សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ហ៊ុន​សែន​ជម្រុញ​និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ចូលមក​រកស៊ី​ក្នុង​ស្រុក​ខ្មែរ​ថែម​ទៀត​!

​សម្តេច​ហ៊ុន​សែន​ជម្រុញ​និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ចូលមក​រកស៊ី​ក្នុង​ស្រុក​ខ្មែរ​ថែម​ទៀត​!

ជប៉ុន ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ ក្នុង​ឱកាស​ចូលរួម​ក្នុង​សិក្ខាសាលា ស្ដី​ពី​វិនិយោគ​នៅ​កម្ពុជា​,​បាន​អំពាវ​នា​ដល់​វិនិយោគិន​ជប៉ុន ឲ្យមក​រកស៊ី​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន ហើយ​សម្តេច​ជា​អ្នក​ធានា​ជូន​វិនិយោគិន​គ្រប់រូប​នូវ​បរិស្ថាន ប្រកប​ដោយ​ភាព​អំណោយផល​។

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ធុរជន និង​អ្នក​វិនិយោគ​ជប៉ុន ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ធុរជន និង​អ្នកវិនិយោគ​មិនទាន់​បាន​មក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់​បន្ថែម​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញយក​ប្រយោជន៍ ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី រវាង​កម្ពុជា និង​ជប៉ុន​»​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា «​ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់​រូប​នូវ​បរិស្ថាន ប្រកប​ដោយ​ភាព​អំណោយផល ជាពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។ រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការផ្ដល់​កិច្ចសម្របសម្រួល​រាល់​នីតិវិធី​រដ្ឋបាល និង​នឹង​អមដំណើរ​នៅ​តាម​គ្រប់​ដំណាក់កាល នៃប្រតិបត្តិ​ការវិនិយោគ របស់​លោក​អ្នក​នៅ​កម្ពុជា​»​។​

​ជាមួយ​និង​ការលើកឡើង​ពី​ការសម្រេចចិត្ត​កែសម្រួល​រចនា​សម្ពន្ធ័​នានា​នៅតាម​ច្រក​ព្រុំដែន​សម្ដេច​អគ្គម​ហាសេ​នាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឲ្យ​ដឹង​ពីការ​សម្រេច​ដក​ចេញ​នូវ “​ពន្ធ​កាត់​ទុក​” (១%) ដែល​បាន​តម្រូវអោយ​ពាណិជ្ជករ​បង់​មុន ទោះបី​ចំណេញ ឬ​ខាត​ក៏ដោយ​។​“​ពន្ឋកា​ត់​ទុក​” នេះ​គឺ​នឹង​ត្រូវ​លុបចោល ព្រោះ​វា​ជា​ប្រភេទ​បំណុល​ដែល​ហាក់ដូចជា​រដ្ឋ​ទៅ​ខ្ចី​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក​។ ដូច្នេះ​ការបញ្ចប់​ពន្ធ​កាត់​ទុក​នេះ គឺ​វា​នឹង​បញ្ចប់​នូវ​បំណុល​រដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ចំនួន (១%) ដែល​នឹង​កាន់តែ​ជួយ​ជំរុញ​ដល់​ការប្រកួតប្រជែង​ក្នុងការ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ក៏​នឹង​ជួយ​ដល់​ផ្នែក​ឯកជន​ក្នុង​ការរក្សាបាន​នូវ​ទុន​បន្ថែម ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន​ផងដែរ ។​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ការអនុវត្ត​គួរ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ ២០១៩ ឬក៏​ឲ្យបាន​លឿន​ជាង​នេះ តាម​ដែល​អាច​ធ្វើទៅបាន​។​

​សម្តេច​តេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជា​-​ជប៉ុន កំពុង​ស្ថិត​ក្នុង​ដំណើរការ នៃ​ការចរចា​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។ សម្តេច​សង្ឃឹមថា ប្រទេស​ទាំង​ពីរ នឹង​អាច​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះ ឱ្យបាន​ឆាប់រហ័ស​នាពេលខាងមុខ​ដើម្បី​ចូលរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​ការពង្រឹង និង​ទាក់ទាញ​ការវិនិយោគ ព្រមទាំង​គាំទ្រ​ដល់​សកម្មភាព​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​។​

