​ជាមួយនឹង​កូន ចៅ​ម្នាក់ទៀត​ឈ្មោះ ម៉ូត សម្បត្តិ ពី​បទ​កាប់​រុករាន ទន្ទ្រាន ឈូស ឆាយ រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រ ណូក ស្រុក​កំពង់លែង ជាប់​នឹង​ព្រំប្រទល់​ខេត្ត​កំពង់ធំ មក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។

​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​និយាយថា អ្នកពាក់ព័ន្ធ​ក្នុងករណី​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ត្រី​ពង​កូន​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រណូក​នេះ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​កោះហៅ មក​សាកសួរ​ជា​បន្តបន្ទាប់​។​ដោយឡែក​លោក​ស៊ុំ សុជាតិ វិញ​ធ្លាប់​ត្រូវបាន​លោក​ព្រះរាជអាជ្ញា កោះ ហៅ​មក​សាកសួរ កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩ គឺ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ម្លេះ​។​ក្រោយពី​សាកសួរ​អ្នកពាក់ព័ន្ធ​ចប់សព្វគ្រប់​ទៅតាម​និតិ​វិធី​ហើយ​នោះ លោក​ព្រះរាជអាជ្ញា បាន​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​ទៅកាន់​ចៅក្រម​សើ​ប​សួរ​ដើម្បី​បន្ត​និតិ​វិធី​តែ​ស្ងាត់ឈឹង​ទៅ​?​។​

​ចំណែក​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង ដែល​សុំ​មិន​បញ្ច​ញ​ឈ្មោះ​បាន​លើកឡើង​ថា បច្ចុប្បន្ន​លោក ស៊ុំ សុជាតិ ដែល​ជា​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​កំពុង​កាន់កាប់​ដី​នៅ​តំបន់​លិច​ទឹក ក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រណូក មាន​ចំនួន​ដល់​ទៅ​ជិត​១០០០ ហិកតា ក្នុង​នោះ​ដី​មួយចំនួន លោក​ទិញ​ពី​មន្ត្រី​សាលាស្រុក​កំពង់​លែង មន្ត្រីនគរបាល មន្ត្រី​អាវុធហត្ថ មន្ត្រី​យោធា ដែល​គេ​អង្កន់​ចែកគ្នា កាលពីពេល​កន្លង​ទៅ និង​មាន​ផ្ទៃ​ដី​មួយ​ចំនួន​ទៀត ត្រូវបាន​លោក ស៊ុំ សុជាតិ ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​តែម្តង​។​

​ព័ត៌មាន​ដែល ទទួលបាន គឺ លោក ស៊ុំ សុជាតិ បាន​ធ្វើ​រោង បញ្ជូន​គ្រឿងចក្រ និង​ដាក់​កូនចៅ​ឈ្មោះ ម៉ូត សម្បត្តិ ឲ្យទៅ​ឈរជើង​ប្រចាំកា​រមើល​ខុស​ត្រូវ និង​រៀបចំ​ដី​នៅក្នុង​តំបន់​នេះ ប៉ុន្តែ​នៅពេល​មាន​មន្ត្រី​ជលផល​ចុះ​ទៅ​ឃាត់​និង​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​ខេត្ត ទើប​ផ្អាក​សកម្មភាព​។​

​បច្ចុប្បន្ន​នេះ​លោក ស៊ុ សុជាតិ បាន​ប្រើ​រូបភាព​កាត់​ដី​នោះ​ជា កង់ៗ​ជួល​ទៅ​ឲ្យ​មនុស្ស​ជាច្រើន​នាក់ ដើម្បី​ធ្វើ​ស្រែ​បំភាន់​ភ្នែក​កុំឲ្យ​គេ​មើលឃើញថា​”​លោក​មាន​ដី​ច្រើន​”​។​សារព័ត៌មាន យើង មិនអាច​សុំ​ការបកស្រាយ​ឬ​អត្ថាធិបាល​ណាមួយ​ពី លោក​ស៊ុំ សុជាតិ បាន​នៅឡើយ​ទេ ខណៈ​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​កំពុងតែ​ចាំ​មើល​ថា តើ​តុលាការ​នឹង​មាន​ចំណាត់ការ​បែប ណា​ចំពោះ​ករណីនេះ​?៕

Filed in: ព័ត៌មានជាតិ