សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ​អះអាងថា​៖​កម្ពុជា​មិន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ឡើយ​

សម្តេច​តេជោ​អះអាងថា​៖​កម្ពុជា​មិន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ឡើយ​

ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បានប្រកាសថា កម្ពុជា​មិន​អាច​ធ្លាក់ ក្នុង​អន្ទាក់​បំណុល របស់​ចិន​ឡើយ ខណៈ​ប្រទេស​មួយចំនួន​ជំពាក់​បំណុល បរទេស​រហូត​ទៅ​ដល់ ២០០% ៣០០% ៥០០% នៃ​ចំនួន​GDP​។

​ថ្លែង​ក្នុង​សន្និសីទ​សារ​ពត៍​មាន នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា “​ខ្ញុំ​បានលឺ​គេ​និយាយ​រឿង​នេះ​យ៉ាង​ច្រើន​ថា​កម្ពុជា​អាច​នឹង​ទៅ​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​។ និយាយ​មួយ​បែប មិនមែន​គ្រាន់តែ​ជា​បញ្ហា​ទំនាក់ទំនង​រវាង ផ្លូវ​មួយ​មួយ​ខ្សែ​ក្រវាត់​មួយ​ទេ​។ ក៏​ប៉ុន្ដែ​ខ្ញុំ​អាច​បញ្ជាក់បាន​ថា​មិន​ដល់​កម្រិត​នោះ​ទេ​ប្រទេស​ខ្លះ​ជំពាក់​បំណុល​គេ​រហូត​ទៅ​ដល់​២០០% ឬ​៣០០% ឬ​៥០០%​នៃ​GDP​ប៉ុន្ដែ​វា​មិន​ជំពាក់​ចិន​ណា​អីចឹង​វា​មិនមែន​ជា​អន្ទាក់​របស់​ចិន​ទេ ប្រទេស​ខ្លះ​អត់​ជំពាក់​ចិន​ផង​ប៉ុន្ដែ​ជំពាក់​តាំង​ពេលមុន​មក​”​។​

​សម្ដេច​បន្ដថា​កម្ពុជា​រក្សា​នូវ​អធិប​តេ​យ្យ​ភាព​របស់​ខ្លួន នៅក្នុង​ការខ្ចី​ពី​ចិន គឺ​កម្ពុជា​ខ្ចី​ទៅ​តាម​គម្រោង ដែល​កម្ពុជា​ត្រូវការ ។ “​ខ្ញុំ​សូម​គូសបញ្ជាក់ថា ចិន​មិន​បាន​បង្ខំ​ឲ្យ​យើង ធ្វើ​នេះ ឬ​ធ្វើ​នោះទេ ។ ប៉ុន្ដែ​ចិន បាន​គោរព​នូវ​ការសម្រេចចិត្ត របស់​យើង​ការប្រើប្រាស់​ឥណទាន ដែល​យើង​ខ្ចី​នេះ​យក​ទៅ​ធ្វើ​អ្វី​” ។​
​សម្តេចនាយក​រដ្ឋមន្ដ្រី​កម្ពុជា ថា​ការខ្ចីប្រាក់​ពី​ចិន មាន​អត្រា​ការប្រាក់​ទាប និង​រយៈពេល​វែង ។ កម្ពុជា​មាន​ការប្រុងប្រយ័ត្ន​ខ្លាំង​បំផុត ទៅលើ​បញ្ហា​ការ​ខ្ចីប្រាក់​ពី​បរទេស​ដូច្នេះ រហូតមកដល់​ពេលនេះ​កម្ពុជា ទើបតែ​ជំពាក់​បំណុល​បរទេស​២១,៥% ស្មើ​នឹង​អនុ​បាត​៤០% ដែល​អនុញ្ញាត​ឲ្យ​ខ្ចី​ខណៈ​កម្ពុជា​ទើបតែ​ខ្ចី​បរទេស ២១,៥% តែប៉ុណ្ណោះ ។​

​សូម​រំលឹក​ថា ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ពី​រដ្ឋាភិបាល​ចិន​មាន​ចំនួន ៥ ៨០០​លាន​ដុល្លារ ដោយ​ក្នុង​នោះ​ឥណទាន​សម្បទាន​មាន​សរុប​ចំនួន​ប្រមាណ​៤ ៤០០​លាន​ដុល្លារ និង​ហិរញ្ញប្បទាន​ក្នុង​ក្របខណ្ឌ​នៃ កិច្ច​សហ​-​ប្រតិបត្តិការ សេដ្ឋកិច្ច និង​បច្ចេកទេស​ចំនួន​ប្រមាណ ១ ៤០០ លាន​ដុល្លារ គិត​ឆ្នាំ​២០១៨ ។​

