សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទំនួញ​ស្ត្រី​មេម៉ាយ ស្រែកយំ​សុំ​អង្វរ​សុំ​សម្តេច​តេជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន​សែន ជួយ អន្តរាគមន៍ រក​យុត្តិធម៌​អោយ​កូនប្រុស​គាត់ ដែល ត្រូវ​សាលាដំបូង​ឃុំខ្លួន ក្រោម​បទ​ចោទ ថា​រំលោភ​សេព​សន្ធ​វ​: ក្រោម​ការ​រៀប​គំរោង​គាបស៊ី ទារប្រាក់​សំណង​ជម្ងឺ​ចិត្ត ៤០០០០​ដុល្លារ​អាមេរិក​?!

​ទំនួញ​ស្ត្រី​មេម៉ាយ ស្រែកយំ​សុំ​អង្វរ​សុំ​សម្តេច​តេជោ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន​សែន ជួយ អន្តរាគមន៍ រក​យុត្តិធម៌​អោយ​កូនប្រុស​គាត់ ដែល ត្រូវ​សាលាដំបូង​ឃុំខ្លួន ក្រោម​បទ​ចោទ ថា​រំលោភ​សេព​សន្ធ​វ​: ក្រោម​ការ​រៀប​គំរោង​គាបស៊ី ទារប្រាក់​សំណង​ជម្ងឺ​ចិត្ត ៤០០០០​ដុល្លារ​អាមេរិក​?!

​កំពង់ចាម ៖ អស់​រយ​:​ពេល​ប្រមាណ​ជិត​៣​ខែ​មក​ហើយ បើ​គិត​ពី​ថ្ងៃ​ទី ១៣ មីនា ២០១៩ មក តាមរយ​: អា​ខោ​ន Facebook មួយ ដែល​មានឈ្មោះ​ថា ស្រី រ៉េត ព្រែក​រំដេង ក៏ដូចជា​អា​ខោ​ន​ក្រុម សកម្មជន​អ្នកលេង facebook មួយចំនួន ពិសេស អា​ខោ​ន ឈ្មោះ ស្អែក​ស្លាប់ ស្អែក​ស្លាប់ បាន​ឡាយ Videos ផ្ស​ព្វ ផ្សាយ​ជា​ច្រើនលើក​ច្រើនសារ ស្តីពី​ករណី ក្មេងស្រី ក្មេងប្រុស ស្រលាញ់​ស្ន​ហា​គ្នា តែ​ត្រូវ​ម៉ែ ឪ សាច់ញាតិ​ខាង​ស្រី​រៀប​គំរោង សហការ​ជាមួយ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ អគ្គស្នងការ​នគរ បាល​ជាតិ និង ស្ថាប័ន​តុលាការ​ធ្វើ​ស៊ី ដោយ​ប្តឹង​ទាមទារ​ជម្ងឺ​ចិត្ត​ចំនួន​៤០០០០​ដុល្លារ​អាមេរិក ។

​មហាជន​និង​ប្រជា​ពល រដ្ឋ ដែល​និយម​លេង facebook ពិតជា​បាន​ឃើញ​នូវ​ឃ្លីប Videos ជាច្រើន​មាន​ទាំង​ការ​ឡាយ​ផ្ទាល់​ពី​ម្ចាស់ អា​ខោ​ន Facebook ឈ្មោះ ស្រី រ៉េត ព្រែក​រំដេង ដែល​បាន​យំ​អង្វរ សុំ ដល់​អស់លោក​អ្នក​កាន់​ច្បាប់ នៅ​តុលាការ​រាជធានី​ភ្នំពេញ សូម​ជួយ​ផ្តល់​យុត្តិធម៌​ដល់​កូនប្រុស​គាត់ ដែល​ទទួលរង​ការ ចោទប្រកាន់​ដ៏​អយុត្តិធម៌ ។​

