សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាវុធហត្ថ​ក្រុង​ក្រចេះ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ក្នុង​ប្រតិបត្តិ​កាណ៍​បង្ក្រាប​ករណី​គ្រឿងញៀន​

អាវុធហត្ថ​ក្រុង​ក្រចេះ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ក្នុង​ប្រតិបត្តិ​កាណ៍​បង្ក្រាប​ករណី​គ្រឿងញៀន​

ក្រចេះ​៖ នា​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥:០០​នាទី កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ផាត សុភក្ត្រ័​វាសនា មេបញ្ជាការ​ក្រុង ដោយ​មាន​ការសម្របសម្រួល​ពី​លោក ជា សុភក្ត្រ័ ព្រះរាជអាជ្ញារង​ខេត្ត​ក្រចេះ ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំនុច​សណ្ឋាគារ ហ៊​រ ប៊ុន្នី ស្ថិតនៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី នៅ​ក្រុង​ក្រចេះ​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ដ៏​ក្តៅ​ខាងលើ កងកម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ឃាត់​ជន​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ៣​នាក់​។ ១.​ឈ្មោះ ឡា វិច្ឆិកា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។
២.​ឈ្មោះ នាង សង្វា​វង្ស​ហៅ​(​ជី វា​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​(​សិស្ស​) រស់នៅ​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​
៣.​ឈ្មោះ ម៉េង កក្កដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ (​មិន​ពិតប្រាកដ​) រស់នៅ​ភូមិ​ទួល​មនោ​រម្យ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។

​ដកហូត​វត្ថុតាង​ប្រើប្រាស់​មួយចំនួន និង​ម៉ូតូ​ម៉ាក់​សង់​ឌ្រី​ម ២​គ្រឿង ស៊េរី​ឆ្នាំ​២០១០ មួយគ្រឿង ស៊េរី​ឆ្នាំ​២០១៤ មួយគ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ឃាត់ខ្លួន​និង​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដើម្បី​បន្ត​
​និតិ​វិធី​៕ ដោយ កិះ​ខន​

Filed in: សន្តិសុខសង្គម