សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មោះ​ណាក់ និង​កូនស្រី អាយុ ១៩​ឆ្នាំ ត្រូវ​ម្ចាស់​ប្រាក់​ប្ដឹងទៅ​តុលាការ ពីបទ ឆបោក​រឿង​លក់​គ្រឿងចក្រ​

ឈ្មោះ​ណាក់ និង​កូនស្រី អាយុ ១៩​ឆ្នាំ ត្រូវ​ម្ចាស់​ប្រាក់​ប្ដឹងទៅ​តុលាការ ពីបទ ឆបោក​រឿង​លក់​គ្រឿងចក្រ​

សៀមរាប ៖ លោ​កនាប វ៉ិត​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ត្រាំ​ង​ថ្ម ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ឲ្យដឹងថា​៖​នៅ​ថ្ងៃ​ទី​ខែ​០២​ខែឩសភា ២០១៩​គាត់ បាន​ទាក់ទង​ទៅ​ឈ្មោះ ចាន់​ដោយ​មាន​ការ​ស្គាល់គ្នា ទើប​ពឹងពាក់​ឲ្យ​គាត់​ជួយ​រក​អេស្កាវ៉ាទ័រ ។

​នៅពេលនោះ​ឈ្មោះ​ចាន់ បាន​បង្ហាញ​រូបថត​អេ​ស្កា​ទ័​រ​មក​ឲ្យ​ខ្ញុំ​មើល និង​ឲ្យ​ខ្ញុំ​ទៅ​ជួប​ឈ្មោះ ណាក់ អាយុ​ប្រហែល​៤៨ រស់នៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​សៀមរាប​ខេត្តសៀមរាប ដែលជា​អ្នក​លក់​អេវ៉ា​ស្កា​ទ័រ ។ បន្ទាប់​មក​ទៅ​ជួប​ឈ្មោះ ណាក់ ហើយ​បាន​ទៅ​មើលអេ​ស្កា​ទ័រ ពេល​ឃើញ​ហើយ​ក៏​តថ្លៃ ឈ្មោះ​ណា​ក់​ចំនួន ៤១០០០​ដុល្លារ​អាមេរិក ។​តែ​ខ្ញុំ​មាន​ប្រាក់សុទ្ធ​ចំនួន​១០០០០​ដុល្លារ​អាមេរិក​។ ឈ្មោះ​ណា​ក់​ប្រាប់​ថា​អាច​បង់​រំ​លោះ​បាន ដោយ​គាត់​សន្យា​នឹង​រត់​ការខ្ចីប្រាក់​ពី​ធនាគារឲ្យ​មក​ខ្ញុំបាន ។​

​ចំណែក​ឈ្មោះ ចាន់ បាន​និយាយថា​ប្រសិនបើ​ខ្ញុំ​មិន​បាន​អេស្កាវ៉ាទ័រ​ទេ ខ្ញុំ​ចាន់​សុខចិត្ត​លក់​អេស្ការ​បស់​គាត់​យក​លុយ​ម​ក​ឲ្យ​ខ្ញុំ នា​ប​វ៉ិត​វិញ​។ ដោយ​មាន​ការទុកចិត្ត ទើប​ខ្ញុំ​ព្រម​បង់​រំ​លោះ ពេលនោះ​ឈ្មោះ​ណាក់ ឲ្យ​ខ្ញុំ​បង់​ចំនួន ២០០០​ដុល្លា​អាមេរិក ។ បន្ទាប់​មក​ថ្ងៃ​ទី​០៣​ខែឩសភា​ខ្ញុំ​ទៅ​ជួប​ឈ្មោះ​ណា​ក់ ម្ដងទៀត ហើយ​ឈ្មោះ​ណាក់ បាន​តម្រូវ​ឲ្យ​ប្រគល់​ប្រាក់​ចំនួន ៧៥០០​ដុល្លារ​អាមេរិក សរុប​៩៥០០​ដុល្លារ​អាមេរិក និង​បាន​ធ្វើលិខិត​លក់​ទិញ​រថយន្ដ និង​ត្រាក់ទ័រ ចុះ​ថ្ងៃ​ទី​០៣​ខែឩសភា ដោយ​ដាក់​ឈ្មោះ​កូនស្រី​គាត់​ឈ្មោះ ថាប់​ធិញ​យិក​ជី ជា​អ្នកលក់​អេ​ស្កា​ទ័​រ​មក​ឲ្យ​ខ្ញុំបាទ ។​