​ប្អូនស្រី បាន​អះអាង​ថា ប្អូន​ជា​ស្ត្រី មេម៉ាយ រយ​:​ពេល​៥​ឆ្នាំ​ជាង​ហើយ មានកូន​ប្រុស​-​ស្រី​ក្នុងបន្ទុក ទាំង​៤​នាក់ រស់នៅ​ភូមិ​កំពង់​ឪជ្រឹង ឃុំ ពង្រ ស្រុក កោះសូទិន ខេត្ត​កំពង់ចាម មានឈ្មោះ ចុះបញ្ជី​ក្នុង​សៀវភៅ គ្រួសារ គឺ​ឈ្មោះ ឌិន សុ​រ៉េត អាយុ ៣៧​ឆ្នាំ មានមុខ​របរ លក់​បាយ​គុយទាវ​កាហ្វេ នៅផ្ទះ ។ តែ​អ្វី​ដែល​ជា​រឿង​អកុសល និង​ឈឺចាប់​ផ្លូវចិត្ត​នាពេលនេះ គឺ​កូនប្រុស​របស់​ប្អូនស្រី ឈ្មោះ ហ៊ី វេ​ហា អាយុ ១៩ ឆ្នាំ កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព័ន្ធ នាគារ​ព្រៃ ស រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទប្រកាន់ រំលោភ សេព​សន្ធ​វ​: តាម​បញ្ញត្តិ មាត្រា ២៧២ និង បទ គំរាមកំហែង​ហែកកេរ្តិ៍ ដោយ​ស្ថាន​ទម្ងន់ទោស ដោយសារ​ការអនុវត្ត​ជាក់ ស្តែង​នូវ​ការគំរាមកំហែង តាម​បញ្ញត្តិ មាត្រា​៣៧២ និង មាត្រា ៣៧៤ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​នេះ​បើ​យោងតាម ដិ​កាសន្និដ្ឋាន អយ្យការ​អោយ​ស៊ើបសួរ​របស់​អយ្យការ​អ​សាលាដំបូង​រាជធានី ភ្នំពេញ ចុះ​លេខ ៩៥០ អ យ ដ ចុះ​ថ្ងៃ​ទី ១៤ មីនា ២០១៩ ចុះហត្ថលេខា ដោយ​លោក ឡុង ជាប ព្រះរាជអាជ្ញារង​សាលា ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឃុំខ្លួន​បណ្តោះអាសន្ន​លើ ឈ្មោះ ហ៊ី វេ​ហា​។ ដើម្បី​បើក​ការស៊ើបអង្កេត​លើ​អង្គហេតុ ។ ប៉ុន្តែ ករណី​នេះ​ត្រូវបាន​ប្អូនស្រី សុ​រ៉េត អះអាងថា រឿងនេះ ជា​រឿង​ភាគី​ខាង​ម្តាយ​កូនស្រី​រៀប​គំរោង ដោយ​សហការ​ជាមួយ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ និង តុលាការ​ចាប់​កូនប្រុស​គាត់​ដាក់គុក ធ្វើ​ស៊ី​ដោយ​ទាមទារ​លុយ​សង​ជម្ងឺ​ចិត្ត​៤០០០០ ដុល្លារ​អាមេរិក បើ​ពុំ​មាន​លុយ​គ្រប់​ចំនួន​ទេ​គឺ​កូនប្រុស​គាត់ ត្រូវ​ជាប់គុក ។​

​ប្អូនស្រី​បាន​បង្ហាញ​ភស្តុតាង មាន​ទាំង​ឃ្លិប វីដេអូ និង​សម្លេង​និយាយ​សាសង​គ្នា​ឆាយ​តាម fb របស់​កូនប្រុស និង កូនស្រី ឈ្មោះ ស្រេង ដាលីន ដែល​ជា​រឿង ក្មេងៗ​យុវវ័យ​ស្រលាញ់​ស្នេហា​គ្នា​ដោយ​ចិត្តនឹង​ចិត្ត ប៉ុន្តែ ត្រូវបាន​ក្រុមគ្រួសារ​ខាង​ស្រី​រៀបចំ​គំរោង និង​ដាក់​ពាក្យបណ្តឹង ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ចាប់​កូនប្រុស​គាត់​ដាក់គុក គាប​យក​លុយ​តែ​ម្តង ។​

​តាំងពី​កូនប្រុស​គាត់​ឃុំ ខ្លួន​មក​រយ​:​ពេល​ជិត ៣​ខែ​ហើយ ទោះ​ជា​រូប​គាត់​ខិតខំ​ទៅ​អង្វរក​ខាង​ម្តាយ​កូនស្រី និង​បង្ហាញ​ភស្តុតាង​គ្រប់បែបយ៉ាង​សុំ​អោយ​ក្មេងៗ​ជួបជុំគ្នា ដោយ​សុខចិត្ត​រៀបការ​អោយ​ពួកគេ​ទាំង​២​នាក់ ក៏​ភាគី​ខាង ស្រី​មិន​ព្រម​ដាច់ខាត គឺ​គេ​ទុកអោយ​ច្បាប់​ចាត់ការ ។​ពេល នេះ​ប្អូនស្រី​សឹងតែ​បាត់បង់​ស្មារតី​រឹងមាំ​ហើយ ជា​រៀងរាល់ថ្ងៃ​តែងតែ យំ​សំពះអង្វ​រក​ដល់​អស់លោក​អ្នក​កាន់​ច្បាប់ និង អ្នក ស្រលាញ់​យុត្តិធម៌​ក្នុង​សង្គម​អោយ​ជួយ​ជីវិត​កូនប្រុស​គាត់​ផង ព្រោះ​ពិតជា​រងគ្រោះ​ដោយ​ការចោទប្រកាន់​លើស​ពី​ពិត​ទាំងស្រុង ។ ប្អូនស្រី​មាន​ឯកសារ ភស្តុតាង និង​ការបញ្ជាក់ ដឹងឮ ពី​សាវតា​កូនប្រុស​របស់​ខ្លួន​ពី​នាយក​សាលា ក៏​ដូច​ព​ឋិ អាជ្ធាធរ​មីលដ្ឋាន ថា​កូនប្រុស​របស់​ប្អូន ស្រី​ជា​មនុស្ស ស្លូតបូត ទទួល​បាន​កាេរគោរព​ស្រលាញ់​ឞី​ប្រជាពលរដ្ឋ ។​ដូច្នេះ​សូម​អស់លោក​អ្នក​ច្បាប់​ជួយ​ផ្តល់​យុត្តិធម៌​ដល់​កូន​គាត់​ផង ។​

 

Filed in: ព័ត៌មានជាតិ