សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​រឿង​លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុខុន មេបញ្ជាការ​យោធភូមិភាគ​ទី​៣ លួច​កាត់​យក​ដី​សាលា​ពល ទាហាន​ទី​៣ ប្រមាណ​១៦ ហិច​តា ចែក​គ្នា​ធ្វើ​កម្មសិទ្ធិ ?

​បែកធ្លាយ​រឿង​លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុខុន មេបញ្ជាការ​យោធភូមិភាគ​ទី​៣ លួច​កាត់​យក​ដី​សាលា​ពល ទាហាន​ទី​៣ ប្រមាណ​១៦ ហិច​តា ចែក​គ្នា​ធ្វើ​កម្មសិទ្ធិ ?

កំពង់ស្ពឺ ៖ ថ្មីៗ​នេះ មាន​សេចក្តីរាយការណ៍​តាម​ទូរស័ព្ទ​ពី​មន្ត្រី​យោធា​នៅ​សាលា​ពល ទា​ហា​ទី​៣ អោយដឹងថា​: ដី​សាលា​ពលទាហាន​ទី​៣ ទំហំ​ប្រមាណ​ជា​១៦​ហិច​តា ស្ថិតនៅ​ភូមិ​ទី​១ (​ដី​អំបិល​) ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ត្រូវបាន​បុគ្គល​មាន​អំណាច​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី ៣ គឺ​លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុខុន និង​មន្ត្រី​កងទ័ព​មួយចំនួនទៀត ធ្វើឯកសារ​កាត់​ចេញពី​បញ្ជីរ​សារពើភ័ណ្ឌ​ដី​ក្រសួងការពារជាតិ យក​ធ្វើ​កម្មសិទ្ធិ​យ៉ាង​ស្ងាត់កំបាំង​បាត់​ហើយ​?​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងទ័ព មួយរូប​ដែល​បម្រើការ​នៅក្នុង​សាលា​ពលទាហាន​ទី​៣ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​ទំលាយ​ព័ត៌មាន​ឲ្យដឹងថា​៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដី​សាលា​ប្រមាណ​ជា​១៦​ហិច​តា ត្រូវបាន​គេ​លួច​កាត់​ចេញពី​ប្លង់​ដើម យក​ទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អស់​ទៅ ហើយ​ក្រោយពេល​លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុខុន មក​កាន់​តំណែង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​៣ ជំនួស​អតីត​មេបញ្ជាការ​ចាស់​គឺ​លោក កែវ សាមួន ។​

​មន្ត្រី​កងទ័ព​ដដែល​រូបនេះ​បន្ត​ថា កាលពី​ជំនាន់​អតីត​ឧត្តមសេនីយ៍ទោ កែវ សាមួន ជា​មេបញ្ជាការ​ភូមិភាគ​៣ ដី​សាលា​ពលទាហាន​ទី​៣ មាន​ទំហំ​សរុប ៥៨៨ ២៨៨ ម៉ត្រការ៉េ និង​បាន​ទទួលស្គាល់​ដោយ​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង ការពារជាតិ កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១០ ថា​ជា​ដី​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​ក្រសួង​កា​ពារ​ជាតិ ។​

​កាលណោះ​លោក កែវ សាមួន បាន​ខិតខំ​ប្រឹងប្រែង​ការពារ​ដី​សាលា​ពលទាហាន​ទី​៣​នេះ​ណាស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​មក​រំលោភ​បំពាន​លួច​យក​ធ្វើជា​កម្មសិទ្ធិ​ឡើយ ដើម្បីរ​ក្ស​ទុក​ជា​ប្រយោជន៍​រួម បម្រើ​ដល់​វិស័យ​ការពារ​ជាតិ​។​ប៉ុន្តែ ក្រោយ​ពេល​លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុខុន ចូល​មក​កាន់​តំណែង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​៣ ផ្ទៃ​ដី​សាលា​បានរួម​តូច​បន្តិច​ម្តងៗ ដែល​បច្ចុប្បន្ន​នៅ​សល់​ដី​ទំហំ​តែ ៤២៩ ១៥៥ ម៉ែត្រការ៉េ គឺ​បាត់​អស់​ជិត​១៦​ហិច​តា​ឯណោះ នេះ​បើ​តាម​ប្លង់​ផែនទី​គំនូស​បង្ហាញ​ទីតាំង​ថ្មី ទទួលស្គាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ទុន ណ​ម នាយក​សាលា​ពលទាហាន​ទី​៣ ចុះហត្ថលេខា​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៦ ។​

