សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្មម​ដល់​ពេល​បញ្ចេញ​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព​តិមាន​ហើយ​ក្រោយពី​មាន​ជម្លោះ​រវាង​កាសែត​និង​មេ​គយ​ព្រែក​ចាក​!

​ល្មម​ដល់​ពេល​បញ្ចេញ​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព​តិមាន​ហើយ​ក្រោយពី​មាន​ជម្លោះ​រវាង​កាសែត​និង​មេ​គយ​ព្រែក​ចាក​!

កំពត​៖ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​បរិវេណ​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ព្រំប្រទល់​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​កំពត មាន​ករណី​ទំនាស់​មួយ​បាន​កើតឡើង រវាង​អ្នកសារព័ត៌មាន​មួយក្រុម និង​មន្ដ្រី​គយ​ប្រចាំ​នៅ​ប៉ុស្ដិ៍​នោះ ។

​ឃ្លិប​វីដេអូ​ដែល​ត្រូវបាន​ចែកចាយ នៅលើ​បណ្ដាញ​សង្គម Facebook គេ​ឃើញ​អ្នកយក​ព័ត៌មាន​មួយ​ក្រុម បាន​ចុះ​ទៅ​ផ្សាយ​ផ្ទាល់​ពី​ការដឹក​ទំនិញ​ឆ្លងកាត់ នៅ​ប៉ុស្ដិ៍​ព្រែក​ចាក ហើយ​ត្រូវបាន​មន្ដ្រី​គយ​ដែល​មាន​តួនាទី ជា​មេ​ប៉ុស្ដិ៍​ព្រែក​ចាក បាន​ដកហូត​ទូរស័ព្ទ ដែល​នាំ​ឲ្យ​ផ្ទុះ​ជម្លោះ​ដាក់​គ្នា​រហូត​ចង់​ប្រើ​អំពើ​ហិង្សា​ទៀត​ផង​។​

​រឿង​នេះ​លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​កាសែត​ថា មន្ដ្រី​អាជ្ញាធរ​អាច​ប្ដឹង​ទៅ​លើ​អ្នកកាសែត​ទាំងនោះ ពាក់ព័ន្ធ​ទៅនឹង​ការប្រមាថ ខណៈ​ដែល​ពួកគេ​កំពុង​បំពេញ ភារកិច្ច​របស់​ខ្លួន​។​«​តាមច្បាប់ អាជ្ញាធរ​អាច​ប្តឹង​បាន​ពី​ការប្រមាថ​មន្ត្រី​ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​»​។​

​ក្រោយពី​បាន​ភ្លើង​ខៀវ​ពី​រដ្ឋមន្ត្រី​ក្រសួង​ព​តិមាន​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ខេត្ត​កំពត លោក ហេង សំបូរ បាន​បង្ហើប​ថា អង្គភាព​របស់​លោក បាន​និង​កំពុង​ពិចារណា ពិភាក្សា​ជាមួយ​មេធាវី​របស់​ខ្លួន ដើម្បី​ដាក់​ពាក្យបណ្ដឹង​ទៅលើ​អ្នក​យក​ព័ត៌មាន​ទាំងនេះ ទៅកាន់​សាលាដំបូង​ខេត្ត​កំពត​ទៀតផង​។​

