សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ចោទ​លោក​យ៉ារ៉ា​យោធា​មាន​ឥទ្ធិពល​ខ្លាំង​ហ៊ាន​យក​គ្រឿងចក្រ​ដើរ​រំលោភ​ឈូសឆាយដី ប្រពល​រដ្ឋ​ជាង​៦០​គ្រួសារ រស់​នៅក្នុង​ឃុំ​ក្រាំង​ល្វារ​ស្រុក​សាមគ្គី​មានជ័យ​

​ប្រជាពលរដ្ឋ​ចោទ​លោក​យ៉ារ៉ា​យោធា​មាន​ឥទ្ធិពល​ខ្លាំង​ហ៊ាន​យក​គ្រឿងចក្រ​ដើរ​រំលោភ​ឈូសឆាយដី ប្រពល​រដ្ឋ​ជាង​៦០​គ្រួសារ រស់​នៅក្នុង​ឃុំ​ក្រាំង​ល្វារ​ស្រុក​សាមគ្គី​មានជ័យ​

​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជាង​៦០​គ្រួសារ​បាន​ប្រតិកម្ម​តវ៉ា ទៅលើ​មន្ត្រី​យោធា​ពាក់​ស័ក្ត​៤​ម្នាក់ ឈ្មោះ ចាន់ ស៊ី​យ៉ារ៉ា ជា​ឈ្មួញ​ដី​ដ៏​ធំ​និង​មាន​ឥទ្ធិពល រំលោភ​ឈូសឆាយ​ដីធ្លី របស់គាត់​ប្រពល​រដ្ឋ​រងគ្រោះ​ខាងលើ​មាន​លំនៅដ្ឋាន រស់​នៅក្នុង​ឃុំ​ក្រាំង​ល្វារ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ។

​ការផ្ទុះ​ការត៏វ៉ា​ចំពោះ​មន្ត្រី​យោធា​ខាងលើ​ខណៈ លោក​វរសេនីយ៍ត្រី ចាន់ ស៊ី​យ៉ារ៉ា បាន​ដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​របស់​ពួកគាត់​។​
​ឯកសារ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន​៣៦​គ្រួសារ​ហើយ ដែល​អង្គភាព​សារព័ត៌មាន​យើង ទទួលបាន ដោយ​ស្នើ​សុំឲ្យ​ជួយ​ចុះផ្សាយ ដើម្បី​នាំសារ​ឬ ដំណឹង​ជូន​ដល់​ថ្នាក់លើ ពិសេស​គោរព​ស្នើសុំ ដល់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​អន្តរាគមន៍ ដោះស្រាយ​ផ្ដល់​យុត្តិធម៏​ដល់​ពួកគាត់ ព្រោះ​មាន​តែ​សម្ដេច​តេជោ​ទេ​ដែល​អាច​ជួយ​ពួកគាត់​បាន​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ខាងលើ បានឲ្យដឹងថា លោក​វរសេនីយ៍ត្រី ចាន់ ស៊ី​យ៉ារ៉ា (​ជា​មន្ត្រី​យោធា​ស៊ី​ឈ្មោះ​គេ​) នៅ​អង្គភាព វិស្វកម្ម សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សា​ជា ស៊ីម ចំណុះ​នាយកដ្ឋាន​វិស្វកម្ម កាន់់់​លិខិត្ត​បេសកកម្ម ចេញ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក ធន វិមាន​ច័ន្ទ និង​ចុះ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្មាំ​២០១៩
​ដោយ​ដឹក​អា​គ្រឿងចក្រ​ប៊ុល​១​គ្រឿង​ម៉ាក​CATERPILLAR ដើម្បី​ឈូសឆាយដី​អតីត​កងកម្លាំង​និង​គ្រួសារ​កងទ័ព​។​

​ប៉ុន្តែ​ករណី​នេះ ត្រូវបាន​គេ​អះអាង​ថា​គាត់​ឈូសឆាយ​ខុស​ទីតាំង ខណៈ​មតិ​រិះគន់​និយាយ​ជារួម គឺ​មន្ត្រី​យោធា​នោះ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ចេញ​លិខិត​បេសកកម្ម​ដឹក​គ្រឿងចក្រ​ចូលមក​ឈូសឆាយ រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​អាច់​សត្វ ក្នុងភូមិ​តាំង​គ្រួស់​កើត ឃុំ​ក្រាំង​ល្វារ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​។ លិខិត​បញ្ជា​បេសកកម្ម​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩​ប៉ុណ្ណោះ​។​

​ពាក់​ព័ត៌មាន​ខាងលើ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការអត្ថាធិបាយ​បាន​នៅឡើ​ទេ​ព្រោះ​មិន​មាន​លេខ​ទំនាក់ទំនង​។​ចំណែក​លោក សួន សុខា​រឹទ្ធី អភិបាលរង​ស្រុក​សាមគ្គី​មានជ័យ​ទទួលបន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​បាន​អោយដឹងថា​ដី​ចំណុច​ខាងលើ​ជា​ដី​អតីត​យុទ្ធជន និង​ជា​ដី​គម្រប​ព្រៃ​របស់​រដ្ឋបាល​ព្រៃឈើ​ប៉ុន្តែ​ពួក​ប្រជាពលរដ្ឋ​ទាំងនោះ​ធ្លាប់​អាស្រ័យ​ផល ដូចនេះ​ទើប​មាន​ការតវ៉ា​បែបនេះ​។​ចំណែក​ពួក​ប្រជាពលរដ្ឋ​ខាងលើ​អះអាង​ថា​ដី​ពួក​គាត់​សុទ្ធតែ​មាន​ឯកសារ​ត្រឹមត្រូវ ដូចនេះ​ប្រជាពលរដ្ឋ​ស្នើ​អោយ​អាជ្ញារ​ជួយ​ពិនិត្យ​និង​ដោះស្រាយ​ជូន​ពួកគាត់​ផង​៕

Filed in: ព័ត៌មានជាតិ