សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ និង សមាជិក​ជិត​១០​នាក់ ត្រូវ​មេ​គយ​ច្រក​ព្រែក​ចាក​ឈ្មោះ យី ថុល​ដែល​ល្បី​រឿង​ពុករលួយ ប្តឹង​ទារ សំណង ១០​ម៉ឺន​ដុល្លារ​អាមេរិក​!?

​លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ និង សមាជិក​ជិត​១០​នាក់ ត្រូវ​មេ​គយ​ច្រក​ព្រែក​ចាក​ឈ្មោះ យី ថុល​ដែល​ល្បី​រឿង​ពុករលួយ ប្តឹង​ទារ សំណង ១០​ម៉ឺន​ដុល្លារ​អាមេរិក​!?

ភ្នំពេញ ​៖ ​ក្រុមអ្នកកាសែត​១០​នាក់​ដែល​មាន​ទំនាស់​គ្នា​ជាមួយ​មេ​គយ​ព្រែក​ចា​ករឿង​ទៅ​ស្រាវជ្រាវ​យក​ព​តិមាន​ពុករលួយ​កាលពី​ថ្ងៃ​ទី​២៨​ឧសភា​ព្រោះតែ​គយ​ដណ្តើមយក​ទូរ​សព្ទ័​ដែល​ថតរូប​ពេល​ចុះ​យក​ព​តិមាន​នោះ​នៅ​ថ្ងៃទី​៣​មិថុនា​បាន​ដាក់ពាក្យ​ប្តឹង​អ្នក​សែត​ចូល​តុលា​រការ​ខេត្ត​កំពត​ដោយ​ចោទថា បាន​ជេរប្រមាថ និង​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ទៅ​ក្នុង​ការ​បំពេញមុខ​ងារ​របស់​លោក​គយ​។

​លោក ហ៊ុន​សុខា​ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ដែល​ដឹកនាំ​អ្នកកាសែត​ហើយ​ជា​ជនរងគ្រោះ​ព្រោះ​គយ​កញ្ឆក់​យក​ទូរ​សព្ទ័​ដែល​កន្លង​មក​អះអាង​ថា រឿង​ជាមួយ​គយ​ព្រែក​ចាក​បញ្ចប់​ហើយ​នោះ បាន​ប្រាប់ អ្នកសារព័ត៌មាន​ថា OK ប្តឹង​ចុះ លោក យី ថុល មេ​គយ​ដ៏​ល្បីល្បាញ​ពេញ​facebook ។ ឥលូវ​លោក​ជាប់​បេសកកម្ម​នៅ​ខេត្តសៀមរាប ចាំ​ចប់​លោក នឹង​ដឹកនាំ​អ្នកកាសែត​១០០០​នាក់​ជាង​ទៅកាន់​តុលាការខេត្ត កំពត​ហើយ​ដាក់​មេក្រូ​ស្រែក​រិះគន់​រឿង​មេ​គយ យី ថុល ប្រព្រឹត្ត​អំពើ ពុករលួយ​នៅ​មុខ​តុលាការ ។​

​បើ​តាម​លោក​ព្រះរាជអាជ្ញារង ខាន់ សុផល អ្នកនាំពាក្យ អយ្យការ​អម​សាលាដំបូង​ខេត្តកំពត បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នេះ​ថា​ពិតជា​បាន​ទទួល​បណ្ដឹង​របស់​លោក​មេ​គយ​រូបនេះ​ពិតមែន​។​អ្នកយក​ព័ត៌មាន​ទាំងនេះ ដែល​រង​នូវ​ពាក្យ​ប្តឹង​រួមមាន​៖
​ទី​១-​លោក ហ៊ុន សុខា ជា​ប្រធាន​សារពត៌មាន​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ និង​ជា​នាយក​ផ្សាយ​ព័ត៌មាន​ប្រជាជន​កម្ពុជា (CPNTV)
​ទី​២-​លោក ច​ន យូ​ដេត ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​។​
​ទី​៣-​លោក ស៊ា​ង ប៊ុន​សុង ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​ទី​៤-​លោក ទុំ ឆោម ជា​សមាជិក​នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​។​
​ទី​៥-​លោក ប៉ែន រ៉ា ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​ទី​៦-​លោក កែវ សុផាត ជា​សមាជិក​នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​។​
​ទី​៧-​លោក ជី ពេជ្រ ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​ទី​៨-​លោក អ៊ុត ប៊ុនធឿន ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​។​ទី​៩-​និង​បក្ខពួក​ដែល​មិន​ស្គាល់ឈ្មោះ​។​

