សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈាម​ស្រែក​ស្បែក​ហៅ​ចាប់​ឃាតក​រំលោភ​សម្លាប់​កុមារា​កុមារី​ពីរ​នាក់​បងប្អូន​នៅ​ខេត្ត​ព្រះសីហនុ​បាន​ហើយ​នៅ​ស្រុក​មេសាង​ខេត្ត​ព្រៃវែង​

​ឈាម​ស្រែក​ស្បែក​ហៅ​ចាប់​ឃាតក​រំលោភ​សម្លាប់​កុមារា​កុមារី​ពីរ​នាក់​បងប្អូន​នៅ​ខេត្ត​ព្រះសីហនុ​បាន​ហើយ​នៅ​ស្រុក​មេសាង​ខេត្ត​ព្រៃវែង​

​ព្រៃវែង​ ៖ ​ឃាតក​រំលោភ​សម្លាប់​ក្មេងស្រី​ប្រុស​ពីរ​នាក់​បងប្អូន​បង្កើត​នៅ​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពិ​ថ្ងៃទី​២៩​ឧសភា ចាប់ខ្លួន​បាន​ហើយ​នៅ​ថ្ងៃ​ទី​២​មិថុនា នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង ។

ជនសង្ស័យ​ឈ្មោះ មាង វិចិត្រ ភេទ ប្រុស អាយុ ២៦​ឆ្នាំ ។ ក្រោយ​កើតហេតុ​និង​កំណត់​មុខសញ្ញា​បាន​ជនសង្ស័យ​ត្រូវបាន​កម្លាំង នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការណ៏ ជាមួយ​ស្នងការដ្ឋាន​ខេត្ត ព្រះសីហនុ​, ស្នងការដ្ឋាន​ខេត្ត ស្វាយរៀង និង ស្នងការដ្ឋាន​ខេត្ត ព្រៃវែង បាន​បើក​ការស៊ើបអង្កេត រហូត​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩​ឃាត់​ជនសង្ស័យ នៅ​ចំណុច​ខាង​លើ​ពេល​ជនសង្ស័យ​កំពុង​សំងំ​លាក់ខ្លួន​នៅលើ​ផ្ទះ​បងប្អូន​ជាមួយ​ប្រពន្ធ​។​

​ជនសង្ស័យ បាន​សារភាព​ថា​មូលហេតុ​គឺ​ដោយសារ​ស្រវឹង​ក្រោយពី​បាន​ទិញ​គ្រឿងញៀន​ជក់​ហើយ​ផឹកស្រា​។​ពេល​ខ្លួន​ធ្វើ​សកម្មភាព​លើ​ក្មេងស្រី​អាយុ​០៧​ឆ្នាំ ក្មេង​ប្រុស​ជា​ប្អូន​អាយុ​០២​ឆ្នាំ​ក៏​បាន​ចូល​មក​ទាន់ ខ្លួន​ក៏​បាន​ទះ​០២​ដៃ ទាត់​មួយ​ជើង​ផ្ទប់​នឹង​ជញ្ជាំង បណ្តាល​ឲ្យ​ក្មេង​ប្រុស​នោះ​ស្លាប់តែ​ម្តង​ទៅ ។​

​ក្រោយពី​ចាប់ខ្លួន​បាន​សមត្តកិច្ច​បាន​នាំ​មក​នាយកដ្ឋាន​ព្រហ្មទណ្ឌ​និង​បន្ត​បញ្ជូន​មក​ខេត្ត​ព្រះសីហនុ​ទី​កន្លែង​កើតហេតុ​ដើម្បី​ចាត់ការ​តាមច្បាប់​។​បន្តែ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា នេះ​សមត្តកិច្ច​បាន​អាក់ខាន​មិន​បញ្ជូ​ន​ជនសង្ស័យ​មក​ធ្វើ​ត្រាប់​ទេ​ខ្លាច​មាន​អ​ពោះ​ហឹង្សា​កើតឡើង​ដោយសា មាន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ចំណុច​កើតហេតុ ទី​ដែល​ឃាតក​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​កុមារ​២​នាក់ នៅ​ស្រុក​ព្រៃនប់ ដើម្បី​រង់ចាំ​សមត្ថកិច្ច នាំខ្លួន​ឃាតក​មក​ធ្វើ​ត្រាប់​នៃ​អំពើ​ល្មើស​នេះ​ឡើងវិញ ។​

​សមត្ថកិច្ច ក៏ នឹង​បញ្ជូន​ឃាតក​រូបនេះ ទៅ​តុលាការ​ផងដែរ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ក្រោយ​បញ្ចប់​នីតិវិធី​រួចរាល់​នៅ​ដំណាក់កាល​មន្ត្រីនគរបាល​យុត្តិធម៌ ។ ទន្ទឹមនេះ សមត្ថកិច្ច​ក៏​បាន​បង្ហាញ​មុខ​ឃាតក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ផងដែរ តែ​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​មើល​ពី​ខាង​ក្រៅ​របង​ប៉ុណ្ណោះ ។​

​បើ​តាម​ប្រភព​ពី​មេភូមិ​ដែល​ជនសង្ស័យ​ទៅ​លាក់​ខ្លួន​ឲ្យដឹងថា​កាល​ពី​អាយុ​១៥​ឆ្នាំ​ជនល្មើស​ដែល​មាន​ឪពុក​ជា​ជនពិការ​ម្តាយ​ស្លាប់ចោល​បាត់​តាំងពី​នៅ​តូច​ធ្លាប់​បង្ក​រឿង​ចាប់​រំលោភ​ក្មេងស្រី​ដែល​ទៅ​មើល​ក្របី​ជាមួយគ្នា​តែ​មិនបាន​សម្រេច​ហើយ​ក៏​គេចខ្លួន​បាត់​ទៅ​យូៗ​បានឃើញ​លួច​មក​លេង​ស្រុក​ម្តង​ដោយ​មាន​នាំ​ប្រពន្ធ័​មក​ជាមួយ​ផង​។​

​គួរបញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅត្រង់ចំណុច ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​ក្មេង​ប្រុស​ស្រី​២​នាក់ បងប្អូន​បង្កើត​រងគ្រោះ​រហូតដល់​ស្លាប់​ទាំង​២​នាក់​ពេល​ឪពុកម្តាយ​មិន​នៅ​ទៅថ្វើ​ការបាត់ ។​

​ក្នុងនោះ​ក្មេងប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ផ្ទះ ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវបាន​ក្រុមគ្រួសារ​ព្យាយាម​ដឹក មក​សង្គ្រោះ​រហូតដល់​រាជធានី​ភ្នំពេញ​ដែរ តែ​មិន​អាច​ជួយសង្គ្រោះ​ជីវិត និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅលើ​រថយន្ត​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​នោះ​។ កុមារា​រងគ្រោះ​មាន​ឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័ក្ខ អាយុ​៧​ឆ្នាំ​។​

Filed in: ព័ត៌មានជាតិ