សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វង់​ល្បែងស៊ីសង​ជល​មាន់​លោក​ឆៃប៉ូវ​បើក​លេង​ឌឺ​អធិការនគរបាល​និង​ប៉េអឹម​ស្រុក​អង្គរជុំ​!

​វង់​ល្បែងស៊ីសង​ជល​មាន់​លោក​ឆៃប៉ូវ​បើក​លេង​ឌឺ​អធិការនគរបាល​និង​ប៉េអឹម​ស្រុក​អង្គរជុំ​!

សៀមរាប ​៖​ ទីលាន​ប្រជល់មាន់ និង​អាប៉ោង​កំពុងតែ​ដំណើរការ ក្នុង​ដែន​សមត្តកិច្ច​របស់ លោក​ម៉ាន់​សុខា​ត់ អធិការ​ស្រុក​អង្គរ​ជុំ និង​លោក មាន​រិទ្ធ​មេបញ្ជាការ​កងរាជអាវុធហេ​ត្ថ​ស្រុក​អង្គរជុំ​ខេត្តសៀមរាប ។​

​ល្បែងស៊ីសង​នេះ​ស្ថិតនៅក្នុង​ភូមិ​ថ្នល់​ឃុំ​តា​សោម​ស្រុក​អង្គរ​ជុំ មាន​កាង​ល្បែង​ឈ្មោះ​ឆៃប៉ូវ អាយុ​ជាង​៤០​ឆ្នាំ បាន​និង​កំពុង​លេង​យ៉ាង​គគ្រឹកគគ្រេង​ស្រែក​ហោ​កញ្ជ្រៀវ​គ្មាន​ខ្លាច​ញញើត​អាជ្ញាធរ​ឡើយ ។​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​វង់ល្បែង​ឲ្យដឹងថា ពួកគេ​ដំណើរការ​មួយ​ឆ្នាំ​មកហើយ​។​

​ល្បែងស៊ីសង​មាន​ពីរ​ប្រភេទ​៖ ទី​១ ប្រជល់មាន់​មាន​ពីរ​វង់​។ ពួក​គេ​លេង​មាន់​ខ្នាយ​ធម្មតា​របៀប​បុរាណ គេ​មិន​លេង​ខ្នាយ​ដែក​ទេ​។ មួយ​វង់ៗ​មាន​គ្នា​ជាង​២០​នាក់ ពួក​គេ​ស្រែក​ហ៊ោរ​ដេញ​លុយ​ចុះឡើង​តាម​ស​ចំណង់​ចិត្ត​របស់​គេ​។​

​ទី ២ ល្បែង​អាប៉ោង​មាន​ពីរ​វង់​ដែរ​មួយ​វង់ៗ​មាន​គ្នា​ជាង​២០​នាក់ ពួក​គេ​ចាក់​ក្រាស​ស្ដើង ហើយ​អ៊ុត​មេ​ស៊ីសង​ប្រាក់​យ៉ាង​ស្ងាត់ របៀប​សម្មាធិ​។​ខុស​ពី​ល្បែង​ជល់​មាន​អ្នកលេង​អាប៉ោង​គេ​តាំងស្មារតី​និង​នរ ដើម្បី​ស្ដាប់​គ្រាប់​អាប៉ោង​ដួល​ដើម្បី​ទាយ​ក្រាស​ស្ដើង​។ មើល​ទៅ​មេអាប៉ោង​លុយ​ស៊ីសង​សេរី​មិន​ខ្វះ​ទេ ប្រាក់​ខ្មែរ​ប្រាក់​បាត និង​ប្រាក់​ដុល្លារ​អាមេរិក ។ សូមបញ្ជាក់​ថា​៖​ទីតាំង​របស់​គេ​លេង​បើក​ឡាន​ចូល​មិន​បាន​ទេ​ព្រោះ​ផ្លូវ​ចូល​វា​តូច មាន​តែ​ម៉ូតូ​ជាង​៣០​គ្រឿង ចំណែក​ឡាន​ចត​ទុក​ខាងក្រៅ ។​

​អ្នកស្រុក​ឲ្យដឹងថា​គេ​លេង​ជា​អាជីព​ជា​អចិន្ត្រៃយ៍​មួយអាទិត្យ លេង​ធំ​ថ្ងៃ​អង្គារ៍ ។

​ព្រីក​ថ្ងៃទី​២៩​ពេល​សួរ​តាម​ទូរស័ព្ទ​ថា ល្បែង​លេង​រាប់​ឆ្នាំ​មក​ហើយ​ហេតុអ្វី​ប៉ូលិស​ប៉េអឹម​មិន​ចាប់ ? លោក​ឆៃប៉ូវ​ឆ្លើយថា​៖ ពេល​សមត្តកិច្ច​មក​គឺ​នាំគ្នា​រត់​?​។  ​មិនដឹងថា​លោក​ឆៃប៉ូវ​ប្រាប់​នេះ​កុហក​ឫ​ត្រង់​នោះទេ​?​។ តែបើ​ប៉ូលិស​ប៉េអឹម​មិនដឹងថា​ភូមិ​ថ្នល់​លេងល្បែង​ជល់​មាន់​និង​ចាក់​អាប៉ោង​នោះ ទេ គឺ​សមត្តកិច្ច​ស្រុកអង្គរ​ជុំមិនមាន​សមត្តភាព​ការពា​រភូ​មិឃុំ​ឲ្យមាន​សេចក្ដីសុខតាម​គោលន​យោបា​យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​ឡើយ​។​ថ្នាក់លើ​គួរតែ​ដក​បញ្ឈរជើង​ដាក់​អ្នក​មាន​សម​ត្តភាព​ធ្វើការ​វិញ​ទៅ ។​

​តែ​បើ​ដឹង​ឮ​ហើយ​មិន​បង្រាប​ទេ ជា​រឿង​អំពើរ​ពុករលួយ យ៉ាង​ធ្ងន់ធ្ងូ​គួរតែ​មាន​វិធានការ​ឲ្យ​ធ្ងន់​តាម​ច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​ដែរ​។ ថ្ងៃទី​២៨​ពេល​ទូរ​សព្ទ័​សួរ​លោក​ម៉ាន់​សុខា​ត់ អធិការ​ស្រុក​អង្គរជុំ​តាម​ទូរស័ព្ទ តេ​ចូល​ពីរដង​តែ​អត់​មាន​អ្នកទទួល​។ ថ្ងៃទី​២៩​តេ​ចូល​ពីរដង​គ្មាន​អ្នក​ទទួល​ទៀត​។ ចំណែក​លោក​មាន​រិទ្ធ​មេ​បញ្ជាកងរា​ជអាវុធ​ហេត្ថ​ស្រុក​អង្គរជុំ​ថ្ងៃទី​២៨​តេ​ចូល​ហើយ​មិន​មាន​អ្នកទទួល ព្រឹក​ថ្ងៃ​ទី​២៩​តេ​ចូល​ហើយ​តែ​មនុស្ស​ស្រី​លើក​ថា​ច្រឡំ​លេខ ?!!​។​

Filed in: ព័ត៌មានជាតិ