សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​រឿង​នារីក្លាហាន​បាញ់​គម្រាម​លោកសង្ឃ​វត្ត​សារ​វន្ត័​មក​ពី​រឿង​ស្រោច​ទឹក​តែមួយ​មុខ​?

​តើ​រឿង​នារីក្លាហាន​បាញ់​គម្រាម​លោកសង្ឃ​វត្ត​សារ​វន្ត័​មក​ពី​រឿង​ស្រោច​ទឹក​តែមួយ​មុខ​?

​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​៧​មិថុនា​លោក​សង្ឃ​និង​សិស្ស​លោក​នៅ​វត្ត​សា​រាវ​ន្ត័​កុដិ​លេខ​២៣​រត់​ចែក​ចើង​គ្នា​ដោយសារតែ​នារី​ម្នាក់​ដក​កាំភ្លើងខ្លី​បាញ់ ២​គ្រាប់ ។​បន្ទាប់មក​បាន​សមត្ថ​កិច្ច​ខណ្ឌ​ដូនពេញ​ចេញមក​អន្តាគម​ទាំងយប់​ដកហូត​បាន​អាវុធ ១ ដើម​និង​សំបក​គ្រាប់​ដែល​បាន​ផ្ទុះ​រួចហើយ​និង ឃាត់​ខ្លួន​នារី​ចិត្ត​ស្លុយ​យក​មក​សួរនាំ​នៅ​អធិការនគរបាល​ខណ្ឌ​ដូនពេញ ភ្លាមៗ​តែម្ដង​។

​តាម​ប្រភព​ព័ត៍មាន​នៅ​កន្លែងកើតហេតុ​និង​តាម​ការសាកសួរ​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ៖​នៅ​មុនពេល​កើតហេតុ​ត្រូវបាន​គេ​ឃើញ​មាន​នារីក្លាហាន​ម្នាក់​វ័យ​ប្រមាណ​ជា​៣០​ឆ្នាំ​បាន​មក​ឈរ​ពី​មុខ​កុដិ​ព្រះសង្ឃ​លេខ​៣​និង​បាន​ធ្វើ​សកម្មភាព​រះ​០២ គ្រាប់ សង្ស័យ​មាន​គំនុំ​ជាមួយ​នឹង​ព្រះសង្ឃ​បង្ក​ជា​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍បាន​ទាន់ពេលវេលា នាំយក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ​។​

​តាម​ប្រភព​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា កន្លង​មក​ពាក់កណ្តាល​ឆ្នាំ​២០១៧​ប្តី​របស់​នារីក្លាហាន​បាន​ធ្លាប់​ទៅរក​ព្រះសង្ឃ​នៅ​កុដិ​លេខ​២៣​នាម​ពិសី​ឲ្យធ្វើ​មន្តអាគមន៍​ដាក់អោយ​ប្រពន្ធ​ស្រឡាញ់​កាន់តែខ្លាំង ។​តែ​ចាប់​តាំងពី​បាន​រក​ព្រះសង្ឃ​ឲ្យជួយ​ដាក់​មន្តអាគ​មន៍រួច​មកប្តី​ចេះតែ​ឈឺ​មិន​ដែលល​ស់​ថ្ងៃ​សោះ​។ ដោយ​មាន​ការ​អន់ចិត្ត​ស្ត្រេ​សពេក​ទើប​នារីក្លាហា​នទៅ​ប្រទេស​ថៃ​ទិញ​អាវុ ធ​មួយ​មក​ដាក់​២ គ្រាប់​បន្ធូរ​អា​រម្ម​ណ៌​ចឹង​ទៅ​?​តែ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រងរបួស​ឡើយ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​បង្ក​បាន​សារភាពថា អាវុធ​ខ្លី​ខាង​លើ​ខ្លួន​បាន​ទិញ​ក្នុង​តម្លៃ ១,៥០០​ដុល្លារ នៅ​ប្រទេស​ថៃ កាលពីដើម​ខែ​មេសា ឆ្នាំ​២០១៩ ថ្មីៗ​នេះ ហើយ​ខ្លួន​ពិតជា​បាន​បាញ់ប្រហារ​មែន​។​បើ​តាម​ការពិនិត្យ​ស្រី​ចិត្ត​ស្លុយ​ខាងលើ​អាច​ទាក់ទង​ទិញ​បាន​កាំភ្លើង​ម៉ាក​ទំនើប​និង​ប្រើ​កាំភ្លើង​បាញ់​ដោយ​មិន​តក់ស្លុត​ចឹងបាន​សេចក្តី​ថា​នាង​មិនមែន​ជា​ស្រី​ធម្មតា​នោះ​ទេ​?​។​

​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តា​ផ្លូវច្បាប់​ដែល​ប្រសិន​គ្មាន​លុយ​ទប់​ទេ​ដឹង​តែ​ពី​ជាប់គុក​តិច​ក៏​៦​ខែ​ដែរ​។​សូមបញ្ជាក់​ថា​កាលពី​ព្រឹក​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​សម្តេច​តេជោ​ហ៊ុន​សែន​បាន​ប្រកាស​ថា​អ្នកណា​បាញ់បោះ​សេរី​ត្រូវ​បកសក្តិ​ចាប់​ញាត់​គុក​ឲ្យ​ស្មើភាព​គ្នា​!៕

Filed in: ព័ត៌មានជាតិ