សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិសាត់​និង​មេព្រៃ​ស្រុក​ក្រវាញ​មាន​សើម​មាត់​ពី​បទល្មើស​ព្រៃឈើ​បង្កឡើង​ដោយ​ម្សៀ​ហ៊​ន​ផានី​អត់​?

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិសាត់​និង​មេព្រៃ​ស្រុក​ក្រវាញ​មាន​សើម​មាត់​ពី​បទល្មើស​ព្រៃឈើ​បង្កឡើង​ដោយ​ម្សៀ​ហ៊​ន​ផានី​អត់​?

​ពោធិសាត់​ ៖​ លោក​ហ៊​ន​ផានី​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​វាល​វែង​ប្រាប់ថា​ជា​ឈ្មួញ​កាប់​ដឹក​ជញ្ជូន​ផលិតផល​ព្រៃឈើ​ខុសច្បាប់​ខ្លាំ​ដៃ​ម្នាក់​ទោះបី​កន្លង​មក​មេ​ឈ្មួញ ហ៊​ន ផានី​ធ្លាប់ មាន​សំណុំរឿង​នៅក្នុង​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ពី​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ យ៉ាងណាក៏ដោយ ។​

​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ លោក សួស សុ​ផានិត ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ ចូល​ក្រុង​ពោធិ៍សាត់ ខេត្ត​កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ។ តែ​គេ​ជឿ​ថា​លោក សួស សុ​ផានិត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​រញូប​នេះ​មិន​អាច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត បើ​គ្មាន​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ នោះឡើយ​។​

​ដោយសារ​តែ​ស្ងាត់ស្ងៀម​មិន​កំរើក​ជាមួយ​ឈ្មួញ​ឈ្មោះ​ហ៊​ន​ផានី​ចឹងចង់​ឬ​មិន​ចង់គេ​ជឿថា​ឈ្មួញ​ឈើ ហ៊​ន ផានី​គឺ ជា​ប្រភព​ចំណូល​របស់ លោក សួស សុ​ផានិត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ក៏ដូចជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ តែម្តង​។​

​សូម​បញ្ជាក់​ថ​ថា​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៧ សាលាដំបូង​ខេត្តពោធិ៍សាត់ ធ្លាប់​ចាត់វិធានការ​តាម​ច្បាប់​ទៅ​លើ​មេ​ឈ្មួញ ហ៊​ន ផានី ដែល​ល្បីល្បាញ​ខាង​បន្ត​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​ស្រាប់តែ​មេ​ឈ្មួញ ហ៊​ន ផានី បន្ត​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល ។​

​មិនដឹងថា​តើ​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក កែវ អូ​មាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម បាន​ប្រយោជន៍​ពី​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់​និង​លោក សួស សុ​ផានិត នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ​រឿង​បិទ​ភ្នែក​ឲ្យ​មេ​ឈ្មួញ ហ៊​ន ផានី បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែរ​ឬ​អត់​នោះទេ​?​។​

​សូម​បញ្ជាក់​ដែរ​ថា​កាលពី​ថ្ងៃ​ទី​២៥​ឧសភា​សម្តេច​ក្រឡាហោម​ស​ខេង​បាន​បញ្ជារ​ឲ្យ​ចៅហ្វាយខេត្ត​ពោថិសាត់​លោក​ម៉ៅធ​និនសហការ​ជាមួយ​លោក​រដ្ឋមន្ត្រីប​រិ​ស្ថាន​សាយ​សំ​អាល់​ចុះ​មើល​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន​លឹម​សម្បត្តិ​មិនដឹងថា​លោក​ទាំង​ពីរ​អាច​មើលឃើញ​បទល្មើស​បង្កឡើង​ដោយ​លោក​ហ៊​ន​ផានី​ដែរ​ឬ​អត់​នោះទេ​?​។​

Filed in: ព័ត៌មានសំខាន់