សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បញ្ឈរជើង​នគរបាល​ចរាចរ​ចរ​ចំណាស់​ម្នាក់​ពី​បទ​ផាកពិន័យ​អត់​ចេញ​បង្កាន់ដៃ​!

​បញ្ឈរជើង​នគរបាល​ចរាចរ​ចរ​ចំណាស់​ម្នាក់​ពី​បទ​ផាកពិន័យ​អត់​ចេញ​បង្កាន់ដៃ​!

​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍​សថេតស្នង​ការ​នគរបាល​រាជធា​នី​ភ្នំពេញ​បាន​ចេញ​លិខិត​មួយ​បញ្ឈរជើង​នគរបាល​ខណ្ឌ​មានជ័យ​ម្នាក់​ក្រោយ​ពី​បែកធ្លាយ​រឿង​ផាកពិន័យ​អ្នកប្រព្រឹត្ត​បទល្មើស​ចរាចរ​ដោយ​មិន​ចេញ​វិក័យ​ប​ត្រ័​។

​នគរបាល​ចំណាស់​ផ្នែក​ចរាចរ​ដែល​រង​ទណ្ឌកម្ម​ពី​ស្នងការ​នេះ​មាន​ឈ្មោះ​លោក​អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន មាន​ឋានៈ​នាយរង​ផ្នែក​ការពារ និង​អន្តរាគមន៍ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៃ​ស្នងការដ្ឋាន​ន​របាល​រាជធានី​ភ្នំពេញ ។​

​លោក អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន ក៏​ត្រូវ​ប្រឈម​ក្នុង​ការដាក់វិន័យ កងកម្លាំង​ទៀតផង​តែ​មិនដឹងថា​ត្រូវ​បញ្ជូន​ទៅ​តុលារ​ការ​ដែរ​ឬ​អត់​នោះ​ទេ​ព្រោះ​បើ​តាម​ច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​គឺ​ចាប់ពី​៥​ដុល្លារ​ត្រូវ​ជាប់គុក​។​

​សូមបញ្ជាក់​ថា ករណី​ផាកពិន័យ​មិន​ត្រឹមត្រូវ​របៀប​ករណិយ៍​លោក​អនុសេនីយ៍ឯក ស៊ីម ប៊ុន​ធឿន​នេះ បាន​កើតឡើង​នា​ពេល​ថ្មីៗ​នេះ ដែល​ទទួលរង​ការរិះគន់ ជា​ខ្លាំង​ពី​មហាជន​ផង​ដែរ​។​

​មហាជន​ដែល​ឃើញ​រឿងនេះ​បានចាត់ទុក​ចំណាត់ការ​របស់​លោក​ឧត្តមសេនីយ៍​សថេតថា​ជា​ការ​អាករមាន់​បន្លាច​ស្វា​តាម​អភិក្រម​ទី​៥​របស់​នាយក​រដ្ឋមន្ត្រី​!៕

Filed in: ព័ត៌មានជាតិ