សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​ហ៊ូ​វ៉ែ​សហការ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី​ដើម្បី​ទប់ទល់​សង្គ្រាម​បច្ចេកវិទ្យា​ជាមួយ​អាមេរិក​

​ក្រុមហ៊ុន​ហ៊ូ​វ៉ែ​សហការ​ជាមួយ​ក្រុមហ៊ុន​រុស្ស៊ី​ដើម្បី​ទប់ទល់​សង្គ្រាម​បច្ចេកវិទ្យា​ជាមួយ​អាមេរិក​

​រុស្ស៊ី​៖ ក្រុមហ៊ុន Huawei បាន​ចែករំលែក​ពី​ផែនការ​ស្តីពី កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​រុស្ស៊ី ក្នុង​កំឡុង​ជំនួប​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជាមួយ​សហគ្រិន​អន្តរជាតិ នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ទីក្រុង សេន​ភឺ​ធើ​ស៍​ប៊ឺក (Saint Petersburg) ហៅ​កាត់ SPIEF​។​

​សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​បានឲ្យដឹងថា​៖​លោក ឃើ​រីល ឌី​មី​ទ្រី​វ (Kirill Dmitriev) ដែល​ជា​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ការវិនិយោគ​របស់​ប្រទេស​រុស្ស៊ី កំឡុង​ជំនួប​ខាងលើនេះ គឺ​មាន​ការពិភាក្សា​ជា​ច្រើន ប៉ុន្តែ​អ្វី​ដែល​អាច​ចាត់ទុកថា​ជា​រឿង​សំខាន់​ជាងគេ នោះ​គឺ​ការចែករំលែក​ផែនការ​សម្រាប់​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​រុស្ស៊ី ពី​សំណាក់​តំណាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន Huawei​។​

​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នៅ​ប្រទេស​រុស្ស៊ី ក្រុមហ៊ុន Huawei បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​រុស្ស៊ី MTS ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ 5G នៅក្នុង​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំក្រោយ​នេះ​ដើម្បី​ទប់ទល់​ពី​ការព្យាយាម​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាមេរិក និង​ប្រទេ​សម្ព័ន្ធមិត្ត​អាមេរិក​មួយចំនួន​។​
​យោង​តាម​សារព័ត៌មាន Sputnik ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ បានឱ្យដឹងថា​៖​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានចាត់ទុក​វិធានការ របស់​សហរដ្ឋអាមេរិក ជា​ការចាប់ផ្តើម នៃ​សង្គ្រាម​បច្ចេកវិទ្យា​ថ្មី​មួយ​។​

​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St. Petersburg​លោក ពូ​ទីន ថា “​ឧទាហរណ៍​ស្ថានភាព​នៅ​ជុំវិញ​ក្រុមហ៊ុន Huawei មាន​ការប៉ុនប៉ង ដែល​មិន​ថែមទាំង ការប្រកួតប្រជែង​នោះទេ តែ​ដើម្បី​បង្ខំ​វា (Huawei) ឱ្យ​ចេញពី​ទីផ្សារ​ពិភពលោក ហើយ​នៅក្នុង​រង្វង់​នៃ​ពិភពលោក​មួយ​ចំនួន​វា​ថែមទាំង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ជា​សង្គ្រាម​បច្ចេកវិជ្ជា​ដំបូង នៃ​សម័យ​ឌីជីថល​។
​លោកពូ​ទីន​បាន​បន្ថែមថា ការប៉ុនប៉ង​ផ្តាច់មុខ​លើ​រលក​បច្ចេកវិទ្យា​ថ្មី និង​កំណត់​លទ្ធភាព​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​អស្ថិរភាព​សកល​។​

​សូមជម្រាបថា សហរដ្ឋអាមេរិក​បាន​ដាក់​បម្រាម​លើ​ក្រុមហ៊ុន Huawei កាលពី​ខែ​ឧសភា ហើយ​បាន​ដាក់​សម្ពាធ​ដល់​សម្ព័ន្ធមិត្ត​បរទេស​របស់​ខ្លួន​ឱ្យ​ឈប់​ប្រើ​ឧបករណ៍​របស់​ក្រុមហ៊ុន​ចិន ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អះអាងថា ក្រុមហ៊ុន Huawei បាន​ដំឡើង​កម្មវិធី​ទ្វារ​ក្រោយ​នៅ​លើ​ឧបករណ៍ និង​សូ​ហ្វ​វែ​ររបស់​ខ្លួន​ដើម្បី​ជួយ​ទីក្រុង​ប៉េកាំង ត្រូវបាន​ចោទប្រកាន់​ថា បាន​អនុវត្ត​ការ​ចារកម្ម និង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​៕

 

 

Filed in: អន្តរជាតិ