​សាក្សី​គឺ​ប្រពន្ធ​គាត់​ជា​អ្នក​ផ្ដិតមេដៃ ព្រមទាំង​ឲ្យ​ខ្ញុំ​ភ្ជាប់​ឯកសារ​ប្លង់ដី អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​ស្នាក់នៅ ដើម្បី​ភ្ជាប់​ជា​ឯកសារ​ឲ្យឈ្មោះ​ណា​ក់​រត់​ការ​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ ABA តែ​ធនាគារ​បាន​ប្រាប់​ថា​ខ្ចីប្រាក់​មិន​បាន​ទេ​។ ក្រោយ​មក​ខ្ញុំ​ទៅ​ជួប​ឈ្មោះ​ណាក់ ដើម្បី​ទារ​យក​ប្រាក់​វិញ តែ​ឈ្មោះ​ណា​ក់​មិន​ព្រម​ប្រគល់​ប្រាក់​ឲ្យ​វិញ​ទេ​។​

​ដូច្នេះ​បានជា​ប្ដឹង​ឈ្មោះ​ណាក់ និង​ឈ្មោះ​ថាប់ ធិញ​យិក​ជី ទៅ​តុលាការ​ពី​បទ​ឆបោក ទាមទា​ប្រាក់​ដើម​ចំនួន​៩៥០០​អាមេរិក និង​ជម្ងឺ​ចិត្ត​៣៥០០​ដុល្លា​រអា​មរិក ព្រមទាំង​សូមឲ្យ​តុលាការ​ផ្ដន្ទាទោស​ជនល្មើ​សតាម​ច្បាប់ ។ ថ្ងៃ​សុក្រ​១៣​រោច ត្រូវ​និង​ថ្ងៃទី​៣១​ខែឩសភា ២០១៩ ឈ្មោះ​ចាន់​ពេល​សួរ​តាម​ទូរស័ព្ទ​ថា ឈ្មោះ​វ៉ិត​ពឹង​បង​ឲ្យ​រក​ទិញ​អេ​ស្កា និង​ប្រគល់​ប្រាក់​ចំនួន​២០០០​ដុល្លា​អាមេរិក​?​។​

​លោក​ចាន់​ឆ្លើយថា ពិតមែន​តែ​លោក​ប្រាប់​ឈ្មោះ​នា​ប​វ៉ិត ទៅ​ជួប​ឈ្មោះ​ណាក់​។ ពេល​សួរថា ឥឡូវ​នេះ​ធនាគា​មិនឲ្យ​ប្រាក់​ឈ្មោះ​ណា​ក់​ទេ លោក​ចាន់​ឆ្លើយថា ខ្ញុំ​ចាន់​បាន​ប្រាប់​ណាក់ ឲ្យ​សង​ប្រាក់​ទៅ​នា​ប​វ៉ិត វិញ​ទៅ ។​ជុំវិញ​ការចោទប្រកាន់​នេះ​ អ្នកសារព័ត៌មានយើងបានទាក់ទងទៅឈ្មោះ​ណាក់​នៅ​សង្កាត់​គោកចក ថ្ងៃទី​៣០​ខែឩសភា គ្រាន់តែ​ដឹងថា​អ្នកកាសែត​ភ្លាម ឈ្មោះ​ណា​ក់​ស្ទុះ​និង​ហៅ​ប្រពន្ធ​ចេញពី​បន្ទប់​មិន​ព្រម​ឲ្យ​កាសែត​សួរ​ឡើយ​?​។​

Filed in: ព័ត៌មានជាតិ