សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្រុកចូល​ឆែក​ក្លឹប​កំ​សាន្តលុច្ស​សារី​ចាប់​មនុស្ស​ជាង​៤០០​នាក់​តែ​ទាន់​មិន​ប្រាប់​ពី​កំហុស​

​សម្រុកចូល​ឆែក​ក្លឹប​កំ​សាន្តលុច្ស​សារី​ចាប់​មនុស្ស​ជាង​៤០០​នាក់​តែ​ទាន់​មិន​ប្រាប់​ពី​កំហុស​

ភ្នំពេញ ៖ ប្រតិបត្តិការ​ចុះ កណ្តាល​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើឡើង​នៅ​កាលពី​វេលា​ម៉ោង​ប្រមាណ ៤​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​នគរបាល​ក្រោម​បញ្ជា​លោក​ឧត្តមសេនីយ៍សថេ​តមាន​ព្រះរាជអាជ្ញាផង​បានស​ម្រុក​ចូល​ឆែកឆេរ​ក្លឹប​កម្សាន្ត ក្លឹប​កម្សាន្ត «​លុច្ស​សារី​» LUXURIOUS ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។

​ក្រោយ​ការឆែកឆេរ​កម្លាំង​សមត្ថកិច្ច​បាន​បិទ​ក្លឹប​ជា​បណ្តោះអាសន្ន​ដោយ​ចោទ​ថា​ជួញដូរ​គ្រឿអញៀន និង​បាន​នាំ​អ្នក​លេង​កម្សាន្ត​ប្រមាណ ៤០០​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​មិន​ទាន់​ដឹង​ថា​ចោទប្រកាន់​ពី​បញ្ហា​អ្វី​ឡើយ​។​

​សូមបញ្ជាក់​ថា ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ក្លឹប​កម្សាន្ត «​លុច្ស​សារី​» បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ករណី​បុរស​ម្នាក់​ជា​កូន​លោក​ស្រី​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ផង​បាន​ចូល​ទៅ​លេង​ក្នុង​ក្លឹប​នេះ ហើយ​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​នារី​ម្នាក់​រងរបួស​ភ្លៅ​។​មក​ទល់​ថ្ងៃ​ទី​៨​មិថុនា​គេ​មិនទាន់​ដឹង​លទ្ធផល​នៃ​ការបង្ក្រាប​និង​បទល្មើស​រកឃើញ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ឡើយ​!៕

Filed in: ព័ត៌មានជាតិ