សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេ​ជោ​៖​ហូប​នំ​បញ្ចុក​សាម្គី​តែ​មិនមែនរ​កការចរចា​រ​ទេ​តែ​ឲ្យ​ហៅ​បក្សប្រឆាំង​មក​ហូប​ផង​!

​តេ​ជោ​៖​ហូប​នំ​បញ្ចុក​សាម្គី​តែ​មិនមែនរ​កការចរចា​រ​ទេ​តែ​ឲ្យ​ហៅ​បក្សប្រឆាំង​មក​ហូប​ផង​!

​ភ្នំពេញ​​៖ ថ្ងៃអាទិត្យ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​ទទួលទាន​នំ​បញ្ចុក ទូទាំង​ប្រទេស​តាម​ផែនការ​នាយករដ្ឋមន្ត្រី​។​តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បដិសេធថា​៖​គ្មាន​ទេ​ការចរចា​នយោបាយ​ណាមួយ ទោះបីជា​គណបក្ស​កាន់អំណាច និង​អតីត​គណបក្សប្រឆាំង បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​បរិភោក​នំ​បញ្ចុក​ដូ ច​គ្នា ក៏ដោយ​។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ ថា​៖ «​សុំ​កុំ​យក​បញ្ហា​ដែល​ខ្ញុំ​និយាយ​នេះ ធ្វើ​ជា​ការវិភាគ​អ្វី​ផ្សេង ក្រៅ​ពី​រឿង​ស៊ី​នំ​បញ្ចុក ព្រោះ​អ្នកខ្លះ​គិតថា វា​ជា​ជំហាន​ទៅ​ដល់​ការចរចា​នយោបាយ​ស្អីៗ សុំ​កុំ​ភាន់​ច្រឡំ ខ្ញុំ​និយាយ​តែ​រឿង​នំ​បញ្ចុក​សុទ្ធសាធ និង​សាមគ្គីភាព ឯកភាព​ជាតិ តាមរយៈ​ការ​ទទួលទាន​នំ​បញ្ចុក​ថ្ងៃ​៩​មិថុនា​នេះ​តែម្តង​»​។​

​សូម​រំលឹក​ថា​កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បើក​យុទ្ធនាការ​ហូប​នំ​បញ្ចុក​ទូទាំង​ប្រទេស លោក អេង ឆៃអ៊ាង បាន​បង្ហោះ​តាម​ហ្វេ​សប៊ុក​នូវ​អម​ថា​៖ «​ប្រសិនបើ លោក ហ៊ុន សែន និង​លោក សម រង្សុី អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នា នោះ​ទិវា​នំ​បញ្ចុក​នឹង​ក្លាយជា ទិវា​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ។ អ្នកនយោបាយ គ្មាន​សត្រូវ ឬ​មិត្ត នឹង​គ្នា មួយជីវិត​ឡើយ​!»​។​

​លោក សម រង្ស៉ី ដែល​តែង​វាយប្រហារ​លើ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ទន់ឥរិយាបទ អំពី​ការ​បំភ័យ​សមាជិក​របស់​ខ្លួន ក្នុងការ​ទទួលទាន​នំ​បញ្ចុក​កន្លងមក ក៏​បាន​អំពាវនាវ​ឱ្យ​សមាជិក​ខ្លួន​ទទួលទាន​នំ​បញ្ចុក​ជុំ​គ្នា​ដោយ​រីករាយ នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះ​ផង​ដែរ​៖ «​ថ្ងៃអាទិត្យ ទី​០៩ មិថុនា ខាងមុខនេះ សូម​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ នៅ​ប្រទេស​កម្ពុជា ជួបជុំ​គ្នា​ពិសារ​នំ​បញ្ចុក​ជាមួយគ្នា យ៉ាង​សប្បាយ​រីករាយ​ទាំងអស់គ្នា ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ឡើយ​។ សូម​បងប្អូន​និង​កូនក្មួយ អញ្ជើញ​អ្នក​ជិតខាង​មក​ទទួល​ទាន​នំ​បញ្ចុក​នេះ ជាមួយ​យើង​ផង ហើយ​បើ​គេ​អញ្ជើញ​យើង​ទៅ​ហូប​ជាមួយ​គេ សូម​អញ្ជើញ​ទៅ​ដោយ​ចិត្ត​រីករាយ ក្នុង​ស្មារតី​ភាតរភាព ពីព្រោះ​យើង​ទាំងអស់គ្នា ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​»​។​

​ជាមួយគ្នា​នឹង​ការប្រកាស​កុំឱ្យ​យល់ច្រឡំ​ថា មាន​ការចរចា​នយោបាយ​ដោយសារ​យុទ្ធនាការ​នំ​បញ្ចុក​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រាប់​ទៅ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រៀបចំ​កម្មវិធី​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ខាងមុខនេះ មិន​ត្រូវ​ប្រកាន់​បក្ខពួក​នោះទេ​។ សម្តេច​ថ្លែងថា នៅតាម​មូលដ្ឋាន សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​អញ្ជើញ​សមាជិក​បក្ស​ដទៃ​មក​ចូលរួម​ទទួលទាន​បានដែរ មិនតែប៉ុណ្ណោះ បើសិនជា​មាន​បក្ស​ដទៃ​ហៅ​សមាជិក​គណបក្ស​ប្រជាជន​ទទួលទាន​នំ​បញ្ចុក សម្តេច​ក៏​បានអនុញ្ញាត​ឱ្យ​សមាជិក​នោះ​ចូលរួម​ផង​ដែរ​។​ទោះជា​យ៉ាងណា​សម្តេច​តេជោ ហ៊ុន សែន បាន​អំពា​វនា​ឱ្យ​មាន​ការប្រយ័ត្នប្រយែង​រឿង​អា​ណាម័យ​កុំឱ្យ​មាន​ករណី​ពុល​នំ​បញ្ចុក ដែល​អាច​នាំឱ្យ​មាន​ការ​ទម្លាក់កំហុស​មកលើ​រាជរដ្ឋាភិបាល​។​

 

Filed in: ព័ត៌មានជាតិ