សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី ប្រទះ​ឃើញ​សត្វ​ផ្សោត​តូចធំ​២​ក្បាលើ​ងាប់​អណ្តែត​ទឹកទន្លេ​

​ពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី ប្រទះ​ឃើញ​សត្វ​ផ្សោត​តូចធំ​២​ក្បាលើ​ងាប់​អណ្តែត​ទឹកទន្លេ​

ក្រចេះ​៖ សាកសព​សត្វ​ផ្សោត​១​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​ជា​ថ្មី​ទៀត​ហើយ កាលពី​វេលា​ម៉ោង​ទៀបភ្លី​ថ្ងៃ​ទី​៣១ ខែ​កក្ដ​ដា​ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​បុស​លាវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។
​ ករណី​សត្វ​ផ្សោត​ងាប់​ក្នុង​ខេត្ត​ក្រចេះ គេ​នៅ​ពុំទាន់​មាន​ការបញ្ជាក់​ពី​ជំនាញ​រដ្ឋបាល​ជលផល​ឬ​មន្ត្រី​អភិរក្ស​ សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​ការអះអាង​របស់​ពលរដ្ឋ បាន​ឃើញ​ហេតុការណ៍​សត្វ​ផ្សោត​១​ក្បាល​នេះ មាន​ប្រវែង​ប្រមាណ​ជាង ១​មែត្រ និង​មាន​ទំងន់​ជិត​១០០​គីឡូគ្រាម ស្ថិត​ក្នុង​វយ័​បន្ត​ពូជ ថែមទាំង​មាន​កូន​តូច​មួយ​ស្លាប​អណ្ដែត​នៅ​ជិត​នោះ​ទៀតផង ។

​ពលរដ្ឋ បាន​សន្និដ្ឋានថា សត្វ​ផ្សោត​១​ក្បាល​នេះ ជា​ផ្សោត​ញី បាន​ងាប់​រយះពេល​ប្រហែល​ជិត​២​ថ្ងៃ​មក​ហើយ រហូត​អណ្ដែត​ទឹក​ចុះមក​ក្រោម​នៅ​ទីតាំង​ដែល​គេ​ប្រទះ​ឃើញ​ខាង​លើ ។   ករណីនេះ​គេ​សង្ស័យ​បណ្ដាលមកពី​ត្រូវ​ដែក​ឆក់ ឬ​មាន​ជំងឺ ទើប​បណ្ដាល​ឲ្យ​ងាប់ ។​

​ក្រោយ​ពី​ពលរដ្ឋ​ប្រទះ​ឃើញ​បង្ក​ឲ្យមាន​ ការភ្ញាក់ផ្អើ​ល ទើប​គេ​ឃើញ​វត្តមាន​របស់​មន្ត្រី​អង្ក​ការ wwf មក​នាំ​ទៅ​ទីស្នាក់ការ ដើម្បី​ត្រួតពិនិត្យ​រក​មូលហេតុ​។​

​លោក ឡោ គឹម​សាន មន្ត្រី​អង្គការ​WWF​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ការ​ងាប់​ផ្សោត​នោះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ​។

​ ដោយ​កម្លាំង​របស់លោក​កំពុង​វេជ​ក្ចប់​យក​ទៅ​ស្នាក់​ការ​រ​អង្គការ WWF ដើម្បី​ធ្វើ​ការពិសោធន៍ ហើយ​ជំ​ហ៊ាន​ដំបូង​លោក​ដាក់​ការសង្ស័យថា ផ្សោត​មួយ​នេះ អាច​ងាប់ ដោយសារ​រលូត​កូន ព្រោះ​នៅ​ជិត​ផ្សោត​ងាប់​នោះ មានកូន​ផ្សោត​មួយ​ក្បាល​ងាប់​នៅក្បែរ ហើយ​កូន​ផ្សោត​នោះ នៅ​តូច​ណាស់ គឺ​មិន​ទាន់​គ្រប់​ខែ​នោះទេ ដូច្នេះ​ទើប​លោក​សន្និដ្ឋាន​ថា បណ្ដាលមកពី​រលូត​កូន​តែ​ម្តង​៕
​ដោយ កិះ ខន​

 

 

IMG-20160731-WA0079 IMG-20160731-WA0080

Filed in: ព័ត៌មានជាតិ