សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោថាត្រៀ​ម​ធ្វើសង្គ្រាម​តែមេ​ទព័​អំពាវនាវ​ឲ្យ​បង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ​?!

​សម្តេច​តេជោថាត្រៀ​ម​ធ្វើសង្គ្រាម​តែមេ​ទព័​អំពាវនាវ​ឲ្យ​បង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ​?!

​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បា​ញា់តា​មរយៈ​ហ្វេ​សប៊ុក​ថ្ងៃទី​៣១​ឧសភា​នេះ បាន​ជំរុញ​ឱ្យ​ខ្មែរ​គ្រប់រូប​ត្រូវ​ឈរ​នៅលើ​គោលការណ៍​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ ដោយ​ថា ជា​មាគ៌ា​ដ៏​សំខាន់​ឆ្ពោះទៅ​រក​សន្តិភាព​ជូន​សង្គមជាតិ​។

​លោកនាយ​ឧត្តមសេនីយ៍​ទៀ​បាញ់ស​រ​សេរថា​៖«​ការផ្សះផ្សា​និង​បង្រួបបង្រួម​ជាតិ​ជាគោលការណ៍​យ៉ាងសំខាន់​ដែល​នាំមក​នូវ​សន្តិភាព​ជូន​សង្គមជាតិ និង​បន្ត​រក្សា​សន្តិភាព​ដែល​យើង​ទទួលបាន​យ៉ាង​លំបាក បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​អស់​ជាង ៣​ទសវត្សរ៍​។ យើង​ត្រូវ​រួម​គ្នា​រក្សា​ឱ្យបាន​នូវ​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​នេះ​»​។​
អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ ទទួលស្គាល់ថា សារ​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ជាសារ​នយោបាយ​របស់​លោក​រដ្ឋមន្ត្រី ប៉ុន្តែ លោក ឈុំ សុជាតិ មិន​អាច​បង្ហាញ​ការយល់ឃើញ​អំពី​សារ​នេះ​បានទេ​។​

​អ្នកវិភាគ និង​សង្គម​ស៊ីវិល មើលឃើញថា សារ​នយោបាយ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្ទុយគ្នា​ទាំងស្រុង​ទៅនឹង​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ប្រទេស​ជប៉ុន ។ ថ្លែង​ក្នុង​វេទិកា​អន្តរជាតិ​លើក​ទី​២៥ ស្តី​ពី​អនាគត​អាស៊ី កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា នៅ​ទីក្រុង​តូ​ក្យូ សម្តេច ហ៊ុន សែន អះអាងថា លោក​កំពុង​រង់ចាំ​ធ្វើ​សង្គ្រាម​ជាមួយ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហើយ​នឹង​ធ្វើ​ដល់​ទីបញ្ចប់ ដោយ​ថា សង្គ្រាម​នេះ លោក​នឹង​មិន​អាច​ចាញ់​បានឡើយ​។​

​សម្តេច​តេជោ បាន​ថ្លែង​បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ​ថា វិធានការ​ច្បាប់​នឹង​ត្រូវតែ​បន្ត​ចំពោះ​ជន​ដែល​ត្រូវបាន​ចោទប្រកាន់​។ ទន្ទឹមនេះ ខ្ញុំ​ក៏​កំពុង​រង់ចាំ​ការធ្វើ​សង្គ្រាម​មួយ ដែល​គេ​បានប្រកាសថា នឹង​ចលនា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ជប៉ុន ខ្មែរ​ខ្លះ​នៅ​កូរ៉េ​ខាងត្បូង ខ្មែរ​ខ្លះ​នៅ​ថៃ ខ្មែរ​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា ធ្វើសង្គ្រាម ដើម្បី​មក​ចាប់​ខ្ញុំ​។ ដរាប​គេ​មិនទាន់​ធ្វើ​ចប់​ទេ​ខ្ញុំ​ក៏​មិនទាន់​ធ្វើ​អ្វី​ដែរ អ៊ីចឹង​ខ្ញុំ​សូម​ប្រកាស​ដោយ​ចំហរ​ពី​ទីនេះ ឱ្យ​ពិភពលោក​បាន​ដឹងថា ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ​ដែល​វា​នឹង​កើតឡើង តាមរយៈ​ការប្រកាស​របស់​ជន​ក្បត់ជាតិ គេ​ហៅថា ឆ្កែ​មួយ​ក្បាល ដែល​ស្រែក​ពី​ក្រៅ​ប្រទេស​។​

​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់​ហ៊ុន សែន​។ អ៊ីចឹង​ខ្ញុំ​មិន​ធ្វើ​អ្វី​ផ្សេង​ទៀត ក្រៅ​តែ​ពី​ដំណើរការ​ផ្លូវច្បាប់ ហើយ​ទុក​លទ្ធភាព​ឱ្យ​ឆ្កែ​មួយ​ក្បាល ដែល​ស្រែក​ពី​បរទេស​ឱ្យ​កងទ័ព​ប៉ះ​បោរ ឱ្យ​ប្រជាពលរដ្ឋ​ប៉ះ​បោរ ហើយ​ចាប់ ហ៊ុន សែន យក​ទៅ​ផ្តន្ទាទោស​ខ្ញុំ​ទុក​ពេល​ឱ្យ​គេ​ធ្វើ​។ ដរាបណា​គេ​មិន​ទាន់​ប្រកាស​ចុះចាញ់​សង្គ្រាម​នេះ​ទេ ខ្ញុំ​ក៏​មិនទាន់​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ​។ ហើយ​ខ្ញុំ​ដំណើរការ​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ហើយ​នឹង​ដាក់​ចេញ​នូវ​គោលដៅ​ទាក់ទិន​ជាមួយ​ដំណើរការ​សេដ្ឋកិច្ច ហើយ​ឥឡូវនេះ​ទើបនឹង​ដំណើរការ​ការបោះឆ្នោត​ក្រុមប្រឹក្សា​»​។​

​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បានចាត់ទុក ការប្រកាស​របស់​លោក ទៀ បាញ់ ជា​ចំណុច​វិជ្ជមាន ប៉ុន្តែ លោក​ចង់ឱ្យ​រដ្ឋាភិបាល​យក​គោល​នយោបាយ​ឈ្នះៗ មក​ដោះស្រាយ​វិបត្តិ​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន​។​លោក​ផ្តល់​សម្ភាសន៍​ថា «​វិជ្ជមាន ប៉ុន្តែ គឺ​អនុវត្ត​គោល​នយោបាយ​ឈ្នះៗ​ទៅ ដើម្បី​ដោះស្រាយ​បញ្ហា​សព្វថ្ងៃ ឬក៏​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ​ហ្នឹង​។ កាលពី​មុន​បាន​អនុវត្ត​គោលនយោបាយ​ឈ្នះៗ​ហ្នឹង​ទៅ ឱ្យ​ខាង​ខ្មែរក្រហម​ដែល​ជា​បន​ប្រល័យពូជសាសន៍​ឈ្នះ​ដែរនោះ ដើម្បី​បញ្ចប់​សង្គ្រាម​នោះ​។ ចុះ​ឥលូវ គួរ​យក​គោលនយោបាយ​ឈ្នះ​ហ្នឹង​មក​អនុវត្ត​ជា​ថ្មី​ទៀត​ទៅ​» ។​

Filed in: ព័ត៌មានជាតិ