សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ច្រករបៀង​ចំកា​រគរ​វរៈ​យោធា​៥០៣​បើក​ដំណើ​ការនាំចេញ​ចូល​បទ​ល្មើស​ទំនិញ​!?

​ច្រករបៀង​ចំកា​រគរ​វរៈ​យោធា​៥០៣​បើក​ដំណើ​ការនាំចេញ​ចូល​បទ​ល្មើស​ទំនិញ​!?

បន្ទាយមានជ័យ​៖ នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ មាន​ច្រករបៀង​មួយ​ដែល​មាន​ប៉ុស្តិ៍​យោធា​ការពារ​ព្រំដែន គ្រប់គ្រង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ​ការពារ​ព្រំ ដែន​លេខ​៥០៣ ចំណុះ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​៥​នោះ​ត្រូវបាន​គេ​រាយការណ៍​មក​ថា​បាន​និង បើក​ឲ្យមាន​បទល្មើស​ឆ្លងដែន ដោយ​មិន​ខ្វល់​ពី​ច្បាប់​ឡើយ​។

​តាម​ប្រជាពលរដ្ឋ​ឲ្យដឹងថា​ច្រករបៀង​ចំ​ការគរ ក្រៅ​នាំ​កម្មករ​ខុស​ច្បាប់​ចូល​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ ក៏​នាំ​ចេញ​ពី​កម្ពុជា​ផង​ដែរ គឺ​មាន​ដូច​អង្កា​ម ស្រូវ និង​ដំឡូង ជាដើម​។ ប៉ុន្តែ​សម្រាប់​ទំនិញ​ខុសច្បាប់​នាំចូល​ពី​ថៃ​មក​វិញ ត្រូវបាន​គេ​លាក់​ជិត និង​លួច​ធ្វើ​តែ​នៅ​ពេល​ស្ងាត់​ប៉ុណ្ណោះ​។​

​ចំពោះ​បទល្មើស​ឆ្លងដែន​តាម​ច្រករបៀង​ចម្ការ​គនេះ​វិញ មានដូចជា នាំចូល​ម៉ូតូ​គេចពន្ធ​, រថយន្ត​ចង្កូត​ស្ដាំ​, គ្រឿង​អេឡិចត្រីនិច្ច សត្វ​មាន់ ទា គោ ក្របី នាំ​ចូល​មក​ពី​ទឹកដី​ថៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បង់ពន្ធ​ត្រឹមត្រូវ​នោះ​ទេ​។​ប្រភព​ដដែល​បាន​បន្តទៀតថា លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ​ការពារ​ព្រំដែន​លេខ​៥០៣ បាន​ដាក់​មនុស្ស​ជំនិត​របស់​ខ្លួន​នៅ​ប៉ុស្តិ៍​ចម្កា​រគ ដើម្បី​ប្រមូលប្រាក់​ចែក​គ្នា​ធ្វើ​មានបាន​។​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ចម្កា​រគ បានឲ្យដឹងថា «​ក្រៅ​ពី​បទល្មើស​សេដ្ឋ​ឆ្លងដែន​ដោយ​ខុសច្បាប់​នាំចូល​ពី​ប្រទេស​ថៃ មន្ត្រី​យោធា​ប្រចាំការ​ប៉ុស្តិ៍​ព្រំដែន​ចម្កា​រគ បាន​បើក​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តាមរយៈ​មេខ្សល់​ផងដែរ​»​។​

​លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ​ការពារ​ព្រំដែន​៥០៣ ធ្លាប់បាន​ប្រកាស​បិទ​ច្រករបៀង​ទាំងអស់​បន្ទាប់​ពី​រង​ការរិះគន់​ថា កាង​ទំនិញ​ល្មើស​ច្បាប់​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​អូរ​បី​ជាន់ ច្រក​ចម្កា​រគ និង​ច្រក​មួយចំនួនទៀត​។ ប៉ុន្តែ​ក្រោយពី​ការប្រកាស​នេះ ហាក់​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ រីឯ​បទល្មើស​នៅ​បន្ត​កើតមាន​ដដែល​ជា​ដដែល​បើ​ទោះជា​មេ​បញ្ជាក​ការ​ភូមិភាគ​៥​លោក​ឧត្តមសេនីយ៍​ប៊ុនសេង​ដែល​ជា​មេលោក​ឧត្តមសេនីយ៍ឃួន​ជឿន​ត្រូវ​បាន​ដូរចេញ​ដាក់​លោក​ឧត្តមសេនីយ៍ឯកសំ​អូ​ន​ជាមេ​ភូមិភាគ​៥​ជំនួស​វិញ​ក៏ដោយ​។​

​សូម​រម្លឹក​ដែរ​ថា ច្រករបៀង​ចម្កា​រគ កាលពីមុន​មាន​លោក នាង រិទ្ធិ​ឆ័យ ជា​ប្រធាន​ប៉ុស្តិ៍​នេះ ប៉​ន្តែ​ក្រោយមក​ត្រូវ​លោក​ឧត្តមសេនីយ៍ ឃួន ជឿន ដកចេញ​ពី​ប៉ុស្តិ៍ ដែល​មាន​សេដ្ឋកិច្ច​នេះ រួច​ដាក់​ជំនួស​មកវិញ ដោយ​កូនប្រុស​របស់​ខ្លួន រហូតដល់​បច្ចុប្បន្ន​ដើម្បី​គ្រប់គ្រង​កន្លែង​នេះ​។​

Filed in: ព័ត៌មានសំខាន់