សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាន​ករណី​ផ្ទុះអាវុធ​ដេញ​តាម​ឡើង​ដឹក​ឈើ​មួយ​គ្រឿង​ផ្អើល​ក្រុង​ខេមរៈភូមិន្ទ​ទាំងយប់​តែ​ស្នងការរង​ថា​អត់​ដឹង​ទេ​!

​មាន​ករណី​ផ្ទុះអាវុធ​ដេញ​តាម​ឡើង​ដឹក​ឈើ​មួយ​គ្រឿង​ផ្អើល​ក្រុង​ខេមរៈភូមិន្ទ​ទាំងយប់​តែ​ស្នងការរង​ថា​អត់​ដឹង​ទេ​!

កោះកុង ៖ រថយន្ត​ព័ណ៍​ត្រីអ៊ី ពាក់​ស្លាក​លេខ​ខ​.​ម​ដឹកឈើ​ខ្នាត​ធំ​មួយគ្រឿង ត្រូវបាន​កម្លាំង​ប្រដាប់អាវុថ​នៃ​ស្នងការ​នគរបាល​ខេត្តកោះកុង​ដេញតាម​ប្រមាញ់​រហូតដល់​មានការ​ផ្ទះ​អាវុធ​បាញ​បំបែក​កង់​កាលពី​ពាក់កណ្តាល​អាធ្រា​តុ​យប់​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ឆ្នាំ​២០១៩​នៅ​ម្តុំ​ចំណុច​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។

​ករណីយ៍​ផ្ទុះអាវុធ​បាញ់​ឡាន​ដឹក​ឈើ​នេះ លោក​ហេង លាង​អធិការ​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ឆ្លើយថា​លោក​ពុំ​បានដឹង​ទេ ព្រោះ​ករណី​ខាងលើ​ខាង​ស្នងការ​ជា​អ្នកចេញ​បង្ក្រាប​?​។​ចំណែក​លោក​ឧត្តមសេនីយទោ សំ ឃី​ត​វៀន ស្នងការ​នគរបាល​ខេត្ត​កោះកុង​បានបញ្ជាក់​ថា នៅវេលា​ខាងលើ កងកម្លាំង​ក​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចេញ​ល្បាត រួច​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​គួរឲ្យ​សង្ស័យ កងកម្លាំង​ក៏​ស្ទាក់​ឃាត់​តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ឈប់​តាម​បញ្ជា​សមត្តកិច្ច​ហើយ​ព្យាយាម​បើក​រត់ ទើប​កងកម្លាំង​ដេញតាម​បណ្តាលឲ្យ​រថយន្ត​ផ្ទុះ​កុង​ក្រោយ​ទៅមុខ​លែងរួច​ទើប​ឈប់​រី​ឯ​ម្ចាស់​បាន​ដក​សោ​រថយន្ត​បើកទ្វារ​រត់គេចខ្លួន បាត់ទៅ​។​នេះ​បើ​តាម​សេចក្តីរាយការណ៍​ដែល​លោក​ទទួលបាន​។​

​ចំពោះ​ព័ត៌មាន​ថា មាន​ការផ្ទុះ​អាវុធ​វិញ លោកស្នងការ​បាន​មានប្រសាសន៍ថា លោក​ពុំ​ទាន់​បាន​ទទួល​របាយការណ៍​លម្អិត​នៅឡើយ​ទេ​ចំណែក​រថយន្ត​សង្ស័យ​ពេលនេះ​ស្ថិត​នៅ​កន្លែងកើតហេតុ​៕

Filed in: ព័ត៌មានជាតិ