​ពាក្យបណ្តឹង​នេះ លោក យី ថុល បាន​ចោទប្រកាន់​ទៅលើ​អ្នក​យក​ព័ត៌មាន​ទាំងនោះ​ពីបទ «​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​, បទ​ប៉ះពាល់​ដល់ សិទ្ធិ​ខាង​រូបភាព នៃ​បុគ្គល និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​»​។ មន្ត្រី​គយ​រូបនេះ បានទាមទារ​សំណង​ពី​ក្រុម​អ្នកយក​ព័ត៌មាន​ទាំងនោះ​ចំនួន ១០​ម៉ឺន​ដុល្លារ​។​

​សម្រាប់​លោក​យី​ថុល កន្លងមក​មាន​លេចរឿងអាស្រូវ​ពុករលួយ​ច្រើន​បែប​ច្រើ​ច្រើនយ៉ាង ក៏ប៉ុន្តែ​មេ​គយ​ធំៗ​ជាពិសេស​លោក គុណ ញឹម ដែល​ជា​អគ្គ​នាយ​ន​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បែរ​ជា​សម្ងំស្ងៀម​ទុកឲ្យ​លោក យី ថុល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។
​ជាក់ស្តែង​ការប្រឈមមុខ​ដាក់​គ្នារ​វាង​អ្នកសារព័ត៌មាន​មួយក្រុម ជាមួយ​លោក យី ថុល កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ បានបង្ហាញ​ថា អំពើពុករលួយ​របស់​លោក យី ថុល ពិតជា​មាន​ទើប​នាំ​គ្នា​បិទបាំង​។ លោក យី ថុល​ទទួលរង​ការ​ចោទ​ថា​មាន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដូចជា​ប្រេងឆា និង​មី​ខ្លាឃ្មុំ​ជាដើម ។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្ត​កំពត បានឲ្យដឹងថា លោក យី ថុល តែង​ប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន​ចឹង ។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក យី ថុល ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ហើយ​សូម្បី​តែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ដូចជា មឹក និង​បង្គា ក៏​ត្រូវបាន​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​យ៉ាង​រលូន​ដែរ​។​

​តាម​ការអះអាង​ពី​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បានឲ្យដឹងថា ការដែល​លោក យី ថុល ប្រឈមមុខ​ជាមួយ​អ្នកសារព័ត៌មាន​មួយក្រុម​ដែល​ចុះ​ទៅ​ថត​សកម្មភាព​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក គឺ​ដោយសារ​លោក យី ថុល ចង់​បិទ​បាំង​អំពើពុករលួយ​របស់​ខ្លួន​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​សម្រាប់​ការប្តឹង​ផ្តល់​បន្ទាប់ពី​មានការ​បើកភ្លើង​ខឿវ​ពី​លោក​ខៀវ​កាញ៉ារីទ្ធ​រដ្ឋមន្ត្រី​ក្រសួ​ង​ពត៍មាន​ដែល​ថា​គួរ​ប្តឹង​កាសែត​ផង​នោះ​គែ​ជឿ​ថា​ដោយសារតែ​យី​ថុល​ជា​មេ​គយ​ច្រក​មាន​លុយ​គេ​មិន​សង្ឃឹម​ថា​ង្ន​ក​កាសែត​ដែល​ខំ​ជួយ​សង្គម​លុបបំបាត់​អំពើរ​ពុករលួយ​ទទួលបាន​យុត្តិធមិ៍​បាន​ឡើយ​!​ម្យ៉ាង​គេ​ឃើញ​លោក​ហ៊ុន​សុខា​ចុះ​ទៅ​អុកឡុក​ពួក​ឈ្ម​ញ​ចិន​ថែម​ទៀត​ចឹងច្បាស់​ជា​ចាញ់​៕

 

Filed in: ព័ត៌មានជាតិ