​លោក ហេង សំបូរ បានបញ្ជាក់​ថា មុនពេល​មាន​រឿង​នេះ​កើតឡើង អ្នកយក​ព័ត៌មាន​ដែល​លោក​អះអាង​ថា ដូចជា​ប្រធាន​ក្លឹប​ឯករាជ្យ​ផង​នោះ ប្រមាណ​ជាង ១០​នាក់ បាន​ចូល​ទៅក្នុង​បរិវេណ​ប៉ុស្ដិ៍​ព្រែក​ចាក ខណៈ​ដែល​មន្ដ្រី​គយ​របស់លោក​កំពុង​បំពេញ​ភារកិច្ច ហើយ​ពួកគេ​បាន​ផ្សាយ​ផ្ទាល់​ពី​ការ​ដឹកទំនិញ ដូចជា ប្រេង​ឆា មី និង​ត្រីខ ពី​ប្រទេស​វៀតណាម ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​។ ទើប​នៅ​ពេល​នោះ​មន្ដ្រី​របស់​លោក ដែល​ជា​មេ​ប៉ុស្ដិ៍​គយ​ព្រែក​ចាក បាន​កញ្ឆក​យក​ទូរស័ព្ទ​មិន​ឲ្យ​ឡាយ​ទើប​ផ្ទុះ​ជម្លោះ​យ៉ាង​ដូច្នេះ​។ មន្ដ្រី​គយ​រូបនេះ បាន​បញ្ជាក់ទៀតថា បើសិនជា​អ្នកយក​ព័ត៌មាន​ខាងលើ មក​សុំ​សម្ភាសន៍​ត្រឹមត្រូវ មន្ដ្រី​របស់​លោក នឹង​ផ្ដល់ជូន​ព័ត៌មាន​ជាក់​ជា​មិនខានឡើយ​។​

​សម្រាប់​លោក ហ៊ុយ វណ្ណៈ​ប្រធាន​ស​ហ​ពន្ធ័​អ្នកសារពត៍មាន​កម្ពុ​ជាវិញ​បាន​បញ្ចេញ​ទស្សនៈ​ជុំវិញ​រឿនេះ​ថា​៖
១- តើ​ការផ្សាយ Live អំពី​បុគ្គល​ណា​ម្នាក់​ដោយ​គ្មាន​ការព្រមព្រៀង ឬ​ការ​អនុញ្ញាត តើ​«​ខុស​»? ចម្លើយ​៖ ពិតជា ខុស​! គឺ​ខុស​នឹង​គោលការណ៍ Off Record ដែល​ជា​គោលការណ៍​សុំ​មិន​ឲ្យ​បញ្ចេញ​អត្តសញ្ញាណ​។ កុំថាឡើយ បុគ្គល​អសាធារណ​: សូម្បី​តែ​អ្នកកាសែត សម្ភាសន៍​ជាមួយ អ្នកនាំពាក្យ ដែល​ជា​មន្ត្រី​សាធារណៈ​ក៏ដោយ បើ​អ្នកនាំពាក្យ​រូបនោះ សុំ Off Record គឺ​អ្នកកាសែត​ត្រូវតែ​គោរព​សំណូមពរ និង​គោលការណ៍​នេះ​។ ចុះបើ​កាសែត​នៅ​តែ​បំពាន​? បើ​បំពាន គឺ​ខុស ហើយ​ករណី​ខ្លះ​ឈាន​ដល់​បទល្មើស​ជាក់ស្តែង គឺ​ភាគី​អាច​ប្តឹង​ប៉ូលីស​ឲ្យ វ៉ៃខ្នោះ ឃាត់ខ្លួន រួច​ចាំ​ដោះស្រាយ​ជា​ក្រោយ​។ អ្នកកាសែត ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល គឺ​សុទ្ធតែ​បាន​យល់​អំពី​គោលការណ៍ Off Record និង On Record​។​
\
២- ចុះ​បើ​នរណាម្នាក់ ដកហូត​សម្ភារៈ​របស់​អ្នកកាសែត នៅក្នុងពេល​បំពេញការងារ តើ «​ខុស​»? ចម្លើយ​៖ ពិតជា ខុស​! គឺ​ខុស​នឹង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ បើ​ទោះជា​ត្រូវ​ដកហូត​សម្ភារៈ​ដែល​យល់​ថា ជា​មធ្យោបាយ​ជម្រិត​យក​ព័ត៌មាន ឬ​ជា​ការ​លួច​ថត​ដោយ​គ្មាន​ការព្រមព្រៀង ឬ​គ្មាន​ការអនុញ្ញាត ក៏​គេ​មិន​ត្រូវធ្វើ​ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​ត្រូវ​ប្តឹង​បន្ទាន់​ទៅ ប៉ូលីស ឲ្យ​ឃាត់ និង​ដកហូត​សម្ភារៈ​នោះ​យក​មក​ត្រួតពិនិត្យ​។​

