សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វៀតណាម​១២​នាក់​ដែ​លឃុប​ឃឹត​ជាមួយ​អាជ្ញាធរ​យក​គ្រឿងច​ក្រចូល​ឈូសឆាយ​ដី​ព្រៃ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ត្រូវបាន​តុលាការ​ខេត្ត​រតនគិរី ដោះលែង ចេញពី​គុក​ទាំងយប់​!!

វៀតណាម​១២​នាក់​ដែ​លឃុប​ឃឹត​ជាមួយ​អាជ្ញាធរ​យក​គ្រឿងច​ក្រចូល​ឈូសឆាយ​ដី​ព្រៃ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ត្រូវបាន​តុលាការ​ខេត្ត​រតនគិរី ដោះលែង ចេញពី​គុក​ទាំងយប់​!!

ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ដែ​លឃុប​ឃឹត​ជាមួយ​អាជ្ញាធរ​យក​គ្រឿងច​ក្រចូល​ឈូសឆាយ​ដី​ព្រៃ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ ដោយ​ខុសច្បាប់ ត្រូវបាន​តុលាការ​ខេត្ត​រតនៈគីរី​ចេញ​ដី​ការដោះលែង​ប្រញិបប្រញ៉ាប់​ទាំង​យប់​បាត់​ហើយ​កាលពី​ថ្ងៃ​ទី​៣០​ឧសភា​ឆ្នាំ​២០១៩​។​នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​ពន្ធនាគារ​ខេត្ត​រតនគិរី ឲ្យដឹង​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩​។

​លោក អ៊ុក គឹម​ជុន ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី បាន​ឲ្យ​កាសែត​ដឹង ថា លោក​រ៉ា​បូរ៉ាន់​ឌី​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​១២​នាក់​នេះ​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​មាន​ជនជាតិ​វៀតណាម​បើក​ឡាន​មក​ទទួល​ដល់​ពន្ធនាគា​រ​តែម្តង​?​។​
​ការដោះលែង​ក៏​មាន​ការឯកភាព​ព្រះរាជអាជ្ញា​ផងដែរ​។​

​សូមបញ្ជាក់​ថា​កម្មករ​ជនជាតិ​វៀតណាម​១២​នាក់​ដែល​បាន​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​ព្រៃ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ដោយ​ខុសច្បាប់ ត្រូវបាន​លោក ឡេង វណ្ណ​រិទ្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​រតនគិរី សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩​បន្ទាប់​ពី​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ជាមួយ​គ្រឿងចក្រ​ចំនួន​៦​គ្រឿង​នៅ​តំបន់​ព្រំដែន ក្នុង​ដី​ក្រុមហ៊ុននុ​ភា សុភាព ក្នុង​ភូមិសាស្ត្រ ស្រុក​តា​វែង ពេល​ឈូសឆាយ​ដី​ព្រៃ​ខ្មែរ​ដោយ​ខុសច្បាប់​យក​ប្រគល់​ឲ្យ​នគរបាលអ​ន្តោ​ប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​។​

​ក្រុម​ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ បាន​ឆ្លង​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​តាម​ច្រក​ក្នុង​ព្រៃ ចំណុច​បង្គោល​ការពារ​ព្រំដែន​លេខ​១៤ ក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៥(​ប៉ុស្តិ៍​ភូមិ​ចង​) ខេត្តរតនគិរី​ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧១១ ស្រុក​ម៉រៃ ខេត្ត​កន្ទូម​ប្រទេស​វៀតណាម​។​

​ប្រភព​ពី​សមត្ថកិច្ច​ឲ្យដឹងថា​៖ ជនជាតិ​វៀតណាម​ទាំង​១២​នាក់​បាន​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា តាមរយៈ​ឈ្មោះ សេក វិរៈ ជា​តំណាង​ក្រុមហ៊ុន នុ​ភាព សុ​ភី និង​ឈ្មោះ VO NGU YEVSA​ជា​ជនជាតិ​វៀតណាម (​មាន​អត្តសញ្ញាណប័ណ្ណ​ជនជាតិខ្មែរ​)​។​

​បើ​គិត​មកដល់ពេលនេះ ការឃុំ​ខ្លួន​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​នេះ មិន​បាន​មួយ​ខែ​ផង ត្រូវបាន​គេ​រត់​ការ​ប្រញិបប្រញ៉ាប់​ដោះលែង​ទាំងយប់ រួច​ដឹក​តាម​រថយន្ត​ចេញ​ទៅ​ប្រទេស​វៀតណាម​ទាំ​យប់នោះ​តែម្តង តាម​ច្រករបៀង​ព្រំដែន​មួយ ក្នុងស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​។​

​ប្រជាជន និង​មន្ត្រីរាជការ នៅ​ខេត្ត​រតនគិរី ដែល​បាន​ដឹង​រឿងរ៉ាវ​ពុករលួយ​ឃុប​ឃឹត​គ្នា​ក្បត់ជាតិ​មួយនេះ បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការសម្រេច​របស់​ស្ថាប័ន​តុលាការ​ខេត្ត​រតនៈគិរី ។​ព្រោះ​ការដោះលែង​នេះ​ចង់​ឬ​មិន​ចង់​ឬ​គេ​ឃុប​ឃឹត​គ្នា​បំបិទ​រឿង​ក្បត់ជាតិ​ជា​ថ្នូរ​និង​លាភសក្ការៈ​យ៉ាង​ពិតប្រាកដ​ដែល​ទាមទារ​សុំឲ្យ​មាន​ការស៊ើបអង្កេ​ត​ពី​អង្គភាព​ប្រឆាំង​អំ​ពោះ​ពើ​ពុករលួយ​ប្រសិនបើ​ចង់​ឲ្យ​សង្គម​មាន​តម្លាភាព​។​

​លោក រ៉ា បូរ៉ាន់​ឌី ចៅក្រម​ស៊ើបសួរ​ដែល​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង និង​លោក​ព្រះរាជអាជ្ញា ជា ពេជ្រ​អ្នក​សា​រព​តិមាន មិនអាច​សុំ​ការបញ្ជាក់​បានទេ ៕

Filed in: ព័ត៌មានជាតិ