សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ចោទ​ក្រុម​ចំរុះ​ត្រួតពិនិត្យ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៥​ចំណុច​ខាងជើង​ផ្សារ​ត្រាច ក្នុង​ភូមិសាស្ត្រ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​ថា​ជា​កុងត្រូលជជុះ​!?

ប្រជាពលរដ្ឋ​ចោទ​ក្រុម​ចំរុះ​ត្រួតពិនិត្យ​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៥​ចំណុច​ខាងជើង​ផ្សារ​ត្រាច ក្នុង​ភូមិសាស្ត្រ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​ថា​ជា​កុងត្រូលជជុះ​!?

​កំពង់ឆ្នាំង​ ៖ ​ក្រុម​ចម្រុះ​មួយ​ក្រុម​របស់​ខេត្ត​កំពង់ឆ្នាំង មាន​មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​, នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែល​មក​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣ និង​គីឡូម៉ែត្រ​លេខ​៤៤​ចំណុច​ខាងជើង​ផ្សារ​ត្រាច ក្នុង​ភូមិសាស្ត្រ​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត ជាពិសេស ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​ផ្សេងៗ ព្រោះ​ក្រុម​នេះ​បង្ក​ការលំបាក​ដល់​ពួក​គាត់​ក្នុង​ការប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត​។

​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ លើ​ដងផ្លូ​ជាតិ​លេខ​៥ បានឲ្យដឹងថា ក្រុម​ចម្រុះ​នេះ​មិនមែន​គ្រាន់តែ​ដាក់​ប៉ុស្តិ៍ ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទេ គឺ​ដើម្បី​រក​លុយ​ចែក​គ្នា​ចាយ​ទៅ​វិញ​ទៀត​ផង​។​

​ម្ចាស់​រថយន្ត​ទាំង​នេះ​បានបញ្ជាក់​ថា រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រូវបាន​ក្រុមចម្រុះ​ស្ទាក់​ហៅ​ឲ្យ​ឈប់ ក្រោម​ហេតុផល ដើម្បី​ត្រួតពិនិត្យ​ការដឹក​សំពីងសំពោង ឬ​ផ្ទុក​លើស​ទម្ងន់ និង​ត្រួតពិនិត្យ​មើល​ឯកសារ​ផ្សេងៗ មានដូចជា​ប័ណ្ណបើកបរ ឈៀក និង​លិខិត​អាជីវកម្ម​និង​ត្រួតពិនិត្យ​កង់​រថយន្ត​និ​គ្រឿង​បំពាក់​ផ្សេងៗ​មាន​ភ្លើង​ស៊ីញ៉ូ ស្តុប​ជាដើម​។​

​ពួកគាត់​បាន​រៀបរាប់ថា ប្រសិនបើ​ក្រុម​នេះ​រកឃើញ​អ្នកបើកបរ​ណាមួយ​មាន​កំហុស​អ្វី គេ​នឹង​ពិន័យ​ជា​ប្រាក់​នៅនឹងកន្លែង​តែម្តង ចំណែកឯ​មន្ត្រី​មកពី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​វិញ នឹង​ពិនិត្យ​មើល​កំហុស​ផ្នែក​បច្ចេកទេស​យានយន្ត រួច​ហើយ​រក​លេស​ទារ​ប្រាក់​ចាប់ពី​៥០០០​រៀល ទៅ​២០០០០​រៀល​ទៅ​50000​រៀល ដោយ​លើក​ហេតុផល​រថយន្ត​ខុស​នេះ ខុស​នោះ​មិនចេះចប់​មិចេះ​ហើយ​។​

​ម្ចាស់​រថយន្ត​ទាំង​នេះ បាន​សំណូមពរ​ថា ប្រសិនបើ​ពួកគាត់​រំលោភ​ច្បាប់ សូម​ពិន័យ​ទៅតាម​ច្បាប់​ចុះ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​មិន​ខុស​អ្វី​ផង ហេតុអ្វី​ក៏​ទារ​រក​លុយ​ពី​ពួកគាត់​ដែរ ក្នុង​ហេតុផល​ថ្លៃ​បាយ ថ្ងៃ​ទឹក សម្រាប់​សមាជិក​ក្រុមចម្រុះ​បំពេញ​ការងារ​ត្រួតពិនិត្យ​លើ​ដងផ្លូវ​ជាតិ​លេខ​៥​។​

​ពួកគាត់​បាន​និយាយ​ចំអក​ថា ក្រុម​ចម្រុះ​មួយ​នេះ​ហាក់ដូចជា​មិនមែន​បំពេញ​តួនាទី ដើម្បី​ក្នុង​បំណង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​របស់​ជាតិោះ​ទេ ប៉ុន្តែ​បែរជា​នាំគ្នា​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ តាមរយៈ​ទង្វើ​កៀបសង្កត់​អ្នករកស៊ី​ធ្វើដំណើរ និង​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ ឲ្យ​បង់​ប្រាក់ទាំង​ក្តីក្តៅក្រហាយ ដែល​នាំមក​នូវ​ការ​ថ្នាំងថ្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទៅវិញ​៕

Filed in: ព័ត៌មានជាតិ