​សួរថា ទង្វើ​នេះ​ជា​ការបំពាន​អ្នកកាសែត​? ចម្លើយ​៖ អ្នក​ដទៃ​ក្រៅពី​អ្នកកាសែត ក៏​ជា​មនុស្ស ហើយ​មាន​សិទ្ធិ​តាម​ផ្លូវច្បាប់ ក្នុង​ការការពារ​តម្លៃ​របស់ខ្លួន ដែល​មិន​អាច​ត្រូវ​គេ​បរិហារ ឬ​ត្រូវគេ​ប្រមាថ ដោយ​គ្មាន​មូលដ្ឋាន ឬ​មិន​ទុក​ឱកាស​ឲ្យ​ការពារ​ខ្លួន​នោះ​ទេ​។ យើង​ត្រូវ​ថ្លឹងថ្លែង​ទាំង សិទ្ធិមនុស្ស និង តម្លៃ​នៃ​វិជ្ជាជីវៈ​។ សូម្បី គ្រូពេទ្យ ក៏​មិន​អាច​ថត​បង្ហោះ​រូបភាព​វះកាត់ ហើយ ប៉ូលីស ក៏​មិន​ត្រូវ​ស្រាតខោ​ជនសង្ស័យ ហើយ​ថត​បង្ហោះ​នោះទេ​។ តម្លៃ មនុស្ស​គឺ​ការពារ​ដោយ​សីលធម៌ និង សុច្ចរិត​ភាព មុន​គេ​បំផុត​។ ដរាបណា​ការបំពេញ​វិជ្ជា​ជីវៈ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ទើប ដំណឹង​ដែល​ផ្សាយ​ចេញមក បាន​អនុលោម​តាម​គោល​ការ​វិជ្ជាជីវៈ​។ នេះ​ជា​ចំណេះដឹង​ខ្លះៗ ដែល​ទាំងអស់​គ្នា​អាច​ស្វែង​យល់​បន្ថែម ដើម្បី​រក្សា​តម្លៃ​គ្នា​ទៅវិញទៅមក​។​

​សម្រាប់​លោក​ឱម​ចន្ទ​តារា​ប្រធាន​សមាគម​មិត្ត​អ្នក​សារ​ព​តិមាន​ខ្មែរ​វិញ​បាន​មើល​មើលឃើញថា​ទំនាស់​រវាង​គយ​ដែល​សង្ស័យ​ថា​មាន​ការឃុបឃឹត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​អ្នកកាសែត​យក​ព​តិមាន​ជួយ​សង្គម​គឺ​វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​បញ្ចេញ​ច្បាប់​ស្តីពី​សិទ្ធទ​ទួលពតិ​មានហើយ​។​

​លោក​ឱម​ចន្ទ​តារា​ថា​៖​រាជរដ្ឋាភិបាល​សម្តេច​ហ៊ុន​សែន​បាន​ខិតខំ​កែទម្រង់​ដោយ​ដាក់​ចេញ​អភិក្រម​ងូតទឹក​ដុះក្អែល​ឆ្លុះកញ្ចក់​ព្យាបាល​និង​វះកាត់​។​គោលបំណង​គឺ​កែ​ទម្លាប់​មន្ត្រីរាជការ​និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​លុប​បំបាត់​អំពើពុករលួ​យ​និង​ព​តិមាន​ក្លែងក្លាយ​។​ចឹង​ក្រៅ​ពី​បង្កើត​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាបន័​រដ្ឋ​ដើម្បី​ប្រតិកម្ម​ការបើក​ចំហរ​កា​រ​ពិត​តាមរយៈ​បញ្ចេញ​ច្បាប់​ស្តីពី​សិទ្ធទ​ទួលពតិ​មាន​គឺជា​កត្តា​គន្លឹះ​សម្រាប់​អ្នក​សារ​ព​តិមាន​និង​ប្រជាពលរដ្ឋ​ក្នុង​ការទ​ទួល​បាន​ព​តិមាន​ត្រឹមត្រូវ​។ ព្រោះ​ច្បាប់​ស្តីពី​របប​សារ​ព​តិមាន​ឆ្នាំ​១៩៩៥​វា​លែង​សមស្រប​ហើយ​!៕

 

Filed in: ព័ត៌មានជាតិ