​សម្តេច បានឲ្យដឹងថា បន្ទាប់ពី​បាន​ធ្វើ​ប្រតិ​ប​តិ្ត​ការ​មួយរ​យៈមក គម្រោង​វិនិយោគ​ជប៉ុន​ជាច្រើន​បាន​ពង្រីក​សកម្មភាពរ​បស់​ខ្លួន​នៅ​កម្ពុជា ជាក់ស្តែង​ដូចជា គម្រោង​ពង្រីក​ផលិតកម្ម​របស់​ក្រុមហ៊ុន មីនេ​បៀមី​តស៊ូមី​, គម្រោង​ផ្សារ​ទំនើប អ៊ី​អន​ម៉ល​, និង​មន្ទីរពេទ្យ​សាន់​រ៉ៃ ជាដើម​។ ការសម្រេចចិត្ត​បណ្តាក់ទុន និង​បន្ត​ពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន​ជប៉ុន​ទាំងនេះ ស​បញ្ជាក់​ពី​ជំនឿ​ទុកចិត្ត​ដ៏​រឹងមាំ​របស់​អ្នកវិនិយោគ​ជប៉ុន មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សក្ដានុពល​នៃ​កម្ពុជា​។​

​សម្តេច​បញ្ជាក់ថា​៖ «​ក្នុង​ក្របខណ្ឌ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​ជប៉ុន ផ្អែក​តាម​ការកត់ត្រារ​បស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុន​ជប៉ុន ចំនួន​១៣៧​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ ២.៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី និង​អេឡិកត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​»​។​

​ក្រៅ​ពី​គម្រោង​វិនិយោគ ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ ក៏​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ ទាំង​តូច​ចំនួន​ប្រមាណ​១,៧០០​ក្រុមហ៊ុន ដែលមាន​សកម្មភាព​ក្នុង​វិស័យ​ជាច្រើន ដូចជា​វិស័យ​ធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម​។ សម្តេច​តេជោ ហ៊ុន សែន បាន​បន្តទៀតថា​៖ «​ចំពោះ​វិស័យ​ធនាគារ បច្ចុប្បន្ន​មាន​ធនាគារ ដែល​មាន​ភាគហ៊ុន​ជប៉ុន​ចំនួន​៦ កំពុង​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា ក្នុងនោះ​ធនាគារ​មី​ហ្ស៊ូ​ហូ​ជា​ធនាគារ​ជប៉ុន​លំដាប់​អន្តរជាតិ​ដំបូង​គេ​បង្អស់ ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧»​។​

​សម្តេច​បាន​បន្ថែមថា​៖ ចំណែក​វិស័យ​ទេសចរណ៍ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​បាន​ស្វា គ​មន៍​ភ្ញៀវទេសចរ​ជប៉ុន ប្រមាណ​ជាង​៦​ម៉ឺន​នាក់ ដែល​តួលេខ​នេះ មាន​ការកើនឡើង​ប្រមាណ​២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨​។ កំណើន​នៃ​ប្រជាជន​កម្ពុជា​មក​ប្រទេស​ជប៉ុន ក៏​មាន​ចំនួន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផងដែរ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​យើង​ទទួលបាន ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា គឺ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ នៅ​ឆ្នាំ​២០១៨ កន្លងទៅ កំណើន​នៃ​ការផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​កម្ពុជា មាន​ការកើនឡើង​ប្រមាណ​៣៤%​។​

​កម្ពុជា និង​ជប៉ុន បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​១៩៥៣​។ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ មាន​ភាពល្អប្រសើរ​ឡើង​ជា​បន្តបន្ទាប់ រហូត​ក្លាយទៅជា​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៣​។ កាលពី​ឆ្នាំ​២០១៨ កម្ពុជា និង ជប៉ុន បាន​ប្រារព្ធ​ខួប​៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​យ៉ាង​អធិកអធម ដោយ​មាន​ការផ្លាស់ប្តូរ​សារ​អបអរសាទរ​រវាង​នាយករដ្ឋមន្ត្រី ពិធីជប់លៀង និង​កម្មវិធី​វប្បធម៌​ផងដែរ​។​

​ប្រទេស​ជប៉ុន​ជា​ប្រទេស​នាំមុខគេ​មួយ​ក្នុង​ការផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម ដោយ​បាន​ផ្តល់​ថវិកា​សរុប ៨៥,១២​លាន​ដុល្លារ​អាមេរិក ចាប់ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៦) ស្មើនឹង ៣២% នៃ​ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ក្នុងនោះ ១៦,៥៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ភាគី​ជាតិ និង ៦៨,៥៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​ភាគី​អន្តរជាតិ​។ ក្នុង​ឆ្នាំ​២០១៧ ជប៉ុន​បាន​ផ្តល់​ថវិកា​ចូលរួម​បន្ថែមចំនួន​ប្រមាណ ១,២​លាន​ដុល្លារ​អាមេរិក សម្រាប់​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​៕

Filed in: ព័ត៌មានជាតិ