​ដោយឡែក​ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី “​អនាគត​របស់​អាស៊ី​” នៅ​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ​២០១៩ នា​សណ្ឋាគា​រអ៉ីម​ភៀ រៀល ប្រទេស​ជប៉ុន សម្ដេច​តេជោ បាន​ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​ប្រកាន់ខ្ចាប់​នូវ គោលនយោបាយ សកលភាវូបនីយកម្ម គោលនយោបាយ​បើកចំហ និង​ស្វាគមន៍ វិនិយោគ​ទាំងអស់​ដែលមាន​ចំណាប់អារម្មណ៍ ក្នុង​ការវិនិយោគ ឬ​បង្កើត​ធុរកិច្ច​នៅ​កម្ពុជា​។​

​សម្ដេច​បន្តថា “​ក្នុង​ឆ្នាំ​២០១៨ ការ​វិយោគ​ផ្ទាល់​ពី​បរទេស ចូលមក​កម្ពុជា មាន​ការកើនឡើង​១០​ភាគរយ ធៀប​នឹង​ឆ្នាំមុន គឺ​មាន​ទំហំ​ជាង ៣,០​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល ត្រូវបាន​បង្ហូរ​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និង​ទំនិញ កម្មន្តសាល​មិនមែន​វាយនភ័ណ្ឌ​”​។​
​សម្ដេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ចាត់ទុក​ការវិនិយោគ ផ្ទាល់​ពី​របរ​ទេស ជា​កត្តា​គន្លឹះ​មួយ​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការសម្រេច គោលដៅ​អភិវឌ្ឍន៍ របស់​កម្ពុជា​ផង​ដែរ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កត់សម្គាល់​ថា ប្រធានបទ​នៃ​វេទិកា​សម្រាប់​ឆ្នាំ​នេះ «​ការស្វែងរក​សណ្ឋាប់ធ្នាប់​ពិភពលោក​ថ្មី​៖ ការ​ជម្នះ​លើ​ភាពវឹកវរ​» ដែល​មាន​សារៈសំខាន់ និង​សមស្រប​បំផុត នៅក្នុង​បរិការណ៍​បច្ចុប្បន្ន និង​សម្រាប់​អនាគត​តំបន់​យើង ដែល​កំពុង​ជួបប្រទះ នឹង​បញ្ហា​ប្រឈម​ស្មុគស្មាញ និង និន្នាការ​វិវត្តន៍​ទៅ​មុខ​មិន​ប្រាកដប្រជា ដោយសារ​ការ​គំរាម​ផ្សេងៗ និង ភាព​រង្គោះរង្គើរ​នៃ​សណ្ហាប់ធ្នាប់ និង​និម្មាបនកម្ម​ពិភពលោក​បច្ចុប្បន្ន​។​

​សម្តេច​តេជោ​បាន​ផ្តល់​ជា​អនុសាសន៍ ថា «​ក្នុងន័យនេះ​, ថ្នាក់ដឹកនាំ​តំបន់​យើង គប្បី​គិតគូរ និង​មាន​ជំហរ​រួមគ្នា ចំពោះ​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ធំៗ ដែល​កំពុង​គំរាម​ពិភពលោក និង​តំបន់​អាស៊ី​យើង ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ពិសេស ចរន្ត​គាំពារ​និយម​, សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ធំៗ និង វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សន្និដ្ឋានថា សម្រាប់​រយៈពេល​វែង​ទៅមុខ​, សកលលោក​ក៏ត្រូវ​បន្ត​ប្រឈម​នឹង​បញ្ហា​ប្រែប្រួល​រចនាសម្ព័ន្ធ​ធំៗ​ផ្សេង​ទៀត​ជាច្រើន រួម​មាន​ជាអាទិ៍​៖ បញ្ហា​ប្រជាសាស្ត្រ​នៃ​មនុស្ស​ចាស់ និង មនុស្ស​ក្មេង​, បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​, សន្តិសុខ​ថាមពល​, បញ្ហា​ទឹក និង​បរិស្ថាន​, ព្រម​ទាំង​ការរីកចម្រើន នៃ​បច្ចេកវិទ្យា​, ដែល​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ពួតដៃគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ផងដែរ​។​

Filed in: ព័ត៌មានជាតិ