សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាំគ្នា​ហូប​នំ​បញ្ចុក​មានអី​ល្អ​តើ​កុំ​តែ​អ្នកលក់​តម្លើង​ថ្លៃ​ទៅ​វា​បាន​ទៅហើយ​!

នាំគ្នា​ហូប​នំ​បញ្ចុក​មានអី​ល្អ​តើ​កុំ​តែ​អ្នកលក់​តម្លើង​ថ្លៃ​ទៅ​វា​បាន​ទៅហើយ​!

ភ្នំពេញ​៖ អតីត​អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង បាន​លើក​ឡើង​តាម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩​ថា ប្រសិនបើ​សម្ដេច​តេជោ ហ៊ុន សែន និង​លោក សម រង្ស៊ី អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នា នោះ​ទិវា​នំ​បញ្ចុក​នឹង​ក្លាយជា​ទិវា​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​?!​។
​ឮ​លោក អេង ឆៃអ៊ាង “​ប្រសិនបើ​សម្តេច ហ៊ុន សែន និង​លោក សម រង្ស៊ី អង្គុយ​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នា នោះ​ទិវា​នំ​បញ្ចុក​នឹង​ក្លាយជា​ទិវា​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ។ អ្នក​នយោបាយ​គ្មាន​សត្រូវ ឬ​មិត្ត នឹង​គ្នា មួយជីវិត​ឡើយ​”​។​

​សូម​រំលឹក​ថា ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) កាល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​ទាំងអស់ នាំគ្នា​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ មិថុនា ដើម្បី​បង្រួបង្រួម​ជាតិ ។​

​ភ្លាមៗ​បន្ទាប់ពី​សម្ដេច បាន​ប្រកាស​យ៉ាង​ដូច្នេះ លោក សម រង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ក៏​បាន​ផ្ញើ​សារ ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅ​កម្ពុជា ជួបជុំ​គ្នា​ពិសារ​នំ​បញ្ចុក​ជាមួយគ្នា យ៉ាង​សប្បាយ​រីករាយ​ដោយ គ្មាន​ការភ័យខ្លាច និង​អញ្ជើញ​អ្នកជិតខាង មក​ទទួល​ទាន​ជាមួយ​ផង ដោយ​នេះ ជា​ស្មារតី​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​ដែរ​។​

​តែ​ប៉ុណ្ណេះ​អ្នក​ធ្វើ​នំ​បញ្ចុក​លក់​គ្រប់ទឹក​ហើយ ។​ចាំមើលៗ​ក្រែង​មាន ក្រុម TV អន​ឡាញ​ណា​រហ័ស​ជាង គេ​ចុះ​ទៅ​សំភាសន៍​អ្នកធ្វើ​នំ​បញ្ចុក​ខ្លះ ពិសេស​អ្នក​ធ្វើ​នំ​បញ្ចុក នៅ​ម្តុំ​វត្ត​គ្រោះ ថិ​ត​តាម​មាត់​ទន្លេសាប ក្នុង​ទឹកដី​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដើម្បី​ចង់​ដឹង​ថា តើ​អារម្មណ៍​ពួកគាត់​សប្បាយ ចិត្ត រីករាយ​ប៉ុនណា នៅពេល​បាន​ឮ​ប្រសាសន៍​សម្តេច​តេជោ ប្រកាស​អោយ​សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​នៅ​ទូទាំង​ប្រទេស ជួបជុំ​គ្នា​ហូប​នំ​បញ្ចុក​ខ្មែរ នៅ ថ្ងៃទី ០៩ មិថុនា ២០១៩ ខាងមុខនេះ ខណ​:​ដែល​លោក សម រង្ស៊ី ទណ្ឌិត​រត់គេចខ្លួន​ពី​គុក​ព្រៃ​ស ទៅ​នៅ​ស្រុក​គេ​អំពាវនាវ អោយ​ប្រជាពលរដ្ឋ​ចូលរួម​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃ​នោះ​ដែរ ។​

​អត់ មានអី​ខុស​ទាស់​ទេ មេៗ​ដឹកនាំ​នយោបាយ​ធ្វើ​ពិធី​បែបនេះ គឺជា​ការ​ល្អ ប្រសើរ​ខ្លាំងណាស់ ព្រោះ គឺ​បាន​បង្ហាញ​ពី​ទឹកចិត្ត​គោរព​ស្រលាញ់ ប្រជាពលរដ្ឋ​ដូច​គ្នា ឈប់ឈរ​គប់​ដុំ​ថ្ម និង​បាញ់ ប្រហារ​ដាក់​ពលរដ្ឋ និង​ម្យ៉ាង​ក៏​ជា​ការលើកស្ទួយ ជីវភាព​អ្នកធ្វើ​នំ​បញ្ចុក​ផងដែរ គឺ​អាច​ជូ​យ​ពួកគាត់​សប្បាយ ចិត្ត​ខ្លាំង​ហើយ​ត្រូវ​ត្រៀម​បង្កើន​ការធ្វើ​នំ​បញ្ចុក​ឡើង​ទ្វេដង ព្រោះ​ថ្ងៃ​ទី ៩ មិថុនា ២០១៩ មិនដឹង​ជា​មេៗ​ដឹកនាំ​បក្ស​ន​យោ បាយ​១​ៗ ត្រូវ​ចំណាយ​លុយ​ប៉ុន្មាន​លាន​រៀល នឹង ទិញ​នំ​បញ្ចុក​ប៉ុន្មាន​តោន​នោះ​ទេ ដើម្បី​ធ្វើ​ពិធី​ដ៏​សប្បាយរីករាយ​នេះ ។​

​សូម​ជូនពរ​ដល់​ពុក ម៉ែ មីង ពូ អ៊ុំ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នក​ធ្វើ​នំ​បញ្ចុក​លក់ អោយ​ទទួលបាន​ប្រាក់​ច្រើន និង​ជួប សំណាង​ហេងៗ ចឹង​រហូត​រាល់ថ្ងៃ ។ តែ​សូម​តែ​ម្យ៉ាង​បាន​ហើយ កុំ​ឆក់​ឱកាស​នេះ​តម្លើងថ្លៃ​នំ​បញ្ចុក​អោយសោះ ព្រោះ ថ្ងៃ​ធម្មតា​ខ្ញុំ​ញាំ​នំ​បញ្ចុក​១​ចាន​តម្លៃ​តែ​៣០០០​រៀល​ទេ បើ​ឡើងថ្លៃ​ខ្ញុំ​ច្បាស់​ជា​ខាន​ញាំ​នំ​បញ្ចុក​ហើយ​មើលទៅ ៕

Filed in: ព័ត៌មានជាតិ