សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​យុវជន​សម្រាម​កាន់តែ​ទទួលបាន​ការគាំទ្រ​និង​ចូលរួម​ពី​ជនបរទេស​!

​យុវជន​សម្រាម​កាន់តែ​ទទួលបាន​ការគាំទ្រ​និង​ចូលរួម​ពី​ជនបរទេស​!

​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ តាមរយៈ​ហ្វេ​សប៊ុក​ផេ​ក យុវជន​សំរាម គេ​បាន​ឃើញ​ឃ្លីប វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព​របស់ យុវជន​សំរាម​នៅតាម​ប្រឡា​បង្ហូរទឹក​បឹងត្របែក ដោយ​មាន​ការចូលរួម​មក​ពី​អង្គការ​ផ្សេងៗ និង​ជនបរទេស ជប៉ុន បារាំង និង​អា​មេ​រិច មក​បោសសម្អាត រើស​សំរាម និង​ដាំ​ផ្កា ដែល​ជា​គំរូ​ល្អ​មួយ​ក្នុង​ការជួយ​ធ្វើឲ្យ​មាន​បរិស្ថាន​ល្អ ដើម្បី​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ទីតាំង​ខាងលើ​។

​ម្ចាស់​ហ្វេ​សប៊ុក​មួយ​ឈ្មោះ​តេង​វាសនា​ផេ​ក​( Teng Veasna Pages) ក៏​ស​សេរ​សារ ភ្ជាប​ជាមួយ​រូបភាព​បញ្ជាក់​បន្ថែម​ឲ្យដឹង​ទៀត​ថា​៖ “​ថ្ងៃ​នេះ​យុវជន​យើង​បាន​រួមគ្នា​ជាមួយ​បងប្អូន​មក​ពី​អង្គការ​ផ្សេងៗ​រួមជាមួយ​ជនបរទេស​មក​ពី​ជប៉ុន​បារាំង​និង​អា​មេ​រិច​ដើម្បី​បោសសម្អាត រើស​សំរាម និង​ដាំ​ផ្កា រួមគ្នា​ថែរក្សា​ការពារ​បរិស្ថាន ដើម្បី​កម្ពុជា​ស្អាតៗ​”​។​

​មហាជន​ជាច្រើន​មាន​ការកោតសរសើរ​នូវ​ទឹកចិត្ត​របស់​ពួក​យុវជន​ក្មេងៗ​ទាំងនោះ ជាពិសេស​នោះ ជនបរទេស​ដែល​បាន​មកជួយ​សំអាត​បរិស្ថាន​នោះ ថែម​ទាំង​ជួយ​ឧបត្ថម្ភ​ទឹក​សុទ្ធ ដល់​ក្រុម​យុវជន​សំរាម​ទៀតផង​។ ដើម្បី​ជ្រាប កាន់តែច្បាស់​។​គេ​មិនដឹងថា​ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ឃើញ​មាន​ការ​ចូល​ពី​អាជ្ញាធរ​ពិសេស​អង្គភាព​ជំនាញ​ខាង​សាធារណៈការ​រាជធានី​រួមចំណែក​នោះទេ​?​ឬ​ក៏​មិន​សប្បាយចិត្ត​ចមពោះ​សកម្មភាព​រំខាន​ការងារ​របស់​គេ​?៕

Filed in: ព័ត៌មានជាតិ