សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧត្ត​ម​សេនី​យ៍​ឧកញ៉ា​ហ៊ុន​ជា​ឌឺ​រឿង​នគរបាល​បន្លំ​យក​អា​យផេត​ថា​ច្រឡំ​ទាមទារ​ឲ្យ​មាន​ការអនុវត្ត​អភិក្រម​ទី​៥

ឧត្ត​ម​សេនី​យ៍​ឧកញ៉ា​ហ៊ុន​ជា​ឌឺ​រឿង​នគរបាល​បន្លំ​យក​អា​យផេត​ថា​ច្រឡំ​ទាមទារ​ឲ្យ​មាន​ការអនុវត្ត​អភិក្រម​ទី​៥

ភ្នំពេញ ៖ មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ នៅ​នាយកដ្ឋាន​ការពារ​ព្រំដែន​ទឹក ដែល​បន្លំ​លួច​ទូរ​សព្ទ័​អា​ផេត​( iPad )​មួយគ្រឿង នៅផ្ទះ​ផ្ទេ​លុយ​វី​ង​មួយកន្លែង​ស្ថិត នៅ​ខណ្ឌ​ទួលគោក តែ​ត្រូវ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ដោយ​គ្រានតែ​ធ្វើ​កិច្ចសន្យា និង​មាន​អ្នកធានា​កាលពី​ថ្ងៃ​ទី​៣១​ឧសភា​មក​បង្ក​ឲ្យមាន​ការិះគន់​ដូច​ព្យុះ​ពី​អ្នក​ស្រលាញ់​យុត្ត​ធ​មិ​សង្គម​ដោយ​ចោទ​ថា​បើ​អ្នកក្រ​ដឹង​តែ​ពី​ជាប់គុក​ហ្ម៉ង​។

​នៅ​ល្ងាច​ថ្ងៃទី​៣១​ឧសភា​តាមរយៈ​ហ្វេ​សប៊ុក លោក​ឧត្តមសេនីយ៍ ឧកញ៉ា ហ៊ុន ជា បាន​សម្តែង​ការហួសចិត្ត​យ៉ាងខ្លាំង​ពេល​ឃើញ​សកម្មភាព​លោក ប៉ូលិស​ស័ក្ដិ​៣ លួច​iPad​ប្រជាពលរដ្ឋ ត្រូវបាន​គេ​ទម្លាយ​វីដេអូ ហើយ​ចេញ​មុខ​ដោះស្រាយ​ដោយ​និយាយថា​ខ្លួន ច្រឡំ​ដៃ​កាន់​យក​iPad​ទៅ ខណៈ​ពេល​ខ្លួន កំពុងតែ​និយាយ​ទូរ​សព្ទ​នោះ​។​

​លោក​ឧត្តមសេនីយ៍ ឧកញ៉ា ហ៊ុន ជា​បានសរសេរថា​៖”​ជួប​ច្រឡំ​ដៃ បងៗ​ចោរ​អើយ ដាច់​បាយ​ហើយវើយ ( ថ្មី​ជានិច ) អា​អត់​កំណើត​គេ​អោយ​អា​រ៉ែ​ង​ម៉ាន​អា ? បាន​អា​រ៉ែ​ង​ប៉ុនប៉ង​លួច ចឹង ? វា​សំតែ​គុក​ហើយ អា រឿង​និទាន “​។​លោក​ហ៊ុន​ជា​បញ្ជាក់ថា​៖​ចោរ​វា​អាច​កែ​ខ្លួន​មក​ល្អ​បាន ហើយ​រក​ការងារ​ល្អ​ធ្វើបាន ។​តែ​បើ​អ្នក​មាន​ការងា​ល្អ​ក្នុង​សង្គម​ធ្វើ​ហើយ​បែរ​មក​ចាប់យក​ការងា​ចោរ​មក​ដាក់ខ្លួន​វិញ​គួរតែ ( អភិក្រម ៥ ) ហើយ​មានទោស​ទៀត​បាន​ល្អ​បាទ ។​នេះ​ជា​ការគិត​របស់ ហ៊ុន ជា បាទ ដើម្បី​ខ្មែរ បាទ !​ការងារ​សន្តិសុខ (​ជាតិ​ផង បាទ )​។​

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ប្រាប់​កាសែត ឲ្យដឹង ថា «​បន្ទាប់​ពី​បញ្ចប់​ការសួរនាំ​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រីនគរបាល​ខាងលើ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នក​ធានា​ត្រឹមត្រូវ​។ ករណីនេះ មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំង​ពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រីនគរបាល ក៏​បាន​សម្របសម្រួល​បញ្ចប់​ហើយ​ដែរ​។ ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ​»​។​

​បើ​តាម​សេចក្តីបំភ្លឹ​របស់​អ្នក​នាពា​ក្យ​នគរបាល​ឲ្យ​ដឹងថា​លោក​ប៉ូលីស​ស័ក្ដិ​៣​រូបនេះ មាន​រថយន្ត Rang rover ស្លាក​លេខ 2AE-6366 ជា​មធ្យោបាយ​ផ្ទាល់ខ្លួន ហើយ​លោក​ក៏​បាន​ប្រើប្រាស់​មធ្យោបាយ​ជិះ​រថយន្ត Rang rover​នេះ​ក្នុង​ការ​មក​ធ្វើដំណើរ​ទៅ​ហាង Wing (​ហើយ​បន្លំ​យក iPad ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ​)​។​ចឹង​បានថា​អ្នកមាន​លុយ​មាន​សែអ​ត់​ស្គាល់​គុក​ទេ​បើ​ស្គាល់​ក៏​មិនយូ​ដែរ​ស្រុក​រំដួល​នោះ​!៕

 

Filed in: ព័ត៌មានជាតិ