សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

២​ថ្ងៃ ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា នាំយក​មូលនិធិ​សម្តេច​ក្រឡាហោម ៣៧​លាន​រៀល ប្រគល់ជូន​ប្រជាពលរដ្ឋ​៣​ឃុំ ក្នុង​ស្រុក​សង្កែ​

២​ថ្ងៃ ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា នាំយក​មូលនិធិ​សម្តេច​ក្រឡាហោម ៣៧​លាន​រៀល ប្រគល់ជូន​ប្រជាពលរដ្ឋ​៣​ឃុំ ក្នុង​ស្រុក​សង្កែ​

(​ខេត្ត​បាត់ដំបង​)៖ រយៈពេល​២​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​នេះ និង​ថ្ងៃ​ទី​៣០ ខែកក្កដា​ម្សិលមិញ លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា អនុប្រធាន ក្រុមការងារ​គណបក្ស​ប្រជាជន ចុះជួយ​ស្រុក​សង្កែ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន ចុះជួយ​ឃុំ អន្លង់​វិល ឃុំ​រកា និង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង​ក្រុម​ការងារ​បាន​យក​អំណោយ​ដែល​ជា មូលនិធិ​របស់ សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះជួយ​ខេត្ត​បាត់ដំបង ដល់​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ក្នុង​គ្រួសារ​មាន​សមាជិក​សម្រាលកូន និង គ្រួសារ​ដែល​មាន​សមាជិក​ស្លាប់ ស្ថិតនៅក្នុង​ឃុំ អូរ​ដំបង​១ ឃុំ​រកា និង​ឃុំ​អន្លង់​វិល​១៤២​គ្រួសារ​សរុប​ថវិកា ៣៧,០០០,០០០​រៀល​។​

​ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ រុន រ័ត្ន​វាសនា អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក ស៊ុយ វុ​ឌ្ឍី ព្រមទាំង​សហការី បាន​ចុះ​សួរ​សុខ​ទុក និង​បាន​នាំយក​ថវិកា និង​សម្ភារៈ​មួយចំនួន​ជូន​ដល់ លោក កាន សម្បត្តិ ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​រកា និង យ័ន រតនា ជា​សកម្មជន គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​រកា ដែល​កំពុង​មាន​ជំងឺ​ផងដែរ​។​

​បន្ទាប់មក លោក​ឧត្តមសេនីយ៍ បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ត្រួតពិនិត្យ ការសាងសង់​ទីស្នាក់ការ គណបក្ស​ប្រជាជន​ឃុំ​រកា ដែល​កំពុង​ដំណើរការ​សាងសង​ជិត​រួចរាល់ ជា​អំណោយ​របស់​សម្តេច ក្រឡា​ហោម ស ខេង និង​លោកជំទាវ ស្ថិតនៅក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។ ជានិច្ច​ជា​កាល​សម្ដេច ក្រឡា​ហោម និង​លោកជំទាវ តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន ប្រជាពលរដ្ឋ​យើង​គ្រប់រូប​៕

 

 

IMG-20160801-WA0017 IMG-20160801-WA0018 Untitled-1 IMG-20160801-WA0019 IMG-20160801-WA0020 IMG-20160801-WA0021 IMG-20160801-WA0016

Filed in: ព័ត៌មានជាតិ