​សេចក្តីរាយការណ៍​បាន​បង្ហើប​ឲ្យដឹងថា ក្នុង ទំហំ​ដី​ទាំង​១៦​ហិច​តា​របស់​សាលា​ដែល​បាត់បង​នេះ ដី​ទំហំ​ជាង​៩​ហិកតា បាន​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​លោក យឿ​ង សុខុន មេបញ្ជាការ​ភូមិភាគ​៣ ហើយ​ដី​នេះ​ត្រូវបាន​គេ​កំពុង​រត់​ការ​ធ្វើ​ប្លង់​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​គ្រប់​មន្ត្រី​ជំនាញ ដល់​ខេត្ត​រួចទៅហើយ ។ ដោយ​ឃើញ​គំរូ​អាក្រក់​របស់​លោក យឿ​ង សុខុន ក្នុងការ​កាត់​ដី​សាលា​ធ្វើ​ក​ម្ម​សិទ្ទិ​ខ្លួន​បែប​នេះ នាយ ទាហាន​និង​ពលទាហាន​មួយចំនួន ក៏​បាន​នាំគ្នា​យក​ដី​សាលា​ទំហំ​ជាង​៦​ហិច​តា​ទៀត ធ្វើ​ការបែងចែក​គ្នា​តាម​ឋានានុក្រម​ដែរ​ទៅ ។​

​មន្ត្រី​កងទ័ព​ខាងលើ បាន​សម្តែង​ការហួសចិត្ត​ថា លោក យឿ​ង សុខុន មិនគួរ​ប្រើ​អំណាច​ជា​មេបញ្ជាការ កាត់​ដី​សាលា​យក​ទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ម​ប្រើ​ប្រយោជន៍​ឯកជន ស្រេច​តែ​ទំនើងចិត្ត​បែបនេះ​ទេ និង​បាន​សំណូមពរ​ដល់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ព​ជើង គោក និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ ជាតិ មេត្តា​ចាត់​បញ្ជូន​មន្ត្រី​ឲ្យ​ចុះមក​ធ្វើ​អធិការ កិច្ច​លើ​បញ្ហា​បាត់​ដី​សាលា​នេះ​ផង ដើម្បី​កុំឲ្យ​ក្លាយជា​គំរូ​អាក្រក់ និង​លើកទឹកចិត្ត​ដល់​ពល ទាហាន នាយទាហាន ដែល​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និង​កំពុង​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​លើ​ករណី​នេះ ។​

​ក្រៅ ពី​ហ៊ាន​លួច​កាត់​ដី​សាលា​ពលទាហាន​ទី​៣ ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ ខ្លួន​លោក យឿ​ង សុខុន ក៏​ល្បីល្បាញ​ខាង​ដឹកនាំ​បែប​បក្ខពួកនិយម និង​ពុករលួយ​ផងដែរ ដោយ​ត្រូវ​បាន​មេបញ្ជាការ​សឹក​រង ស្ទើ​គ្រប់​ខេត្ត​ចំណុះ​ឲ្យ​ភូមិភាគ​៣ សម្តែង​ការ​មិន​ពេញចិត្ត ដោយ​លើកឡើង​ថា​បាន​ដក​តំណែង​អ្នក​ចាស់ ដាក់​អ្នកថ្មី ជា​ក្មួយ ជា​ប្អូន និង​ប្អូនថ្លៃ​ជាដើម ឲ្យចូល​កាន់តំណែង​សំខាន់ៗ កន្លែង​ខ្លាញ់​ស្រេច​តែ​ចិត្ត ។​ល​។​

​ជុំវិញ​សេចក្តី​រាយ​កាណ៍​ខាង លើ​នេះ​អង្គភាព​យើងខ្ញុំ​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ឯក យឿ​ង សុខុន បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ ទាក់ទង ។ ការិយាល័យ​យើង​ស្វាគមន៍​ជានិច្ច​នូវ​ការបកស្រាយ​បំភ្លឺ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ៕

Filed in: ព័ត៌មានជាតិ