សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កុមារ​ឈាមអណ្តែត​សាលឹក​បាន​អាហាររូបករណ៍​ទៅរៀ​ន​ស្រុក​ចិន​មាន​មិត្ត​ភ​ក្រ័​ស្អាតៗ​

​កុមារ​ឈាមអណ្តែត​សាលឹក​បាន​អាហាររូបករណ៍​ទៅរៀ​ន​ស្រុក​ចិន​មាន​មិត្ត​ភ​ក្រ័​ស្អាតៗ​

​ចិន ​៖​ កុមារា​លក់​វត្ថុ​អនុស្សា​វីយ៍​ជូន​ភ្ញៀវ​នៅ​រមនីយ៍ដ្ឋានអ​ង្គ​រ មាន​សមត្ថភាព និង​ទេពកោសល្យ​អស្ចារ្យ អាចនិយាយបាន ១៥​ភាសា​ឈ្មោះ សា​លិក បន្ទាប់ពី​មាន​ស្ត្រី​ទេសចរណ៍​ជនជាតិ​ម៉ាលេស៊ី​ម្នាក់ បាន​បង្ហោះ​នូវ​វីដេអូ ពេល​កំពុង​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍ ទទួលបាន​ជីវភាព​ថ្មី​ហើយ ។
​កុមារ​សា​លិក បានទទួល​អាហារូបករណ៍​ពី​លោក ហ្វេ​ង ហៃ​លាំង (Feng Hailiang) ជា​ប្រធាន​ក្រុមហ៊ុន Hailiang Group ចេញ​ទៅ​រៀន​នៅ​សាលា​ភាសាបរទេស​នៅ​សាលា ហៃ​លាំងជេ​ជាំង (Zhejiang Hailiang Foreign Language School) ប្រទេស​ចិន ។​

​នៅ​ខាងមុខ​នេះ សា​លិកក៏​នឹង​ឈាន​ទៅ​បន្ត​ការសិក្សា នៅ​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ នៅក្នុង​រដ្ឋធានី​ប៉េកាំង​ថែមទៀត​ផង​។ នេះ​បើ​តាម​ការលើកឡើង​ពី​ម្ចាស់​សាលា​ភាសារ​បរទេស ហៃ​លាំងជេ​ជាំង (Zhejiang Hailiang Foreign Language School) ។​

​នៅ​ស្រុក​ចិន​ក៏​ដូចជា​នៅ​ស្រុក​ខ្មែរ សា​លិក នៅ​សាលា​ភាសារ​បរទេស ហៃ​លាំងជេ​ជាំង (Zhejiang Hailiang Foreign Language School) គេ​សង្កេតឃើញថា កុមារ​ដ៏​មាន​អំណោយទាន​រូបនេះ បាន​ទទួល​នូវ​ការ​រាក់ទាក់ និង​ការ​រាប់អាន​ពី​មិត្ត​ភ័ក្ដិ​រួម​ថ្នាក់​ជាច្រើន ។​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍ ដែល​មិត្ត​ភ​ក្រ័​ភាគច្រើន​នោះ គឺ​សុទ្ធសឹងតែ​ជា​សិស្ស​ស្រី​កូន​ចិន​ស្អាតៗ​តែម្តង​។​

Filed in: ព័ត៌មានជាតិ