សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​និង​ជា​ប្រធាន​កាកបាទក្រហម​ជំរុញ​មន្ត្រី​កាកបាទ​ក្រហម​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ឲ្យ ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​ខាង​មនុស្ស​ធ​ម៌!

អភិបាល​រាជធានី​និង​ជា​ប្រធាន​កាកបាទក្រហម​ជំរុញ​មន្ត្រី​កាកបាទ​ក្រហម​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ឲ្យ ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​ខាង​មនុស្ស​ធ​ម៌!

ភ្នំពេញ ៖ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រី សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ៣​កើត​ខែជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៥ មិថុនា ឆ្នាំ​២០១ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ដ្រី​សាខា​កាកបាទក្រហមកម្ពុជា រាជ ធានី​ភ្នំពេញ​ត្រូវ​បន្ដ​ប្រឹងប្រែង​បំពេញភារកិច្ច ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ពេល​ប្រតិបត្តិ​ការជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា​៖ កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​ផ្តល់​ជួយ និង​យក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​អ្នករងគ្រោះ ដោយ​មិន​ប្រកាន់​រើសអើង​នៅ​ទូទាំង​ប្រទេស​។​

​លោក ឃួ​ង ស្រេង បាន​កោតសរសើរ​ចំពោះ​មន្ត្រី បុគ្គលិក​សាខា​កាកបាទក្រហមកម្ពុជា ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​ការងារ​នា​រយៈពេល​កន្លងមក ព្រមទាំង​បាន​ផ្តល់​អនុសាសន៍ ជំរុញ​តម្រង់ ទិស​ដល់​មន្ត្រី ដែល​កំពុង​ប្រតិបត្តិ​សាខា​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញ ភារកិច្ច​របស់​ខ្លួន ប្រកប ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ត្រូវមាន​សាមគ្គីភាព ឯកភាព​ក្នុង​ស្មារតី​ក្រុម ដើម្បី​ធ្វើឲ្យ​សាខាកាក បាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ កាន់តែ​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ស័ក្តិសម​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ លើ​វិស័យ​មនុស្សធម៌ ។​

Filed in: ព័ត៌មានជាតិ